ចូលចិត្តទំនើប

Gaming Laptop កាន់តែស្តើងរបស់ Asus

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 21 Aug, 2018

ចាប់តាំងពីកុំព្យូទ័រយួរដៃរបស់ Asus ម៉ូដែល ROG Zephyrus បានបង្ហាញវត្តមានដំបូងនៅក្នុងព្រឹត្តិការណ៍ Computex កាលពីឆ្នាំមុន
វាគឺជាម៉ូដែលកុំព្យូទ័រយួរដៃតំណាងរបស់ក្រុមហ៊ុន ដែលនឹងបង្ហាញពីទស្សនវិស័យនាពេលអនាគតរបស់ Gaming Laptop។

វាមានកម្រាស់ដ៏ស្តើង ហើយវាមានបំពាក់ជាមួយនូវបច្ចេកវិទ្យាក្រាហ្វិកចល័តលឿនបំផុត គឺ NVIDIA GTX 1080 Max-Q ប៉ុន្តែគួរឱ្យស្តាយ
ដែលវាមានថាមពលថ្មខ្សោយ។ ក្រុមហ៊ុន Asus បានបន្តការងារនេះជាមួយនឹងម៉ូដែល Zephyrus M កាលពីខែមេសា ដែលមានជម្រើស
Keyboard រចនាបែបបូរាណ និងមានបច្ចេកវិទ្យាក្រាហ្វិចទាបជាងបន្តិច គឺត្រឹម GTX 1070 Max-Q ប៉ុណ្ណោះ។

ប៉ុន្តែប្រាកដណាស់ថាក្រុមហ៊ុន Asus មិនបានបញ្ឈប់ត្រឹមនេះទេ។ ថ្ងៃនេះក្រុមហ៊ុននេះបានបញ្ចេញម៉ូដែល Zephyrus S ដែលជាម៉ូដែល Laptop
សម្រាប់លេងហ្គេមស្តើងជាងគេមិនធ្លាប់មាន។ ជាការពិតដែលអ្នកអាចនឹងពិបាកស្វែងរកចំណុចខុសគ្នានៅលើទំហំកម្រាស់របស់វា។ ម៉ូដែល Zephyrus S
មានសមាមាត្រក្នុងកម្រាស់ 14.95 មីលីម៉ែត្រ និង 15.7 មីលីម៉ែត្រ ខណៈដែលម៉ូដែលដំបូងមានកម្រាស់ក្រាស់បំផុតរហូតដល់ 17.9 មីលីម៉ែត្រ។
ចំណុច Upgrade ថ្មីដែលអ្នកនឹងសង្កេតឃើញមានដូចជា Bezel មានកម្រាស់កាន់តែស្តើងព័ទ្ធជុំវិញអេក្រង់ទំហំ 15.6 inch ដែលដំណើរការជាមួយ
បច្ចេកវិទ្យា 1080p 144Hz ជាមួយនឹងរយៈពេលឆ្លើយតបទាបត្រឹម 3 មីលីវិនាទី។ ដោយសារស៊ុមព័ទ្ធជុំវិញមានកម្រាស់កាន់តែស្តើង ក្រុមហ៊ុន Asus
អះអាងថាវាមានទំហំស្ទើរស្មើនឹង Laptop ទំហំ 14 inch។ វាមានបំពាក់ Intel Core i7-8750 CPU និងមានជម្រើស NVIDIA GTX 1070 Max-Q
ឬ GTX 1060 ថាមពលពេញលេញ។ ម៉ូដែល Zephyrus S ក៏មានក្តារចុចខិតឡើងទៅលើនៅផ្នែកខាងមុខ ជាមួយនឹង Trackpad នៅខាងស្តាំដៃ
ដូចគ្នានឹងម៉ូដែលដើម។ ចំណុចទាំងនេះធ្វើឱ្យអ្នកប្រើប្រាស់មួយចំនួនស៊ាំនឹងការប្រើប្រាស់ ប៉ុន្តែវាអនុញ្ញាតឱ្យក្រុមហ៊ុន Asus អាចផលិតម៉ាស៊ីន
ខាងក្រោយកាន់តែប្រសើរឡើង។ ម៉ូដែលថ្មីនេះក៏មានបំពាក់ Wristpad ដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់។

ដូចគ្នានឹងម៉ូដែល ROG Strix II ដែរ ក្រុមហ៊ុនបានផ្តល់នូវមុខងារគ្រប់គ្រងកម្តៅកាន់តែប្រសើរ ដោយបន្ថែមស្លាបកង្ហារកាន់តែច្រើនរហូតដល់ 12 Volt
ក៏ដូចជាកំណត់ Heatsink និង Heat Pipe ឱ្យការប្រើប្រាស់បានដល់កម្រិតកំពូល។

នៅក្នុងព័ត៌មានដទៃទៀត ក្រុមហ៊ុន Asus ក៏បានបង្ហាញម៉ូដែល Strix Scar II ទំហំ 17 inch ថ្មីផងដែរ គឺម៉ូដែល GL 704។ វាមានការ Upgrade
លើ Hardware ដែលបានបញ្ជាក់ខាងលើ លើកលែងតែបច្ចេកវិទ្យា GeForce GTX 1060 Graphic ប៉ុណ្ណោះ។ សម្រាប់ម្ចាស់ឧបករណ៍ Asus PC H
ardware ជាមួយអំពូល LED ក្រុមហ៊ុនមានកញ្ចប់ Software ថ្មី មានឈ្មោះថា Armoury Crate។ វាអនុញ្ញាតឱ្យអ្នកគ្រប់គ្រងប្រព័ន្ធ Component
និងប្រព័ន្ធភ្លើង នៅក្នុងកន្លែងតែមួយ ដែលពីមុនវាត្រូវការ App ពីរដាច់ដោយឡែកពីគ្នា។

យើងនៅរងចាំព័ត៌មានលម្អិតអំពីតម្លៃ និងពេលវេលាចេញលក់សម្រាប់ Zephyrus S និង Scar II GL 740 ប៉ុន្តែយើងក៏សង្ឃឹមថានឹងទទួល
ព័ត៌មានលម្អិតច្រើនបន្ថែមទៀតដែរ។

អត្ថបទអ្នកចង់អាន

Sony ដាក់ដំណើរការ Fortnite Cross-Play សម្រាប់ PS4

ដោយ: ដួងច័ន្ទ 11 AM, Tuesday, 23 Oct, 2018

នៅទីបំផុតក្រុមហ៊ុន Sony បានដាក់ដំណើរ Cross-Play សម្រាប់ហ្គេម Fortnite នៅថ្ងៃនេះ។ ក្រុមហ៊ុនផលិតម៉ាស៊ីនហ្គេម PlayStation 4 បានបិទមិនអនុញ្ញាតឱ្យដំណើរក...

កំពូលម៉ាស៊ីនថតរូប ផ្តិតភ្លាមៗ ទាំង ១១

ដោយ: ដួងច័ន្ទ 7 PM, Thursday, 16 Mar, 2017

សម័យកាលបច្ចុប្បន្ន ជាសម័យកាលទាន់សម័យ និងជឿនលឿន។ បច្ចេកវិទ្យា ត្រូវតែធ្វើការអភិវឌ្ឍន៍ឱ្យបានខ្លាំងក្លា ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ ដែលតែងច...

ឧបករណ៍ថ្មីរបស់ LG សម្អាតភាពកខ្វក់ ក្នុងខ្យល់

ដោយ: ចរិយា 9 PM, Monday, 26 Dec, 2016

គ្រប់គ្នាធ្វើគ្រប់យ៉ាងដើមី្បឲ្យរស់នៅមានសុខភាពល្អ ប៉ុន្តែមនុស្សតិចណាស់ដែលដឹងថា នៅក្នុងខ្យល់ដែលយើងដកដង្ហើមចូលផ្ទុកទៅដោយរបស់កខ្វក់ និងរបស់ដែលអាចធ្វើឲ្...

ឆ័ត្រខ្យល់

ដោយ: ស. លីង 10 PM, Friday, 09 Jun, 2017

ខ្យល់ មាននៅគ្រប់ទីកន្លែង នៅលើផែនដី។ ចរន្តខ្យល់បក់អាចផ្លាស់ប្តូរទិសដៅ ចលនារបស់វត្ថុធាតុ មួយបាន។ ចរន្តខ្យល់បក់កាន់តែខ្លាំង កម្លាំងរុញច្រានកាន់តែខ្លាំ...

Tomnerb.Com - YouTube Channel