ចូលចិត្តទំនើប

Game ទាំង៥ ដែលសក្តិសមសម្រាប់ Nintendo Switch

ដោយ: ដួងច័ន្ទ 9 PM, Monday, 13 Mar, 2017

មនុស្សជាច្រើនកំពុងរំភើបរីករាយ និងអន្ទះសារចំពោះម៉ាស៊ីន Game Nintendo ថ្មី។ ប៉ុន្តែទោះវាជាម៉ាស៊ីនល្អយ៉ាងណាក្តី បើគ្មាន Game កំសាន្ត ក៏វាគ្រាន់តែជាប្រអប់ឥតបានការមួយប៉ុណ្ណោះ។ អ្នកជំនាញ Video Game លោក Jeff Backalar របស់គេហទំព័រ Cnet បានផ្តល់យោបល់ខ្លះៗ អំពី Game ៥ ប្រភេទ ដែលគាត់រំពឹងទុកថា សក្តិសមសម្រាប់ Nintendo Switch។ ខាងក្រោមនេះគឺជា ប្រភេទ Game ទាំង៥ ដែលត្រូវបានប្រមើលមើលថា សមប្រកបជាមួយ Nintendo Switch។

៥. ARMS៖ គ្រប់ម៉ាស៊ីន Game ទាំងអស់ត្រូវការ Game ប្រភេទវាយតប់ដ៏ល្អមួយ។ Arms ទំនងជាប្រភេទ Game ដែលផ្តល់ភាពរីករាយបានច្រើន និងរីករាយនឹងការវាយតប់។ នៅក្នុង Game នេះ អ្នកត្រូវដាល់គ្នាទៅវិញទៅមក ដោយប្រើស្រោមដៃប្រដាល់ ដែលមានភ្ជាប់មកជាមួយ។ ការគ្រប់គ្រងកាយវិការនៅក្នុងវីដេអូ ធ្វើឱ្យវាទំនងជាប្រភេទ Game ដែលងាយស្រួលលេង ដោយសារអ្នកគ្រាន់តែ ជាអ្នកប្រដាល់ស្រមោលតែប៉ុណ្ណោះ។

Top5-Anticipated-Nintendo-Switch-Games-06

៤. Mario Kart 8 Deluxe៖ នៅថ្ងៃទី២៨ ខែមេសា ជាពេលដែល Game នេះចេញលក់។ Mario Kart 8 នាំមកជូននូវតួអង្គថ្មីៗ ដូចជា Dry Bone ភ្ជាប់ជាមួយនឹងឆាកប្រកួតថ្មី។ លើសពីនេះ វានាំមកជាមួយនូវមុខងារ DLC (Download Content) ដែលមាននៅលើម៉ាស៊ីន Wii U។ ចំណុចអវិជ្ជមាននៃ Game មួយនេះ គឺវាមិនមែនជាប្រភេទ game បន្តភាគទេ។ ដូច្នេះបើអ្នកធ្លាប់លេង Mario Kart 8 នោះ Deluxe មិនមានអ្វីខុសប្លែកច្រើននោះទេ។

Top5-Anticipated-Nintendo-Switch-Games-04

៣. Splatoon 2៖ នេះជាប្រភេទ Game តភាគពិតប្រាកដមួយ។ Splatoon 2 នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទឹកថ្នាំបាញ់ប្រហារគ្នា ដោយប្រើប្រាស់មុខងារគ្រប់គ្រងចលនា។ បើអ្នកមិនធ្លាប់ស្គាល់ Splatoon ពីមុនមកទេ សូមគិតថាវាជា Game ប្រភេទសង្គ្រាម ប៉ុន្តែមានលក្ខណៈបែបកុមារ។ Splatoon 2 នឹងមិនចេញលក់ទេ រហូតដល់ Switch ដាក់ដំណើរការ ប៉ុន្តែនៅមានម៉ាស៊ីនផ្សេងទៀត ដែលអាចលេងបាន ហើយវានឹងចេញលក់នៅចុងខែមីនា។

Top5-Anticipated-Nintendo-Switch-Games-03

២. Super Mario Odyssey៖ គ្រប់ម៉ាស៊ីន Nintendo ទាំងអស់ត្រូវការប្រភេទ Game បែបផ្សងព្រេងរបស់ Mario។ Game មួយនេះនឹងនាំ Mario ចេញក្រៅអាណាចក្រផ្សិត (Mushroom Kingdom) ទៅកាន់ទីកន្លែងនានា ដូចជា New Dock City ជាដើម ដែលជាទីកន្លែងអាចឱ្យ Mario ឆ្លងចូលទៅគ្រប់ទីកន្លែងដែលគេចង់ទៅ។ Super Mario Odyssey នឹងមិនចេញលក់មុនត្រីមាសទី៤ នៃឆ្នាំ២០១៧ ឡើយ។

Top5-Anticipated-Nintendo-Switch-Games-02

១. Legend of Zelda Breath of the Wild៖ Game ប្រភេទនេះ ដំបូងឡើយជាប្រភេទ Game ផ្តាច់មុខសម្រាប់ Wii U នៅក្នុងឆ្នាំ២០១៥។ ពាក្យចចាមអារ៉ាមដំបូងនៃ Game មួយនេះត្រូវបានលឺ តាំងពីឆ្នាំ២០១៣ ដូច្នេះអ្នកគ្រប់គ្នាបានរងចាំការមកដល់នៃ Game នេះអស់ជាច្រើនឆ្នាំមកហើយ។ វានឹងចេញលក់ ស្របជាមួយ Nintendo Switch នៅក្នុងខែមីនា។

Top5-Anticipated-Nintendo-Switch-Games-05

អត្ថបទអ្នកចង់អាន

Galaxy S10 នឹងប្រើប្រាស់ Wi-Fi 6

ដោយ: ដួងច័ន្ទ 9 AM, Friday, 08 Feb, 2019

ទូរសព្ទ Galaxy S10 របស់ក្រុមហ៊ុន Samsung នឹងចូលរួមក្នុងចំណោមទូរសព្ទ Smartphone ដំបូង ដែលមានសមត្ថភាពដំណើរការប្រព័ន្ធ Wi-Fi ដែលមានល្បឿនកាន់តែលឿន ត្រូ...

Soundbars ថ្មីពី LG កាន់តែទំនើប

ដោយ: ដួងច័ន្ទ 9 AM, Monday, 04 Mar, 2019

ក្រុមហ៊ុន LG បានបង្ហាញផលិតផល Soundbars ម៉ូដែលចុងក្រោយបង្អស់ មុនពេលព្រឹត្តិការណ៍ប្រចាំឆ្នាំ CES មកដល់នាឆ្នាំក្រោយនេះ។ ផលិតផលថ្មីទាំងនោះរួមមានម៉ូដែល ...

ស្វែងយល់ពី Memoji ថ្មីរបស់ iPhone

ដោយ: ដួងច័ន្ទ 10 AM, Thursday, 27 Dec, 2018

ជាមួយនឹងការបញ្ចេញប្រព័ន្ធប្រតិបត្តិការថ្មី iOS 12 ឧបករណ៍ដែលប្រើប្រាស់ប្រព័ន្ធ iOS ជាមួយមុខងារ Face ID បាននឹងកំពុងទទួលបានមុខងារថ្មី ដ៏រីករាយមួយ មានឈ...

Apple ចង់ទិញអាជីវកម្ម 5G ពី Intel

ដោយ: ដួងច័ន្ទ 8 AM, Friday, 28 Jun, 2019

ក្រុមហ៊ុន Apple នៅតែសម្លឹងរកឱកាសក្នុងការទិញយកអាជីវកម្ម Modem ពីក្រុមហ៊ុន Intel ដែលមានមូលដ្ឋាននៅក្នុងប្រទេសអាល្លឺម៉ង់។ នេះជាសេចក្តីរាយការណ៍ព័ត៌មានរប...

Tomnerb.Com - YouTube Channel