ចូលចិត្តទំនើប

Google បញ្ជាក់ថានឹងមិនចេញលក់ Smartwatch ថ្មីទេ

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 05 Sep, 2018

ព័ត៌មានចចាមអារ៉ាមអស់ពេលជាយូរ បានផ្តោតលើការរៀបចំបញ្ចេញលក់ Smartwatch ថ្មី ពីក្រុមហ៊ុន Google ក្នុងឆ្នាំ 2018។ ប៉ុន្តែព័ត៌មានទាំងនោះមិនមានអាចក្លាយជាការពិតឡើយ ហើយអ្នកក៏នឹងមិនបានឃើញ Pixel Watch នៅតាមបណ្តាទីផ្សារនៅក្នុងពេលឆាប់ៗនេះដែរ។

Miles Barr នាយកផែ្នកវិស្វកម្មកម្មវិធី Wear OS របស់ក្រុមហ៊ុន Google បានបញ្ជាក់ប្រាប់សារព័ត៌មាន Tom’s Guide ថា ក្រុមហ៊ុន Google នឹងមិនមានគម្រោងផែនការចេញលក់ផលិតផល Smartwatch ឡើយនៅក្នុងឆ្នាំនេះ។

ជំនួសវិញ ក្រុមហ៊ុន Google បាននឹងកំពុងធ្វើការជាមួយក្រុមហ៊ុនដទៃ ដូចជា Fossil និង Casio ដែលជាក្រុមហ៊ុនកំពុងដំណើរការផលិត Wear OS Smartwatch ដោយផ្ទាល់ប្រចាំក្រុមហ៊ុន ខណៈដែលក្រុមហ៊ុនទាំងនោះកំពុងដំណើរការពង្រឹង Software របស់ខ្លួនឱ្យកាន់តែប្រសើរឡើងនាពេលអនាគត។

ព័ត៌មានបែកធ្លាយជាច្រើនបានទាញសេចក្តីសន្និដ្ឋានថា Google នឹងបញ្ចេញ Pixel Watch ព្រមគ្នាជាមួយនឹង Pixel 3 នៅក្នុងព្រឹត្តិការណ៍ hardware របស់ក្រុមហ៊ុននៅក្នុងខែតុលាខាង មុខ។ នៅថ្ងៃទី 10 ខែកញ្ញានេះ ក្រុមហ៊ុន Qualcomm បានកំណត់ថានឹងប្រកាសពីបន្ទះឈីបថ្មី ដែលដំណើរការនៅលើឧបករណ៍ Wear OS ហើយគេបានរំពឹងទុកថាក្រុមហ៊ុន Google នឹងប្រើប្រាស់ Processor ថ្មីនេះ សម្រាប់ Smartwatch របស់ក្រុមហ៊ុនផ្ទាល់។ ព្រមជាមួយគ្នានេះ ក្រុមហ៊ុន Google ក៏បានបង្ហាញពី Version ចុងក្រោយ សម្រាប់ Wear OS ដូចគ្នា។ អ្នកដែលធ្វើការប៉ាន់ប្រមាណថាទាំងនេះជាសញ្ញាបង្ហាញថា Google នឹងប្រកាសពី Pixel Watch ប្រហែលជាកំពុងខកចិត្តហើយ។

លោក Barr បានរៀបរាប់ថា «បើនិយាយសម្តៅទៅរកការផលិតនាឡិកាដៃបែប One-Size-Fits-All ខ្ញុំគិតថាក្រុមហ៊ុន Google មិនទាន់ឈានដល់ដំណាក់កាលនេះនៅឡើយទេ។ ការផ្តោតបច្ចុប្បន្នសម្រាប់ក្រុមហ៊ុននាពេលនេះ គឺស្ថិតនៅលើដៃគូរបស់ក្រុមហ៊ុន។» គាត់ក៏បានផ្តល់តំរុយអំពីទម្រង់នាពេលអនាគតរបស់ Pixel Watch ផងដែរ ជាមួយនឹងការផ្តោតលើមុខងារ Google Assistant ដែលជាបេះដូងរបស់ Wear OS ចុងក្រោយ។

នាពេលនេះ ក្រុមហ៊ុន Google បាននឹងកំពុងរក្សានូវលក្ខណៈពិសេសចំពោះការបណ្តុះបណ្តាល ប្រព័ន្ធ Wear OS ហើយក៏បាននឹងកំពុងផ្តោតលើបច្ចេកវិទ្យាសន្សំសំចៃថាមពលផងដែរ។ នេះជាការវិវត្តថ្មី ដែលទាញយកពីមុខងារគ្រប់គ្រងថាមពលរបស់ Android ។

អត្ថបទអ្នកចង់អាន

បែកធ្លាយរូបរាង Galaxy S9

ដោយ: ដួងច័ន្ទ 7 PM, Tuesday, 30 Jan, 2018

ក្រុមហ៊ុន Samsung ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ជាមួយម៉ូដែលទូរសព្ទ Galaxy S8 និង S8 Plus កាលពីឆ្នាំមុន។ ដូចដែលបានរំពឹងទុក ក្រុមហ៊ុននឹងមិនមានការផ្លាស...

LG បង្ហាញនូវទូរទស្សន៍សេរ៊ីថ្មីដ៏មហិមា ដែលបំពាក់ទៅដោយបច្ចេកវិទ្យា THINQ® និង α (ALPHA) PROCESSOR

ដោយ: ទំនើប 5 PM, Tuesday, 09 Jan, 2018

ថ្មីៗនេះ ក្រុមហ៊ុន LG Electronics បានបង្ហាញនូវភាពមហិមានៃទូរទស្សន៏ OLED និង SUPER UHD ស៊េរីថ្មីដែលបំពាក់ទៅដោយបច្ចេកវិទ្យា THINQ® និង α (ALPHA) PROCE...

បទពិសោធន៏ដល់អស្ចារ្យជាមួយនឹងកាមេរ៉ាភ្លោះ របស់ LG G5SE

ដោយ: ម៉ូនី 1 AM, Sunday, 26 Jun, 2016

LG G5SE គឺជាទូរស័ព្ទស្មាតហ្វូន ត្រកូល G Series ចុងក្រោយគេបង្អាល់របស់ LG ដែលត្រូវបានរចនាឡើងកាន់តែមានភាពទាក់ទាញជាមួយរូបរាងដ៏ប្រណិត នឹង ប្រកបដោយគំនិតថ...

កុំប្រើវត្ថុទាំងនេះសម្អាត ទូរសព្ទដៃរបស់អ្នក

ដោយ: ដួងច័ន្ទ 8 AM, Saturday, 04 May, 2019

តើអ្នកធ្លាប់ជូតសម្អាតស្នាមប្រឡាក់នៅលើទូរសព្ទរបស់អ្នកជាមួយម្រាមដៃរបស់អ្នកឬទេ? តើវាធ្វើឱ្យស្នាមប្រឡាក់កាន់តែខ្លាំងថែមទៀតមែនទេ? ទង្វើនេះតែងកើតឡើងជារឿយ...

Tomnerb.Com - YouTube Channel