ចូលចិត្តទំនើប

Gmail នឹងដំណើរការល្អជាងមុន ឆ្លាតវៃជាងមុន ក្នុងការពិនិត្យមើលអក្ខរាវិរុទ្ធ និងកែវេយ្យាករណ៍ដោយប្រើ G Suite

ដោយ: ភារុន 9 AM, Friday, 23 Aug, 2019

សេវាកម្មកែវេយ្យាករណ៍ សម្រាប់អត្ថបទផ្ញើសារនៅក្នុង Gmail ត្រូវបានក្រុមហ៊ុន Google កំពុងព្យាយាមធ្វើឱ្យកាន់តែប្រសើរឡើងនៃគុណភាព ក្នុងការវាយបញ្ចូលសារអត្ថបទ។ ប៉ុន្តែឥឡូវនេះ ក្រុមហ៊ុន Google កំពុងចាប់ផ្តើមគំនិតផ្តួចផ្តើមមួយចំនួន នោះគឺការនាំយកនូវសមត្ថភាពពិនិត្យអក្ខរាវិរុទ្ធកាន់តែប្រសើរ និងកំណែវេយ្យាករណ៍នៅក្នុងសារអត្ថបទ កាន់តែឆ្លាតវៃរបស់ Gmail ។ លើសពីនេះ ក្រុមហ៊ុនក៏បាននិយាយថា អ្នកប្រើប្រាស់ G Suite នឹងសម្គាល់ឃើញ នាពេលឆាប់ៗនេះហើយអំពីដំណើរការនៃ «Machine Learning» ដែលបង្ហាញនៅពេលអ្នកកំពុងវាយបញ្ចូលសារអត្ថបទ នៅក្នុងប្រអប់ផ្ញើសារ។ ម្យ៉ាងទៀត Gmail នឹងកែសម្រួល «កំហុសអក្ខរាវិរុទ្ធទូទៅ» មួយចំនួន ដោយមិនចាំបាច់ចុចលើអ្វីច្រើនទេ ឬ ចាត់វិធានការបន្ថែមណាមួយឡើយ។ ក្រៅពី កំហុសអក្ខរាវិរុទ្ធ វាក៏អាចរកឃើញភាពមិនប្រក្រតីនៃកាលកិរិយាស័ព្ទផងដែរ។



តាមទស្សនៈរបស់អ្នកតែងនិពន្ធ អត្ថប្រយោជន៍ដ៏ចម្បង គឺថាអ្នកប្រើប្រាស់មិនចាំបាច់ចុចលើ «Check Spelling» នៅក្នុង Window របស់ Gmail សម្រាប់ធ្វើការវិភាគទៅលើសារអត្ថបទទេ។ ភាពជំនួសនៃការលេចឡើងនៃបន្ទាត់ពណ៌ក្រហមនៅពីក្រោមអក្សរដែលខុស និងបន្ទាត់ពណ៌ខៀវនៅពីក្រោមអក្សរដែល Gmail វិភាគឃើញថាវាខុសវេយ្យាករណ៍ជាដើម អាចប្រើជម្រើសថ្មីៗ ហើយដំណើរការទៅតាមលំនាំដើម និងដាក់ឱ្យអ្នកប្រើ G Suite ក្នុងរយៈពេល2-3សប្តាហ៍ខាងមុខនេះ។ ប្រសិនបើ អ្នកមិនត្រូវការជំនួយណាមួយ ដែលទាក់ទងនឹងការប្រកបអក្ខរាវិរុទ្ធនោះទេ ឬក៏ ការត្រួតពិនិត្យវេយ្យាករណ៍ពី Gmail ដូច្នេះអ្នកក៏អាចបិទលក្ខណៈពិសេសនីមួយៗនៅក្នុង Setting ផងដែរ។ ម្យ៉ាងទៀត អ្នកក៏អាចបិទការកែវេយ្យាករណ៍ដោយស្វ័យប្រវត្តិ ខណៈពេលកំពុងវាយសារអត្ថបទ ហើយរក្សាទុក ការដាក់ស្នើនៃវេយ្យាករណ៍នេះ ផងដែរ។



នេះគឺគ្រាន់តែជាការកែលម្អបន្តិចបន្តួចប៉ុណ្ណោះ ទៅលើជំនួយដែលមានស្រាប់ឥឡូវនេះ ហើយវាកាន់តែងាយស្រួល និងកាន់តែឆ្លាតវៃជាងមុនផងដែរ។ កម្មវិធីពិនិត្យវេយ្យាករណ៍ ដែលដំណើរការដោយសមត្ថភាព AI ក៏កំពុងដំណើរការចូលទៅក្នុង Google Docs ហើយឥឡូវនេះ វាក៏នឹងមកដល់នៅក្នុង Gmail ផងដែរ។ លើសពីនេះ ក្រុមហ៊ុន Google ក៏បានកត់សម្គាល់ឃើញថា «Machine Learning» និងផ្នែកបន្ថែម ត្រូវបានដាក់ស្នើមួយចំនួន ដែលមានសក្តានុពលក្នុងការឆ្លុះបញ្ចាំងពីភាពលំអៀងនៃការយល់ដឹងរបស់មនុស្ស។ ប៉ុន្តែ ក្រុមហ៊ុនក៏បាននិយាយបន្ថែមថា ខ្លួនកំពុងប្តេជ្ញាធ្វើឱ្យផលិតផលរបស់ខ្លួន អាចដំណើរការកាន់តែល្អប្រសើរ សម្រាប់មនុស្សគ្រប់រូបប្រើប្រាស់ ហើយក៏កំពុងស្រាវជ្រាវយ៉ាងសកម្ម នូវភាពលំអៀងដោយអចេតនា និងវិធីសាស្រ្តកាត់បន្ថយកំហុសផ្សេងៗ៕

អត្ថបទអ្នកចង់អាន

Android នឹងមានកម្មវិធីស្រដៀងគ្នានឹង AirDrop ដែរ

ដោយ: ដួងច័ន្ទ 9 AM, Monday, 08 Jul, 2019

បើសិនជាអ្នកសាកសួរទៅកាន់អ្នកប្រើប្រាស់ទូរសព្ទ iPhone អំពីកម្មវិធីដែលងាយស្រួលប្រើប្រាស់ និងជាកម្មវិធីដែលពួកគេពេញចិត្ត ចម្លើយភាគច្រើនប្រាកដជាឆ្លើយថាគឺ...

Canary ឧបករណ៍ថែរក្សាផ្ទះ ឱ្យមានសុវត្ថិភាពពីចោរ

ដោយ: ដាលីស 9 PM, Sunday, 30 Aug, 2015

បើនិយាយពីឧបករណ៍រក្សាសុវត្ថិភាព នៅក្នុងផ្ទះហើយនោះ មនុស្សជាច្រើន ប្រហែលជានឹកដល់កាមេរ៉ាសុវត្ថិភាព​មុន​គេមិនខាន តែវាបានត្រឹមតែថតបានរូបភាពតែប៉ុណ្ណោះ ថ្ង...

ជ្រលងកោងរបស់ LG OLED បានបង្ហាញនូវភាពភ្ញាក់ផ្អើល ក្នុងព្រឹត្តិការណ៏តាំងពិព័រណ៏គ្រឿងអេឡិចត្រូនិច​ CES 2018

ដោយ: ទំនើប 5 PM, Sunday, 28 Jan, 2018

បច្ចេកវិទ្យាអេក្រង់ LG OLED បានធ្វើអោយអថិតិជន និងអ្នកទស្សនានៅក្នុងព្រឹត្តិការណ៏ CES ភ្លឺភ្នែក នៅឯរដ្ឋឡាវេហ្រ្ហាស (Las Vegas) សហរដ្ឋអាមេរិច។ ឧត្តមភា...

បញ្ហាពោងខ្យល់របស់ Mazda CX-5 SUV 2018

ដោយ: ដួងច័ន្ទ 2 PM, Friday, 20 Jul, 2018

ខណៈដែលរថយន្តមួយចំនួននៅក្នុងទីផ្សារនាពេលបច្ចុប្បន្នកំពុងទទួលបានការកោតសរសើរខ្លាំង មានរថយន្តមួយចំនួនទៀត កំពុងប្រឈមនឹងបញ្ហា ហើយក៏កំពុងត្រូវបានក្រុមហ៊ុន...

Tomnerb.Com - YouTube Channel