ចូលចិត្តទំនើប

Google ធ្វើតេស្ត Android Messages នៅលើ Chrome OS

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 31 Oct, 2018

នៅទីបញ្ចប់ក្រុមហ៊ុន Google បានចាប់ផ្តើមធ្វើតេស្តមុខងារ Android Messages នៅលើ Chrome OS ដែលការងារនេះត្រូវបានអនុវត្តអស់រយៈពេលជាយូរមកហើយ។ យោងតាម អ្នកប្រើប្រាស់មួយចំនួន ដែលបានចូលទៅកាន់កម្មវិធី Chrome OS Developer Channel បានឃើញរួចមកហើយ អំពីជម្រើសក្នុងការដាក់ដំណើរការមុខងារមួយ ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ញើ និងទទួលសារជាអក្សរ ពីឧបករណ៍ Chromebooks បានហើយ។

វាមិនទាន់ច្បាស់លាស់ទាំងស្រុង អំពីតម្រូវការពេញលេញសម្រាប់ការអនុញ្ញាតឱ្យដំណើរការមុខងារថ្មីនេះនៅឡើយទេ។ អ្នកប្រើប្រាស់មួយចំនួន ដែលមានលទ្ធភាពអាចដំណើរការមុខងារនេះ ប្រើប្រាស់ Pixelbooks ប៉ុន្តែយ៉ាងហោចណាស់ក៏មានអ្នកប្រើប្រាស់ម្នាក់ ដែលអាចមានលទ្ធភាពផ្លាស់ប្តូរមុខងារនេះនៅលើ Samsung Chromebook Plus ដែរ។ សម្រាប់អ្នកដែលទទួលបានដំណើរការមុខងារថ្មីនេះ អាចស្វែងរកឃើញជម្រើស ដើម្បីធ្វើការតំឡើងមុខងារ Messaging Integration នៅក្រោម Connected Devices Menu នៅលើ Chrome OS ជាទីកន្លែងដែលមុខងារនេះកំពុងដំណើរការជាមួយ Instant Tethering និង Smart Lock។

ប្រសិនបើអ្នកមាន Pixel 2 មួយគ្រឿង ឬ Pixel 2XL មួយគ្រឿង Chromebook មួយ និងបំណងប្រាថ្នាចង់សាកល្បងមុខងារ Chrome OS Dev Channel អ្នកប្រហែលជាមានលទ្ធភាពអាចធ្វើការសាកល្បងវាបានផងដែរ។ បើពុំដូច្នេះទេ អ្នកនឹងត្រូវរងចាំរហូតដល់មុខងារថ្មីនេះត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ។ ដំណឹងល្អនោះគឺ នាពេលនេះយើងមានអំណះអំណាងគ្រប់គ្រាន់ថាក្រុមហ៊ុន Google មិនបានបោះបង់គម្រោងនេះចោលឡើយ៕

អត្ថបទអ្នកចង់អាន

តើ iPhone ថ្មីមានអ្វីប្លែក?

ដោយ: ដួងច័ន្ទ 8 AM, Friday, 26 Apr, 2019

ក្រុមហ៊ុន Apple ទទួលបានព័ត៌មានចចាមអារាមថានឹងប្រើប្រាស់ប្រព័ន្ធកាមេរ៉ា 3 គ្រាប់ នៅលើទូរសព្ទ iPhone ជំនាន់ថ្មីចំនួន 2 ម៉ូដែល ជំនួសឱ្យកាមេរ៉ាមួយគ្រាប់...

ឧបករណ៍ Smart Home ល្អបំផុត ប្រចាំឆ្នាំ២០១៧

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 15 Feb, 2017

បច្ចេកវិទ្យា Internet of Things បានអនុញ្ញាតឱ្យអ្នកបញ្ជារ និងតាមដានពិនិត្យគេហដ្ឋានរបស់អ្នក ពីចម្ងាយ។ តើនឹងមានអ្វីកើតឡើង បើគ្រប់ឧបករណ៍ទាំងអស់ នៅក្នុង...

LG Electronics និង ក្រុមហ៊ុន ជីហ្គៀ រៀបចំសិក្ខាសាលាស្ដីអំពី បច្ចេកវិទ្យានៃការដំឡើងម៉ាស៊ីនត្រជាក់ LG ស៊េរីថ្មី

ដោយ: ទំនើប 10 AM, Sunday, 10 Dec, 2017

ថ្មីៗនេះ ក្រុមហ៊ុន LG បានច្នៃប្រឌិតឡើងនូវម៉ាស៊ីនត្រជាក់ ស៊េរីថ្មី Dual Inverter ដែលបំពាក់បច្ចេកវិទ្យាថ្មីកាន់តែអស្ចារ្យ ដើម្បីបំពេញនូវតម្រូវការ របស...

Lamborghini ចេញលក់ទូរសព្ទ Alpha-One Android តម្លៃកប់ពពក

ដោយ: ដួងច័ន្ទ 9 PM, Monday, 09 Oct, 2017

ក្រុមហ៊ុន Tonino Lamborghini បានចេញម៉ូដទូរសព្ទ ប្រណិតតម្លៃខ្ពស់កប់ពពក ម៉ូដែល Alpha-One មានតម្លៃរហូតដល់ $2,450 ក្នុងមួយគ្រឿង។ ទូរសព្ទនេះផលិតពីស្បែកធ...

Tomnerb.Com - YouTube Channel