ចូលចិត្តទំនើប

Galaxy Watch ដ៏ទាន់សម័យ

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 15 Aug, 2018

កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមហ៊ុន Samsung បានធ្វើការបង្ហាញពីផលិតផល Galaxy Watch ដែលមានជម្រើស 2 ទំហំ។
ជម្រើសទីមួយមានទំហំ 42 មីលីម៉ែត្រ ដាក់លក់ក្នុងតម្លៃ $330 និងជម្រើសទី 2 មានទំហំ 46 មីលីម៉ែត្រ មានតម្លៃ $350។

ម៉ូដែលទំហំ 46 មីលីម៉ែត្រ នឹងផលិតឡើងក្នុងជម្រើសពណ៌ប្រាក់ ខណៈដែលម៉ូដែលទំហំ 42 មីលីម៉ែត្រ នឹងចេញលក់ក្នុងជម្រើសពណ៌ Midnight Black
និង Rose Gold។ អ្នកអាចធ្វើការ Pre-Order ចាប់ពីពេលនេះតទៅ នៅលើគេហទំព័រ Samsung.com ហើយនាឡិកាដៃទាំងពីរនេះនឹងបញ្ចេញលក់
នៅលើទីផ្សារចាប់ពីថ្ងៃទី 24 ខែសីហា តទៅ។

Galaxy Watch នេះមានរូបរាងដូចគ្នាទៅនឹងនាឡិកាពិតប្រាកដ មិនដូចជានាឡិកាដៃ Smartwatch ទេ។ វាត្រូវបានរចនាឡើងក្នុងរូបរាង Bezel
រាងកោង និងមានការរចនាបង្វិល បាន។ មុខងារជាច្រើនមានលក្ខណៈស្រដៀងនឹងម៉ូដែល Smartwatch ជំនាន់មុនរបស់ Samsung រួមមានមុខងារ
LTE Connectivity និងមានថាមពលថ្មដែលអាចដំណើរការបានជាច្រើនថ្ងៃ។ នេះជាគុណសម្បត្តិមួយផ្នែកនៃប្រព័ន្ធប្រតិបត្តិការដែលត្រូវបានផលិតឡើង
ជាពិសេសសម្រាប់ Smartwatch។ ប្រាកដណាស់ សម្រាប់មុខងារ LTE Connectivity អនុញ្ញាតឱ្យអ្នកទទួលទូរសព្ទ ឆ្លើយតបសារជាអក្សរ
ចាក់តន្រ្តី និងមុខងារកំសាន្តជាច្រើនទៀត។

Galaxy Watch នឹងផ្តល់នូវមុខនាឡិកាជាច្រើន សម្រាប់ការផលិតជាផលិតផលសម្រេច។ មុខងារ Daily Briefing នឹងក្លាយជាជំនួយយ៉ាងពិតប្រាកដ ស្របពេលដែលនាឡិកានេះអាចផ្ទៀងផ្ទាត់ទិន្នន័យជាមួយនឹងប្រតិទិនរបស់អ្នក និងបង្ហាញប្រាប់អ្នកអំពីការណាត់ជួបនៅលើអេក្រង់ Home Screen។ អ្នកអាចជ្រើសយកខ្សែនាឡិកាជាច្រើនជម្រើសខុសៗគ្នា សម្រាប់នាឡិកាដៃ Smartwatch ថ្មីមួយនេះ ហើយអ្នកនឹងមានជម្រើសមុខនាឡិការហូតដល់
ជាង 60,000 មុខសម្រាប់ជ្រើសរើស។

លើសពីនេះទៀត អេក្រង់ដែលមាន Resolution ខ្ពស់ត្រូវបានគ្របដណ្តប់ដោយ Corning Gorilla Glass ដ៏រឹងមាំ។ នាឡិកានេះក៏មានបំពាក់បច្ចេកវិទ្យា 5 ATM
ដែលអាចធន់នឹងជម្រាបទឹកផងដែរ។ ប្រាកដណាស់ថានាឡិកាដៃនេះមានបំពាក់មុខងារតាមដានលំហាត់ប្រាណ និងសុខភាព។ វាមានកម្មវិធី Connected Health ដែលមានរួមបញ្ចូលនូវការគ្រប់គ្រងស្ត្រេស ដែលនឹងតាមដានចង្វាក់បេះដូង និងផ្តល់នូវការណែនាំ បើសិនជាវាគិតថាអ្នកត្រូវបានបន្ធូរស្ត្រេស។ វាក៏ជួយឱ្យអ្នក
រក្សាបាននូវភាពរឹងមាំ ជាមួយនឹងលំហាត់ប្រាណចំនួន 39 និងការតាមដានលើចំណីអាហារ និងភេសជ្ជៈ ក៏ដូចជាការគ្រប់គ្រងដំណេក។

បន្ថែមលើកម្មវិធី Samsung Health ក្នុងនេះអ្នកក៏អាចចូលទៅប្រើប្រាស់កម្មវិធី Samsung Pay, Bixby និង SmartThing ដូច្នេះអ្នកអាចរក្សាប៊ូតុង
ចុចបញ្ជារលើកម្មវិធីជាច្រើនរបស់ Samsung នៅលើ ក ដៃរបស់អ្នកបានយ៉ាងងាយស្រួល។

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, នាឡិកា, Accessories

អត្ថបទអ្នកចង់អាន

iOS 13 ទីបញ្ចប់នៃ 3D Touch

ដោយ: ដួងច័ន្ទ 7 AM, Friday, 21 Jun, 2019

អ្នកប្រហែលជាបានដឹងព័ត៌មានខ្លះៗអំពីទូរសព្ទ iPhone ជំនាន់ថ្មី ហើយអ្នកក៏ប្រហែលជាមិនពេញចិត្តនឹងរូបរាងរបស់ទូរសព្ទដែលយើងសន្មត់ហៅវាថា iPhone 11 និងភាពចម្ល...

ជម្រើសស្រោម iPad Pro 10.5

ដោយ: ដួងច័ន្ទ 9 PM, Saturday, 17 Mar, 2018

ស្រោមការពារមិនមែន មានសម្រាប់តែទូរសព្ទដៃប៉ុណ្ណោះទេ។ ផលិតផលជាច្រើនជម្រើសមានលក់ នៅក្នុងទីផ្សាសម្រាប់ផលិតផល iPad Pro របស់ Apple ដែលអ្នកអាចស្វែងរក តាមចំ...

ណែនាំកាសថ្មីសម្រាប់ហ្គេមពី SteelSeries

ដោយ: ដួងច័ន្ទ 9 AM, Monday, 03 Sep, 2018

ផលិតផល GameDAC របស់ក្រុមហ៊ុន SteelSeries ជាឧបករណ៍ដ៏សំខាន់មួយសម្រាប់ពង្រឹងគុណភាពសម្លេងនៅក្នុងពេលលេងហ្គេម ប៉ុន្តែវាមានបញ្ហាមួយសម្រាប់ការប្រើប្រាស់។ អ...

Xbox One X នឹងមកដល់ក្នុងខែវិច្ឆិកា ខាងមុខនេះ

ដោយ: ដួងច័ន្ទ 10 PM, Thursday, 22 Jun, 2017

វាជាម៉ាស៊ីន Xbox តូចបំផុតមិនធ្លាប់មានពីមុនមក។ ក្រុមហ៊ុន Microsoft បាននឹងកំពុងបញ្ចេញម៉ាស៊ីនហ្គេមថ្មី Project Scorpio ហើយវាមានឈ្មោះជា ផ្លូវការថា Xbox...

Tomnerb.Com - YouTube Channel