ចូលចិត្តទំនើប

Galaxy S10 ប្រើជាមួយនឹងបន្ទះឈីប Snapdragon 855 ដើរលឿនអស់ស្ទះ!

ដោយ: ភារុន 1 PM, Wednesday, 19 Dec, 2018

ក្រុមហ៊ុន Qualcomm ទើបតែនឹងប្រកាសបន្ទះឈីបថ្មី Snapdragon 855 សម្រាប់ដាក់ដំណើរការជាមួយស្មាតហ្វូន 2019 ដើម្បីធ្វើឱ្យស្មាតហ្វូនទាំងនោះ មានលក្ខណៈពិសេសនេះទៅប្រកួតប្រជែងនៅលើទីផ្សារពិភពលោកឆ្នាំ 2019។ ម្យ៉ាងទៀតតាមរយៈសេចក្តីថ្លែងការរបស់ក្រុមហ៊ុន Qualcomm បានបង្ហាញថាលក្ខណៈពិសេសនៃបន្ទះឈីបនេះ ក៏អាចដាក់ដំណើរការជាមួយប្រព័ន្ធ 5G, AI, CV-ISP, និង XR។

ជាការពិតណាស់បន្ទះឈីប 855 ត្រូវបានគេរំពឹងទុកថាវានឹងផ្តល់ឱ្យនូវល្បឿនលឿនជាងមុន ជាពិសេសដំណើរការជាមួយ Layout Octa-core ទាំង 3 លំដាប់, រួមគ្នាជាមួយនឹង Multi-core Neural, និង Adreno 640 GPU។ ប៉ុន្តែវានឹងផ្តល់ល្បឿនលឿនយ៉ាងណានោះ? គឺយើងនឹងរង់ចាំតាមដានទាំងអស់គ្នានៅពេលខាងមុខ? កាលពីប៉ុន្មានខែមុននេះ Galaxy S10 ក៏ជាស្មាតហ្វូនដំបូងគេ ដែលបានប្រើប្រាស់ Snapdragon 8150។ ទាក់ទងនឹងបន្ទះឈីបនេះដែរ ក្រុមហ៊ុនក៏បានធ្វើតេស្តសមត្ថភាពជាមួយ AnTuTu ហើយប្រទះឃើញថា ពិន្ទុ ដែលលេចចេញឡើងគឺនៅលើបណ្ដាញ Weibo គឺល្អប្រសើរ។ ក្នុងនាមជាឧបករណ៍មួយ ដែលមានប្រជាប្រិយបំផុតនោះ ដូច្នេះវាគ្មានអ្វីគួរឱ្យភ្ញាក់ទេ ដែល AnTuTu ក៏ចង់ធ្វើតេស្តកម្លាំងបន្ទះឈីប Snapdragon 855 នេះដែរ។

យោងទៅតាមគេហទំព័រ-ព័ត៌មានមួយ ហាក់បីដូចជាទទួលបានតួលេខ Prototype របស់ Galaxy S10 Plus ដែលកំពុងដាក់ដំណើរការដោយប្រើប្រាស់ Snapdragon 855 ដូចគ្នានឹងបន្ទះឈីប Exynos 9820 ស៊េរីចុងក្រោយបំផុតរបស់ Samsung ផងដែរ។ ភាពខុសគ្នារវាងការប្រើប្រាស់បន្ទះឈីបទាំងពីរនេះ មួយណាដំណើរការបានល្អជាង ហាក់ដូចជាទាំងពីរនេះដំណើរការបានស្រួល និងមានប្រសិទ្ធភាពប្រហាក់ប្រហែលគ្នា។ ប៉ុន្តែឥឡូវនេះ Galaxy S10 បានដំណើរការ ជាមួយនឹងបន្ទះឈីប 855 ថ្មីនេះហើយ។ យ៉ាងណាមិញ ក្រុមហ៊ុន Qualcomm ក៏បានបង្ហាញ ពិន្ទុ ចេញជាផ្លូវការចំពោះល្បឿនរបស់ Galaxy S10 ដែលប្រើប្រាស់បន្ទះឈីប Snapdragon 855 គឺវ៉ាដ្យង់លោតបានតួលេខពិន្ទុច្រើន នេះមានន័យថា Galaxy S10 អាចដំណើរការដោយល្បឿនលឿនអស់ស្ទះ! ដូចដែលអ្នកប្រើប្រាស់ទាំងអស់គ្នាប្រាថ្នាចង់បាន។ ប៉ុន្តែមានសញ្ញាមិនល្អមួយ ដោយសារតែមានចំនួនតួលេខវ៉ាដ្យង់ច្រើន ទើបធ្វើឱ្យក្រុមហ៊ុន Samsung កំពុងខិតខំប្រឹងប្រែងតេស្តសាកល្បងដំណើរការជាមួយនឹង Galaxy S10 រហូតដល់ចុងក្រោយ ថាតើវាអាចនឹងប្រាកដជាដំណើរការបែបណា ដូច្នេះនៅពេលក្រុមហ៊ុនបានដឹងច្បាស់ ហើយប្រាកដជារក្សានូវការគ្រប់គ្រង Performance នេះ ឬក៏ត្រូវបិទលក្ខណៈពិសេសមួយរយៈ ដើម្បីរៀបចំដាក់វ៉ាដ្យង់របស់បន្ទះឈីប Snapdragon និងបន្ទះឈីប Exynos ឱ្យនៅលើជើងស្មើគ្នាសិន។

ប្រភព: slashgear ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

កាមេរ៉ាល្អៗ សម្រាប់កុមារ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 21 Nov, 2017

ការថតរូបគ្មានព្រំដែនកំណត់ទេ ហើយអាយុ ក៏មិនមែនជាឧបសគ្គរាំងស្ទះ ដល់ចំណូលចិត្តថតរូបដែរ។ ចាស់ ឬក្មេង មិនមែនជាបញ្ហាចោទទេ ព្រោះកាមេរ៉ាមានគ្រប់ប្រភេទជម្រើស...

រថយន្ត Van លំដាប់ខ្ពស់ទាំង 5

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 07 Aug, 2018

ថ្ងៃនេះ ទំនើប សូមណែនាំប្រភេទរថយន្ត Van លំដាប់ខ្ពស់ទាំង 5 ដែលជាជម្រើសដ៏ល្អសម្រាប់ការធ្វើដំណើរកំសាន្តជាលក្ខណៈគ្រួសារ។ Ford Grand C-Max រថយន្តនេះមានក...

អ្វីខ្លះដែលអ្នកគួរដឹងអំពី AirPods 2?

ដោយ: ដួងច័ន្ទ 9 AM, Thursday, 31 Jan, 2019

ផលិតផល AirPods ត្រូវបានបញ្ចេញលក់ផ្លូវការកាលពីខែធ្នូ ឆ្នាំ 2016 មានន័យថាអស់រយៈពេលជាង 2 ឆ្នាំមកហើយចាប់តាំងពីវាបង្ហាញវត្តមានជាលើកដំបូងនៅក្នុងទីផ្សារ។ ...

ទូរទស្សន៍ MicroLED របស់ Samsung អស្ចារ្យប៉ុណ្ណា?

ដោយ: ដួងច័ន្ទ 8 AM, Thursday, 10 Jan, 2019

បន្ទាប់ពីការណែនាំផលិតផលទូរទស្សន៍ MicroLED ដ៏ធំ ដែលមានឈ្មោះថា The Wall កាលពីឆ្នាំមុននៅក្នុងព្រឹត្តិការណ៍ CES ក្រុមហ៊ុន Samsung បានត្រឡប់មកវិញជាមួយម៉...

Tomnerb.Com - YouTube Channel