ចូលចិត្តទំនើប

អាវក្រៅឆ្លាតវៃពី Google និង Levi

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 26 Dec, 2018

អាវក្រៅឆ្លាតវៃ (Smart Jacket) ម៉ាក Jacquard របស់ក្រុមហ៊ុន Google និង Levi ត្រូវបានណែនាំជាមួយមុខងារថ្មីមួយ ផលិតឡើងដើម្បីបញ្ឈប់អ្នក អំពីការបង្កើតកំហុស នៃការទុកទូរសព្ទដៃចោល។ ព័ត៌មានថ្មីនេះត្រូវបានដកស្រង់ចេញពីគេហទំព័រ Android Police។

មុខងារថ្មីនេះ មានឈ្មោះថា Always Together គឺជាការផ្តល់សញ្ញាដោយស្វ័យប្រវត្តិ ដែលនឹងបញ្ចេញឡើង បើសិនជាអាវក្រៅនេះត្រូវបានដើរចេញឆ្ងាយពេកពីទូរសព្ទដៃរបស់អ្នក។ នៅពេលករណីនេះកើតឡើង ការផ្តល់សញ្ញាជូនដំណឹងនឹងលេចឡើងទាំងនៅលើទូរសព្ទដៃ និងនៅលើអាវក្រៅ។ ដូច្នេះទូរសព្ទដៃរបស់អ្នកនឹងទទួលបានការជូនដំណឹងមួយ ហើយទំពក់នៅចុងដៃអាវក្រៅដ៏ពិសេស ក៏នឹងបញ្ចេញភ្លើងសញ្ញា និងរំញ័រផងដែរ។

គេហទំព័រ Android Police បានកត់សម្គាល់ថា ពីមុននៅក្នុងនោះមានជម្រើសមុខងារ Find Your Phone ដែលត្រូវបានកំណត់នៅលើអាច ដែលអាចបញ្ជារឱ្យទូរសព្ទរបស់អ្នកបញ្ចេញសម្លេងរោទិ៍ នៅក្នុងកម្រិតសម្លេងខ្លាំងបំផុត។
នេះជាការបន្ថែមមុខងារថ្មីសម្រាប់ Smart Jacket ដែលបន្ថែមលើមុខងារបញ្ជារដោយប្រើប្រាស់ Touch Input ដើម្បីបញ្ជារមុខងារមួយចំនួននៅលើទូរសព្ទ Smartphone ដូចជាការបញ្ជារកម្មវិធីចាក់តន្រ្តី និងកំណត់ទិសដៅ នៅក្នុងកម្មវិធី Google Maps ជាដើម។
កាលពីដើមឆ្នាំនេះ មានការ Update មួយ នៅក្នុង Jacquard Platform ដែលបានណែនាំអំពីមុខងារដ៏មានអត្ថប្រយោជន៍មួយចំនួនទៀត ដូចជាការគាំទ្រសម្រាប់មុខងារ Ride-Share Alerts និង Pin Drop នៅលើផែនទី ដើម្បីកត់ត្រាទីតាំងទុកជាដើម។

មុខងារឆ្លាតវៃទាំងនេះ បានធ្វើឱ្យអាវក្រៅដ៏ឆ្លាតវៃនេះមានតម្លៃរហូតដល់ $350។ តើអ្នកយល់ថាតម្លៃនេះខ្ពស់ពេកមែនទេ សម្រាប់អាវក្រៅមួយនេះ? ប៉ុន្តែបើសិនជាអ្នកគិតថាមុខងាររបស់ដ៏ឆ្លាតវៃរបស់វា មានអត្ថប្រយោជន៍សម្រាប់ការរស់នៅដ៏ស៊ីវិល័យរបស់អ្នក អ្នកគួរសាកល្បងទិញវាមួយមកប្រើប្រាស់ហើយ៕

អត្ថបទអ្នកចង់អាន

Ignore No More: ចាត់ការកូន ដែលមិនព្រមទទួលទូរស័ព្ទ

ដោយ: ដាលីស 9 PM, Wednesday, 08 Jul, 2015

លោកឪពុកអ្នកម្តាយ ប្រហែលជាធ្លាប់ជួបហេតុការណ៍ កូនមិនលើកទូរស័ព្ទខ្លះហើយ មិនថាហេតុការណ៍ នៃការ​មិន​ព្រម​​លើក​ទូរស័ព្ទនោះជាអ្វីទេ តែការមិនព្រមទទួលទូរស័ព្...

នាឡិការោទិ៍ 10 ប្រភេទ ជួយអ្នកក្រោកពីគេង យ៉ាងពិតប្រាកដ

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 19 Jul, 2017

បើសិនជាអ្នកមានបញ្ហា ក្នុងការក្រោកពីដំណេកនៅពេលព្រឹក អ្នកគួរចាប់ផ្តើមប្រើប្រាស់វិធីសាស្រ្តដ៏មានប្រសិទ្ធភាព ដើម្បីជួយឱ្យអ្នកអាចងើបចេញពីគ្រែគេង បានដោយជ...

ExoLens Pro ផ្តល់មុំថតរូប កាន់តែធំទូលាយ

ដោយ: ដួងច័ន្ទ 7 PM, Tuesday, 10 Oct, 2017

ExoLens Pro គឺជាឧបករណ៍ដែលផ្តល់នូវ ការថតរូបបែបអាជីព ផលិតនូវរូបភាពមានគុណភាពកម្រិតខ្ពស់។ វាពង្រីកផ្ទៃរូបភាព នៅលើកាមេរ៉ារបស់ទូរសព្ទ iPhone ដោយពុំចាំបាច...

កំពូល Camera Digital ប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 10 PM, Friday, 24 Nov, 2017

វាជាសំណួរដ៏ពិបាកមួយ ក្នុងការស្វែងរកកាមេរ៉ាល្អដាច់គេ។ កាមេរ៉ាល្អបំផុត សម្រាប់អ្នកថតរូបអាជីព ខុសគ្នាឆ្ងាយពីកាមេរ៉ាល្អបំផុត សម្រាប់ដំណើរផ្សងព្រេង។ ដូច...

Tomnerb.Com - YouTube Channel