ចូលចិត្តទំនើប

Google នាំយក Window 10 ទៅគាំទ្រដល់ Chromebook

ដោយ: ដួងច័ន្ទ 9 AM, Thursday, 16 Aug, 2018

អ្នកប្រហែលជាមិនចាំបាច់ប្រើប្រាស់ Pixelbook ទេ បើសិនជាអ្នកជាប្រិយមិត្តរបស់ Chromebook ដែលដំណើរការជាមួយប្រព័ន្ធ Window 10។
ក្រុមហ៊ុន XDA-Developer បានធ្វើការសិក្សាតាមរយៈប្រភពលេខកូដ Campfire ជាមុខងារដែលនឹងអនុញ្ញាតឱ្យ Chrome OS ដំណើរការ
ប្រព័ន្ធ Dual-Boot ជាមួយកម្មវិធី Window 10 ដែលនឹងមានដំណើរការនៅលើ Variant ចម្រុះ។ នេះមានន័យថា វាអាចដំណើរការលើឧបករណ៍
Chrome OS បានច្រើនជាងមួយគ្រឿង។

ប៉ុន្តែនេះមិនមានន័យថាគ្រប់កុំព្យូទ័រដែលដំណើរការដោយកម្មវិធី Google អាចនឹងមានជម្រើសប្រើប្រាស់ទេ។ ក្រុមហ៊ុនផលិត Hardware នឹងត្រូវធ្វើការ
បញ្ជាក់ថា កម្មវិធី Window ដំណើរការបានដោយប្រក្រតី ហើយវានឹងមិនមានចោទជាសំណួរទៀតទេ សម្រាប់គ្រប់ម៉ាស៊ីន Chrome ដែលមាន Flash
មានទំហំឃ្លាំងផ្ទុកទិន្នន័យតូចមួយ។

លេខកូដថ្មីមួយបានផ្តល់ការណែនាំថា អ្នកនឹងមានតម្រូវការទំហំទិន្នន័យយ៉ាងហោចណាស់ 40GB ហើយ Chromebook ជាច្រើនមានទំហំត្រឹម 32GB
ឬតិចជាងនេះ។ ចំណុចល្អ គឺស្ថិតនៅត្រង់ថា អ្នកប្រហែលជាមិនត្រូវការប្រើប្រាស់ Hoops ដើម្បីដំណើរការឡើយ។ អ្នកនឹងមិនត្រូវការដំណើរការ
Developer Mode ឬដំណើរការកម្មវិធីសុវត្ថិភាពកុំព្យូទ័រឡើយ ឬ ប្រើប្រាស់ Flash សម្រាប់ Firmware របស់អ្នកឡើយ។ ក្នុងនោះក៏មានតំរុយមួយ
តូចផងដែរ ដែលអ្នកអាចប្រើប្រាស់ ការណែនាំដ៏សាមញ្ញ ដើម្បីដំណើរការមុខងារថ្មី។

ខណៈដែលក្រុមហ៊ុន Google ត្រូវបានរំពឹងថានឹងមានរៀបចំកម្មវិធី Hardware ពិសេសនៅក្នុងពេលឆាប់ៗនេះ វាមិនទាន់ប្រាកដជាក់លាក់ថា Campfire
ស្ថិតនៅកៀកជិតជាមួយដៃគូប្រជែង ដែលក្រុមហ៊ុនចង់ធ្វើការបង្ហាញ។ កម្មវិធី Window 10 ដំណើរការនៅលើឧបករណ៍ Chromebooks ចម្រុះ
អាចនឹងតំណាងឱ្យការផ្លាស់ប្តូរដ៏ធំមួយ នៅក្នុងយុទ្ធសាស្រ្តរបស់ Google នៅពេលកម្មវិធីនេះចេញដំណើរការជាផ្លូវការ។

ស្របពេលដែល Google តែងប្រើប្រាស់ Chrome OS ជាឧទាហរណ៍ និងការធ្វើពិសោធន៍សម្រាប់សុវត្ថិភាពកុំព្យូទ័រកាន់តែខ្ពស់ កម្មវិធី Campfire អាចនឹងក្លាយជាតំណាងនៃការបង្ហាញចំពោះអ្នកដែលមានតម្រូវការប្រើប្រាស់ Window ប៉ុន្តែនៅតែចង់ប្រើប្រាស់ឧបករណ៍ Chrome OS។

អត្ថបទអ្នកចង់អាន

តោះមកស្គាល់ របៀបដំឡើងដ៏សាមញ្ញ រវាងឧបករណ៍បញ្ជា PS4 ភ្ជាប់នឹង Mac

ដោយ: ភារុន 8 AM, Wednesday, 13 Mar, 2019

iMac គឺមិនត្រូវបានគេរចនាឡើងមក ឱ្យមានភាពងាយស្រួល ដូចទៅនឹងកុំព្យទ័រយួរដៃ សម្រាប់លេងហ្គេមដទៃនោះទេ ប៉ុន្តែវាមិនមែនមានន័យថា អ្នកមិនអាចលេងហ្គេមជាមួយនឹងវា...

Huawei Mate 20 X មានអេក្រង់កាន់តែធំ

ដោយ: ដួងច័ន្ទ 9 AM, Friday, 19 Oct, 2018

នៅចុងបញ្ចប់នៃកម្មវិធីដាក់បង្ហាញទូរសព្ទម៉ូដែលថ្មីរបស់ក្រុមហ៊ុន Huawei ដែលយើងបានឃើញការបង្ហាញនូវរូបរាងរបស់ទូរសព្ទ 2 គ្រឿងគឺ Huawei Mate 20 និង Mate 20...

Chrome OS Tablet ប្រហែលអាចដំណើរការជាមួយ Window 10

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 03 Oct, 2018

ពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងផលិតផល Chrome OS Tablet របស់ក្រុមហ៊ុន Google ប្រហែលជាអ្នកមានគន្លឹះណាមួយដែលអាចទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់បាន។ ក្ន...

Sony ដាក់ដំណើរការ Fortnite Cross-Play សម្រាប់ PS4

ដោយ: ដួងច័ន្ទ 11 AM, Tuesday, 23 Oct, 2018

នៅទីបំផុតក្រុមហ៊ុន Sony បានដាក់ដំណើរ Cross-Play សម្រាប់ហ្គេម Fortnite នៅថ្ងៃនេះ។ ក្រុមហ៊ុនផលិតម៉ាស៊ីនហ្គេម PlayStation 4 បានបិទមិនអនុញ្ញាតឱ្យដំណើរក...

Tomnerb.Com - YouTube Channel