ចូលចិត្តទំនើប

Galaxy S10 មានចំណុចដូចគ្នានឹង iPhone ថ្មីរបស់ Apple

ដោយ: ភារុន 9 AM, Monday, 05 Nov, 2018

មនុស្សភាគច្រើនបាននិយាយថាក្រុមហ៊ុនទូរស័ព្ទជាច្រើនបានចម្លងពីក្រុមហ៊ុន Apple។ ក្នុងករណីខ្លះអាចជាការពិត ប៉ុន្តែមិនមែនទាំងអស់នោះទេ ដោយសារក្រុមហ៊ុនផលិតទូរស័ព្ទនិមួយៗប្រហែលជាមានវិធីសាស្រ្តផ្សេងៗគ្នាក្នុងការបង្កើតកម្មវិធី និង ការរចនារូបរាង ទៅលើទូរស័ព្ទផ្ទាល់របស់ក្រុមហ៊ុនរបស់គេរៀងៗខ្លួន។ ប៉ុន្តែដោយសារក្រុមហ៊ុន Apple ជាអ្នកត្រួសត្រាយដំបូង ទើបធ្វើឱ្យក្រុមហ៊ុនដទៃទៀតយកមកដំណើរការបន្តតែប៉ុណ្ណោះ។ ជាក់ស្តែងដូចជាក្រុមហ៊ុន Samsung ដែលនឹងបង្ហាញ Galaxy S10 នៅឆ្នាំក្រោយ។

ជាការពិត ឬក៏ ជាការរំពឹងទុក ដែលថាក្រុមហ៊ុន Samsung នឹងបង្ហាញ Galaxy S10 3 ម៉ូដែល ។ ពាក្យចចាមអារ៉ាមអំពី ទូរស័ព្ទ iPhone 2018 ឥឡូវនេះបានក្លាយជាការពិតហើយដោយក្រុមហ៊ុនបានបង្ហាញទូរស័ព្ទ iPhone 3 ម៉ូដែល ហើយវាពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់នៅក្នុងព្រឹត្តិការណ៍ថ្ងៃទី 12 ខែ កញ្ញា ឆ្នាំ 2018 នេះ។
យោងតាមប្រភពរបស់ TechnoBuffalo បានឱ្យដឹងថាទូរស័ព្ទ Galaxy S10 នឹងមានទំហំអេក្រង់ចំនួន 3 គឺ 5.8 inch, 6.1 inch, និង 6.4 inch។ ចំពោះការប្រៀបធៀបទៅនឹងទូរស័ព្ទ iPhone Xr មានអេក្រង់ទំហំ 6.1 inch និង iPhone Xs Max មានទំហំ 6.5 inch។ ពួកវាក៏នឹងមានលំដាប់តម្លៃស្មើរគ្នាផងដែរ។ ទោះបីជាយ៉ាងណាក្នុងករណីរបស់ក្រុមហ៊ុន Samsung នោះគឺ ទូរស័ព្ទណាដែលមានទំហំតូចជាងពាក់កណ្តាល 6.1-inch នៃ Galaxy S10 ចម្បង នឹងមានតម្លៃថោកបំផុត។

កាមេរ៉ារបស់ Galaxy S10 ដែលនឹងជិតចេញមកហើយមានកាមេរ៉ាភ្លោះ គឺ wide-angle ដែលមានទំហំ 12 MP និង កាមេរ៉ា super wide-angle ដែលមានទំហំ 16 MP ចំណែកឯ Galaxy S10 Plus មានកាមេរ៉ាទី 3 ដែលមានទំហំ 13 MP និង មាន Telephoto មួយ។

អ្វីដែលបានរៀបរាប់ខាងលើ តើវានឹងអាចគ្រប់គ្រាន់ដើម្បីកំណត់ Galaxy S10 មានលក្ខណៈដាច់ដោយឡែកពីគ្នាដែរឬទេ? សូម្បី Galaxy S9 ក៏នៅតែមិនអើពើដើម្បីធ្វើឱ្យកម្មវិធីល្អប្រសើរឡើងជាបន្តបន្ទាប់ចំពោះរាល់ការ Upgrade ធំៗ នឹងអាចប្រាកដថានឹងបង្កើនការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ជាក់ជាមិនខានឡើយ។

ប្រភព: slashgear ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

បិទសម្លេងនៅជុំវិញខ្លួនអ្នក ជាមួួយនឹងកាសស្តាប់ត្រចៀក ដ៏អស្ចារ្យមួយនេះ

ដោយ: ដួងច័ន្ទ 9 PM, Monday, 15 May, 2017

ធ្វើការគ្រប់គ្រងសម្លេងនានា នៅជុំវិញខ្លួនអ្នក ជាមួយនឹងកាសត្រចៀកច្នៃប្រឌិតថ្មី។ កាសត្រចៀកជំនាន់ថ្មីនេះមានឈ្មោះថា Knops។ វាជួយការពារត្រចៀកអ្នកពីការសម្...

ការវិវត្តថ្មីនៃផលិតផលរបស់ Apple

ដោយ: ដួងច័ន្ទ 9 AM, Friday, 27 Jul, 2018

ក្រុមហ៊ុន Apple បាននឹងកំពុងពង្រឹងសមត្ថភាពកាន់តែខ្លាំងឡើង សម្រាប់ផលិតផលឧបករណ៍សម្លេង ហើយយោងតាមសេចក្តីរាយការណ៍ ថ្មីៗនេះរបស់ Bloomberg បានបញ្ជាក់ថាក្រុ...

៤ ចំណុច អ្នកគួរប្រយ័ត្ន ពេលទៅលាងរថយន្ត

ដោយ: ស. លីង 8 PM, Monday, 27 Feb, 2017

ប្រជាជនរស់នៅក្នុងទីក្រុង មមាញឹកណាស់ ដូច្នេះអ្នកមានរថយន្តតែងតែយកយានយន្តរបស់ខ្លួនទៅ លាងសម្អាតនៅសេវាកម្មលាងរថយន្ត។ ទំនើបយល់ពីស្ថានភាពរបស់ម្ចាស់រថយន្តគ...

របស់លេងថ្មី បរិវាររបស់ iPhone

ដោយ: ដាលីស 10 PM, Friday, 08 May, 2015

របស់លេងបែបថ្មី ដែលជាបរិវាររបស់ខាង iPhone ឈ្មោះថា វ៉ាវវី រ៉ូបូមី មានកម្ពស់ប្រមាណ1ហ៊្វុត ជារបស់លេង ​ដែលក្រុមហ៊ុន Apple ផលិតឡើងសម្រាប់លេងកម្សាន្ត ជាមួ...

Tomnerb.Com - YouTube Channel