ចូលចិត្តទំនើប

ប្រព័ន្ធ 5G នៅក្នុងយន្តហោះនឹងមានក្នុងឆ្នាំ 2021?

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 05 Jun, 2019

Gogo គឺជាក្រុមហ៊ុនផ្គង់ផ្គង់សេវាកម្ម Wi-Fi នៅក្នុងដំណើរតាមយន្តហោះ។ ក្រុមហ៊ុននេះមានគម្រោងដាក់ដំណើរការប្រព័ន្ធ 5G Network សម្រាប់ការហោះហើរក្នុងជើងហោះហើរ Business និង Commercial នៅក្នុងឆ្នាំ 2021។

ក្រុមហ៊ុន Gogo នឹងផលិតប្រព័ន្ធ Air-To-Ground Network ថ្មី ជំនួសឱ្យប្រព័ន្ធ Web of Tower របស់ក្រុមហ៊ុនដែលមានស្រាប់ ហើយនឹងប្រើប្រាស់ Spectrum ដែលមិនមានអាជ្ញាប័ណ្ណនៅក្នុងលំដាប់ 2.4 GHz។ នេះជាការលើកឡើងរបស់ក្រុមហ៊ុនផ្គង់ផ្គត់បច្ចេកវិទ្យា Internet នៅក្នុងយន្តហោះមួយនេះបានរៀបរាប់កាលពីប៉ុន្មានថ្ងៃមុន។
លោក Oakleigh Thorne នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Gogo បានបកស្រាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា «ក្រុមហ៊ុនរំពឹងថានឹងដាក់ដំណើរការប្រព័ន្ធ Gogo 5G នៅក្នុងពេលព្រមគ្នានឹងពេលដែលក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មទូរគមនាគមន៍នៅលើដីគោកនឹងដាក់ដំណើរការបច្ចេកវិទ្យាជំនាន់ថ្មីនេះឱ្យដំណើរការនៅលើដី។ បច្ចេកវិទ្យាថ្មីនេះនឹងក្លាយជាបច្ចេកវិទ្យាតំណភ្ជាប់ដំបូងនៅក្នុងការហោះហើរ។ ប្រព័ន្ធ Gogo 5G គឺជាជំហានថ្មីនៅក្នុងដំណើរវិវត្តថ្មីនៃបច្ចេកវិទ្យារបស់ក្រុមហ៊ុន ហើយវាត្រូវបានរំពឹងថានឹងផ្តល់ជូននូវបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យ ដែលមានដំណើរការប្រតិបត្តិការកម្រិតខ្ពស់ ជាមួយនឹងកម្រិត Latency ទាប និងលែងមានតម្រូវការ Network-Wide ទៀតហើយ»។

ប្រព័ន្ធ 5G ត្រូវបានគេរំពឹងថានឹងជំរុញល្បឿនកាន់តែលឿន មានវិសាលភាពគ្រប់ដណ្តប់កាន់តែធំទូលាយ និងមានអត្រាឆ្លើយតបកាន់តែខ្លាំង នៅក្នុងប្រព័ន្ធ Network គ្មានខ្សែ។ វាអាចដំណើរការក្នុងចន្លោះពី 10 និង 100 ដង លឿនជាងប្រព័ន្ធ Cellular ដែលអ្នកកំពុងប្រើប្រាស់សព្វថ្ងៃនេះ ហើយវាមានល្បឿនកាន់តែលឿនជាងអ្វីដែលអ្នកទទួលបានពីខ្សែ Fiber-Optic ដែលកំពុងតភ្ជាប់នៅក្នុងគេហដ្ឋានរបស់អ្នកនាពេលនេះ។ វាក៏មានសមត្ថភាពជំរុញល្បឿននៃឧបករណ៍ ដែលភ្ជាប់ទៅក្នុងប្រព័ន្ធ Network ជាមួយនឹងល្បឿនលឿនស្មើនឹងមីលីវិនាទី ដើម្បីចាប់ផ្តើមការទាញយក (Download) ឬការតំឡើង (Upload)។

ក្រុមហ៊ុន Gogo ផ្តល់នូវសេវាកម្មប្រព័ន្ធ Internet នៅក្នុងយន្តហោះទៅកាន់ក្រុមហ៊ុនអាកាស ចរណ៍ធំៗមួយចំនួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយប្រើប្រាស់បច្ចេកវិទ្យា Air-to-Ground Network of Cell Tower។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងទីក្រុង Chicago មួយនេះបាន Upgrade ប្រព័ន្ធបច្ចេកវិទ្យារបស់ខ្លួនកាលពីឆ្នាំ 2015 ជាមួយនឹងការដាក់ដំណើរសេវាកម្ម 2Ku របស់ក្រុមហ៊ុន ដែលជាប្រព័ន្ធ Satellite-Based ដែលប្រើប្រាស់អង់តែនភ្លោះ ប្រើប្រាស់សម្រាប់ទាំងការទាញយកទិន្នន័យ និងការ Upload ប៉ុណ្ណោះ៕

អត្ថបទអ្នកចង់អាន

ម៉ាស៊ីនត្រជាក់ LG Dual Inverter 2018 សន្សំសំចៃអគ្គីសនី 70% និងបច្ចេកវិទ្យាថែរក្សាស្បែក

ដោយ: ទំនើប 10 PM, Friday, 16 Mar, 2018

នៅក្នុងឆ្នាំ2018នេះLGបាននាំមកនូវម៉ាសុីនត្រជាក់សេ៊រីថ្មីរបស់ខ្លួន ដែលមានបច្ចេកវិទ្យាទំនើបទាន់សម័យ និងមុខងារពិសេសៗជាច្រើន ដែលស្របទៅនឹងតំរូវការរបស់អ្ន...

Mazda CX-3 ស៊េរីឆ្នាំ 2018 រំលេចរូបរាងដ៏ទាក់ទាញ

ដោយ: ដួងច័ន្ទ 6 PM, Monday, 05 Feb, 2018

រថយន្ត Mazda កូនកាត់មានទំហំដ៏តូចបំផុត ផលិតឡើងក្នុងគោលបំណងបង្ហាញពីភា ពលេច ធ្លោខុសពីម៉ូដែលរថយន្តដទៃទៀត របស់គូប្រជែងក្នុងទីផ្សា ដោយនាំមកជូននូវរថយន្ត ដ...

iPad ជំនាន់ថ្មី នឹងមានបំពាក់មុខងាររបស់ iPhone X

ដោយ: ដួងច័ន្ទ 9 PM, Monday, 26 Feb, 2018

ក្រុមហ៊ុន Apple តែងបញ្ចូលមុខងារខ្លាំងបំផុត របស់ផលិតផលណាមួយទៅក្នុងផលិតផលដទៃ ទៀតរបស់ក្រុមហ៊ុន នៅពេលដែលពួកគេ មានជំនឿជឿជាក់ខ្លាំងលើមុខងារនោះ។ ករណីនេះធ្...

សូមណែនាំ Chromebook ទំហំ 15 inch ដំបូងបង្អស់ពី HP

ដោយ: ដួងច័ន្ទ 8 AM, Friday, 26 Apr, 2019

ផលិតផល Chromebook បន្តទាក់ទាញចំណាប់អារម្មណ៍នៅក្នុងផ្នែកផលិតផលមានតម្លៃខ្ពស់ សក្តិសមនឹងគុណភាព ហើយផលិតផល HP Chromebook 15 ក៏ស្ថិតនៅក្នុងចំណោមនេះដែរ ផល...

Tomnerb.Com - YouTube Channel