ចូលចិត្តទំនើប

Google ផ្តល់សុវត្ថិភាពអ៊ីនធឺណេត សម្រាប់កុមារ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 20 Oct, 2018

ក្រុមហ៊ុន Google និងសមាគមន៍ National Parent Teacher Association កំពុងរួមសហការគ្នា ដើម្បីជួយអប់រំមាតាបិតា និងកុមារអំពីសុវត្ថិភាពប្រព័ន្ធ Online។ ប្រព័ន្ធរុករកដ៏ធំមួយនេះ ផ្តល់នូវកញ្ចប់ All-in-One ដែលរួមបញ្ចូលនូវ Google Pixelbook មួយគ្រឿង និងបទបង្ហាញជាច្រើន គ្រប់ដណ្តប់លើប្រធានបទខុសៗគ្នាជាច្រើន ទាក់ទងនឹងសុវត្ថិភាពប្រព័ន្ធ Online រួមមានមាតិការ Phishing និង Scams ឯកជនភាព និងសុវត្ថិភាព និងការវាយប្រហារនៅលើប្រព័ន្ធបច្ចេកវិទ្យា Online និងមាតិកាដែលមិនសមស្របជាដើម។

កញ្ចប់នេះក៏មានរួមបញ្ចូលនូវការច្នៃប្រឌិតការរំលឹកដាស់តឿនអំពីមេរៀនល្អៗ ដូចជា Banner និង Poster ប្រើប្រាស់ទាំងភាសាអង់គ្លេស និងអេស្ប៉ាញ។

កញ្ចប់ផលិតផលថ្មីនេះ បង្កើតឡើងជាផ្នែកមួយនៃកម្មវិធីថ្មីរបស់ Google និង National PTA ដែលនឹងផ្តល់ថវិកាខ្ទង់ $1,000 ទៅកាន់សមាគមន៍ PTA ទូទាំងសហរដ្ឋអាមេរិក។ ពានរង្វាន់សរុបចំនួន 200 នឹងត្រូវប្រគល់ជូនដល់សិក្ខាសាលាដែលបង្កើតឡើងទាក់ទងនឹងសុវត្ថិភាពប្រព័ន្ធ Online ហើយកញ្ចប់ផលិតផលនេះនឹងត្រូវផ្តល់ឱ្យម្ចាស់ជ័យលាភីនីមួយៗ។

កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Google និង National PTA គូសចំណាំនូវការពង្រីកនៃយុទ្ធនាការ Be Internet Awesome របស់ក្រុមហ៊ុន Google ដែលត្រូវបានដាក់ឱ្យដំណើរការកាលពីឆ្នាំមុន ព្រមគ្នាជាមួយនឹងហ្គេម Online ដែលបង្រៀនកុមារអំពីមូលដ្ឋានគ្រឹះនៃសុវត្ថិភាពប្រព័ន្ធអ៊ីនធឺណេត។

ក្រុមហ៊ុន Google មិនបានបង្កើតកញ្ចប់ផលិតផលសុវត្ថិភាពអ៊ីនធឺណេតដល់គ្រប់អតិថិជន ឡើយ។ ជំនួសឱ្យនេះ ក្រុមហ៊ុននឹងធ្វើការជាមួយសាលារៀន និងអង្គការមានទំនាក់ទំនងជាមួយមាតាបិតា ដើម្បីចែកចាយកញ្ចប់ផលិតផលថ្មិនេះ និងរៀបចំជាសិក្ខាសាលានៅតាមសាលារៀន។ នេះជាព័ត៌មានដែលយើងដកស្រង់ចេញពីគេហទំព័រ VentureBeat។

បទបង្ហាញទាំងអស់នៅក្នុងកញ្ចប់ផលិតផលថ្មីនេះ នឹងមានវត្តមាននៅលើប្រព័ន្ធ Online សម្រាប់មនុស្សគ្រប់រូបទស្សនា ដែលពេលវេលានោះនឹងមកដល់នៅដំណាច់ឆ្នាំនេះ។

អត្ថបទអ្នកចង់អាន

រថយន្តដំបូងបង្អស់របស់ Hyundai ដែលមានដំបូល សូឡា នឹងបង្ហាញខ្លួននៅប្រទេសកូរ៉េខាងត្បូង

ដោយ: ភារុន 8 AM, Thursday, 08 Aug, 2019

នាពេលក្រោយៗមកនេះ ក្រុមហ៊ុន Hyundai បានបង្ហាញផែនការបំពាក់បន្ទះ សូឡា ជាមួយនឹងរថយន្តរបស់ខ្លួន។ ឥឡូវនេះរថយន្តដំបូងបង្អស់ ដែលមានបំពាក់បន្ទះ សូឡា បានត្រៀ...

Galaxy Note 8 នឹងមានតម្លៃជិត $1,000 នៅពេលចេញលក់ ក្នុងខែកញ្ញា

ដោយ: ដួងច័ន្ទ 8 PM, Monday, 26 Jun, 2017

មានព័ត៌មានជាច្រើន និយាយអំពីទូរសព្ទស៊េរីថ្មីរបស់ Samsung គឺ Galaxy Note 8។ ដូច្នេះក្នុងថ្ងៃ នេះ ទំនើប សូមបង្ហាញពីដំណឹងថ្មីៗ អំពី Note 8 បន្ថែមទៀត សម...

កាសត្រចៀកម៉ាក BOSE វិវត្តបច្ចេកវិទ្យាថ្មី

ដោយ: ដួងច័ន្ទ 9 PM, Monday, 09 Oct, 2017

ថ្ងៃនេះ គេហទំព័រទំនើប សូមលើកយកនូវអត្ថបទថ្មីមួយ ទាក់ទងនឹងការរីកចម្រើននៃបច្ចេកវិទ្យាកាស ស្តាប់ចម្រៀង។ BOSE គឺជាម៉ាកសញ្ញាផលិតផលកាសត្រចៀកដ៏ល្បីមួយ នៅក្...

កំពូលកាមេរ៉ាឌីជីថល ទាំង៥ បំពេញចិត្តអ្នកចូលចិត្តថតរូប

ដោយ: ដួងច័ន្ទ 1 PM, Sunday, 29 Jan, 2017

នាពេលបច្ចុប្បន្ន មានកាមេរ៉ាជាច្រើនប្រភេទ បំពេញតាមតម្រូវការរបស់អ្នក។ បច្ចេកវិទ្យាកាមេរ៉ារាប់ចាប់ពីគ្មានកញ្ចក់ រហូតដល់កាមេរ៉ា DSLR កាមេរ៉ាមិនជ្រាបទឹក...

Tomnerb.Com - YouTube Channel