ចូលចិត្តទំនើប

កាមេរ៉ារបស់ Galaxy S10 ទទួលបានមុខងារ Night Mode

ដោយ: ដួងច័ន្ទ 9 AM, Thursday, 25 Apr, 2019

ក្រុមហ៊ុនបានចាប់ផ្តើមដាក់ឱ្យដំណើរការមុខងារថ្មីមួយ សម្រាប់កម្មវិធីកាមេរ៉ានៅលើទូរសព្ទដៃម៉ូដែល Galaxy S10 ដែលមានឈ្មោះថា Night Mode។ នេះជាព័ត៌មានដែលចេញផ្សាយដោយគេហទំព័រ SamMobile។

មុខងារថ្មីនេះទំនងដូចជាមុខងារជំនួសឱ្យមុខងារកាមេរ៉ាដើម Bright Night ដែលត្រូវបានដាក់ឱ្យដំណើរការដោយស្វ័យប្រវត្តិ ដើម្បីអនុញ្ញាតឱ្យអ្នកថតយករូបភាព Long Exposure នៅក្នុងស្ថានភាពពន្លឺទាប។

ជាមួយមុខងារ Night Mode ថ្មីនេះវិញ អ្នកអាចសម្រេចចិត្តអំពីពេលវេលាដែលអ្នកចង់បើក និងបិទមុខងារនេះ ដូចគ្នានឹងអ្វីដែលអ្នកអាចធ្វើបាននៅលើទូរសព្ទ Huawei ម៉ូដែល P30 Pro ឬជាមួយមុខងារ Night Sight របស់ទូរសព្ទដៃ Pixel 3 ផងដែរ។
ខណៈដែលពេលនេះអ្នកទទួលបានសិទ្ធិក្នុងការបញ្ជារលើមុខងារ Night Mode ក្តី ប៉ុន្តែមុខងារនេះនៅតែមានចំណុចខ្វះខាត បើធៀបជាមួយមុខងាររបស់ដៃគូប្រកួតប្រជែង។ ដូចដែលយើងបានកត់សម្គាល់ មុខងារ Night Mode ថ្មីនេះបញ្ចេញនូវសម្លេងរំខានខ្លាំង មានរូបភាពប្រតាក ដែលជាចំណុចអវិជ្ជមានដ៏អាក្រក់ បើសិនជាយើងធ្វើការពិចារណាលើរូបភាពដ៏ល្អ ដែលអ្នកថតចេញជាមួយទូរសព្ទ Pixel 3 និងម៉ូដែល P30 Pro របស់ Huawei។ នៅក្នុងគ្រប់មុខងារថតរូបទាំងអស់ដទៃទៀត កម្មវិធីកាមេរ៉ារបស់ Galaxy S10 ផលិតបាននូវរូបភាពដ៏ល្អប្រពៃ ជាពិសេសការថតវិដេអូ ដូច្នេះយើងពិតជាមិនដឹងច្បាស់ថាមកពីមូលហេតុអ្វីបានជាក្រុមហ៊ុន Samsung ជួបប្រទះបញ្ហាសម្រាប់មុខងារកាមេរ៉ាថ្មីនេះ។
ការ Update ថ្មីនេះ មានដំណើរការតែនៅក្នុងប្រទេសស្វីសប៉ុណ្ណោះសម្រាប់ពេលបច្ចុប្បន្ននេះ ប៉ុន្តែវាគួរតែបង្ហាញវត្តមាននៅតាមតំបន់ដទៃទៀតក្នុងពេលឆាប់ៗខាងមុខនេះ។

ដើម្បីដំណើរការមុខងារនេះ អ្នកគ្រាន់តែអូសលើផ្ទៃអេក្រង់កាត់លើមុខងារខុសៗគ្នានានា មានដូចជាមុខងារ Food, Panorama, Pro ។ល។ រហូតដល់អ្នកបានឃើញវាបង្ហាញនៅលើផ្ទៃអេក្រង់ បន្ទាប់មកចុចលើវាដើម្បីដំណើរការជាការស្រេច៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ថែទាំ កង់រថយន្តរបស់អ្នក ទោះបីអ្នកធុញទ្រាន់ ក៏ដោយ

ដោយ: ចរិយា 7 PM, Monday, 16 Jan, 2017

និយាយដល់ការបើកបរ ក្រៅពីខ្សែក្រវាត់ គឺកង់ ដែលស្ថិតនៅក្រោមជើងអ្នក នៅជាប់នឹងថ្នល់។ អ្នកបើកបរភាគច្រើន មិនបានថែទាំកង់រថយន្តឡើយ។ ពួកគាត់ខ្វះចន្លោះ នូវចំណ...

ហាង​ LG Brand Shop មានកម្មវិធីលក់ប្រចាំឆ្នាំដ៏អស្ចារ្យ

ដោយ: ទំនើប 1 PM, Tuesday, 18 Dec, 2018

ដើម្បីចូលរួមអបអរសារទរនៅក្នុងរដូវកាលបុណ្យ ណូអែល និង ឆ្លងឆ្នាំសកល ឆ្នាំ 2019 នាពេលខាងមុខនេះ ហាងលក់ គ្រឿងអេឡិចត្រូចនិច LG Brand Shop បានរៀបចំនូវកម្មវិ...

ទូរទឹកកកស្រោបកញ្ចក់ទ្វារ 6 Dual Door-in-Door

ដោយ: ទំនើប 11 PM, Tuesday, 21 Mar, 2017

ទូរទឹកកក LG’s Dual Door-in-Door គឺជាការវិវដ្តន៍នៃការរចនាថ្មី ដែលផ្តល់ឱ្យអ្នកប្រើប្រាស់ងាយស្រួល ក្នុងការស្វែងរកចំនីអាហារបានយ៉ាងរហ័ស ខណៈពេលដំណាលគ្ នា...

កាមេរ៉ា LX100 II អភិវឌ្ឍន៍កាន់តែខ្លាំង

ដោយ: ដួងច័ន្ទ 9 AM, Monday, 27 Aug, 2018

ក្រុមហ៊ុន Panasonic បានបញ្ចេញលក់ម៉ូដែលកាមេរ៉ា Lumix LX100 II ជាប្រភេទ Compact កាមេរ៉ា សម្រាប់អ្នកថតរូបដែលមានបំណងចង់បាន Sensor ទំហំធំជាម៉ូដែលកាមេរ៉ា...

Tomnerb.Com - YouTube Channel