ចូលចិត្តទំនើប

Galaxy Note 8 នឹងមានតម្លៃជិត $1,000 នៅពេលចេញលក់ ក្នុងខែកញ្ញា

ដោយ: ដួងច័ន្ទ 8 PM, Monday, 26 Jun, 2017

មានព័ត៌មានជាច្រើន និយាយអំពីទូរសព្ទស៊េរីថ្មីរបស់ Samsung គឺ Galaxy Note 8។ ដូច្នេះក្នុងថ្ងៃ នេះ ទំនើប សូមបង្ហាញពីដំណឹងថ្មីៗ អំពី Note 8 បន្ថែមទៀត សម្រាប់ប្រិយមិត្តរបស់ Samsung។

ដំបូងបង្អស់ គឺកាលបរិច្ឆេទចេញលក់លើទីផ្សារ។ រយៈកាលកន្លងមក មានដំណឹងលេចលឺជាច្រើន និយាយថា វានឹងចេញវត្តមាននៅចុងខែសីហា។ កាលបរិច្ឆេទនេះ គឺលឿនជាងទម្លាប់របស់ក្រុមហ៊ុន Samsung ដែលតែងចេញលក់ទូរសព្ទម៉ូដែល Note នៅក្នុងរដូវរងារ ប៉ុន្តែវាអាចមានន័យថាក្រុមហ៊ុន Samsung ទាក់ទាញចំណាប់អារម្មណ៍របស់អ្នក ប្រើប្រាស់លើ iPhone 8 ដែលរំពឹងថានឹងបង្ហាញវត្តមានក្នុងខែកញ្ញា។

ប៉ុន្តែយោងតាមប្រភពដែល ទំនើប ទទួលបានគឺយើងនឹងបានឃើញវត្តមានរបស់ Galaxy Note 8 មានវត្តមាននៅលើទីផ្សារនៅចុងខែកញ្ញា ឬដើមខែតុលា ដែលនេះជាទម្លាប់របស់ក្រុមហ៊ុន Samsung។ ប្រាកដណាស់ថា ក្រុមហ៊ុនផលិតទូរសព្ទរបស់កូរ៉េមួយនេះ ចង់ដាក់លក់ផលិតផលថ្មីនេះឱ្យបានកាន់តែឆាប់ ប៉ុន្តែកាលពីឆ្នាំមុន បញ្ហាដែលកើតមានឡើងនៅលើ Note 7 បានបញ្ជាក់ថា ការប្រញាប់ប្រញាលធ្វើឱ្យបានលឿនជាងកាលកំណត់ អាចនឹងធ្វើឱ្យក្រុមហ៊ុនខាតបង់ប្រយោជន៍ធំ។

Galaxy-Note-8-Tomnerb-02

ដំណឹងធំមួយទៀតគឺ តម្លៃ។ តាមប្រភពដែលទទួលបាន ទូរសព្ទ Samsung Galaxy Note 8 នឹងមានតម្លៃលក់រាយក្នុងអត្រាពី $900-$1,000។ វាជាតម្លៃដ៏ខ្ពស់មួយ ប៉ុន្តែវាគ្រាន់តែជាព័ត៌មានមិនទាន់ផ្លូវការនៅឡើយទេ។ យ៉ាងណាមិញ តម្លៃទូរសព្ទ Galaxy S8 គឺ $750 ដូច្នេះតម្លៃបន្ថែមក្នុងចន្លោះពី $150-$200 សម្រាប់ទូរសព្ទដែលមានកម្រិតខ្ពស់ជាង អាចជារឿងដែលអាចទៅរួច។

ប្រភពព័ត៌មានដែល ទំនើប ទទួលបាននេះក៏មានបង្ហាញពីចំណុចពិសេសរបស់ Note 8 ផងដែរ ដែលមានដូចជា៖ Note 8 ត្រូវបានរំពឹងថានឹងមិនមានអេក្រង់ធំជាងអេក្រង់របស់ Galaxy S8 ឡើយ ប៉ុន្តែវានឹងផ្តល់ភាពខុសប្លែកគ្នា ជាមួយនឹងមុខងារថ្មីៗដទៃទៀត។ ទូរសព្ទម៉ូដែលថ្មីនេះនឹងមានកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយរបស់ទូរសព្ទ, មាន RAM ទំហំ 6GB និងមានភ្ជាប់ប៊ិច Samsung Signature Stylus ផងដែរ។ អ្នកក៏អាចរំពឹងថានឹងមានប្រព័ន្ធ Fingerprint Sensor នៅផ្នែកខាងក្រោយតួទូរសព្ទ ដូចជា Galaxy S8 ផងដែរ ទោះបីជាប្រព័ន្ធនេះ អាចនឹងត្រូវតម្លើងស្ថិត នៅឆ្ងាយពី Lens កាមេរ៉ាក្តី។ ថ្មទូរសព្ទនឹងមានទំហំតូចជាងមុន និងមានថាមពល 3,300mAh។

យើងមិនទាន់ប្រាកដថា តើ Note 8 នឹងប្រកួតប្រជែងជាមួយ iPhone 8 ជាពិសេស បើសិនជាពួក វា នឹងបង្ហាញវត្តមាននៅពេលតំណាលគ្នា។ ព័ត៌មានលេចលឺអំពី iPhone 8 គឺវានឹង មានអេក្រង់ Edge-to-Edge កាន់តែធំជាងអេក្រង់ទំហំ 4.7 inch ហើយវានឹងប្រើប្រាស់ការសាកថ្ម ដោយគ្មាន ខ្សែ ហើយនឹងមាន Fingerprint Sensor តំឡើងនៅផ្នែកខាងក្រោមនៃអេក្រង់។

ទាំងនេះជាមុខងារថ្មីដ៏អស្ចារ្យ ចំណែកឯ Note 8 ទំនងជាមានមុខងារកាន់តែពិសេសជាងទូរសព្ទ Smartphone ដទៃ ដែលមានវត្តមាននៅលើទីផ្សារ ក្នុងរយៈពេលចុងក្រោយនេះ។ យើងអាចសង្កេតឃើញថា ការប្រកួតប្រជែងលើតម្លៃ ជាចំណុចចាប់ផ្តើមមួយ ប៉ុន្តែបើសិនជាក្រុមហ៊ុនទាំងពីរប្រជែងគ្នាក្នុងតម្លៃ $1,000 សម្រាប់ទូរសព្ទ iPhone 8 និង Galaxy Note 8 នោះក្រុមហ៊ុន Samsung អាចនឹងពិបាកក្នុងការយកឈ្នះ។

Galaxy-Note-8-Tomnerb-03

អត្ថបទអ្នកចង់អាន

Apple កំពុងច្នៃប្រឌិត Smart Watch តាមដានចង្វាក់បេះដូង

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 27 Sep, 2017

ក្រុមហ៊ុន Apple កំពុងធ្វើតេស្តសាកល្បង នាឡិកា Apple Watch ដែលមានសមត្ថភាពតាមដាន ភាពប្រក្រតីនៃចង្វាក់បេះដូង។ ក្រុមហ៊ុនកំពុងដំណើរការសាកល្បង ដោយសហការជាម...

Logitech បានបង្កើត Keyboard ហ្គេមចុងក្រោយបង្អស់ ជាមួយតួអង្គ Esports

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 14 Mar, 2017

ក្រុមហ៊ុន Logitech កំពុងដាក់បង្ហាញពីក្តារចុច Logitech G Pro Mechanical Gaming ដែលវាត្រូវបានបង្កើតឡើង ដោយមានកិច្ចសហការជាមួយតួអង្គ Esport កំពូលៗ។ ក្ត...

MacBook Air និង Mac Mini ផលិតពីអាលុយពីញ៉ូមកែច្នៃ

ដោយ: ដួងច័ន្ទ 9 AM, Saturday, 03 Nov, 2018

នៅក្នុងព្រឹត្តិការណ៍ប្រកាសពីផលិតផលថ្មី កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមហ៊ុន Appleបានធ្វើសេចក្តីប្រកាសយ៉ាងមោទនៈថាម៉ូដែលស៊េរីឆ្នាំ 2018 នៃផលិតផល Mac...

សម្ភារៈ Smartphone ជួយឱ្យជីវិតកាន់តែរស់រវើក

ដោយ: ដួងច័ន្ទ 10 PM, Monday, 19 Mar, 2018

នៅពេលអ្នកកាន់ទូរសព្ទ Smartphone អ្នកនឹងចាប់ផ្តើមគិតអំពី ការប្រើប្រាស់សម្ភារៈនានាជាគូនឹងវា។ តើអ្នកយល់យ៉ាងណាដែរ ចំពោះឧបករណ៍សាកថ្មគ្មានខ្សែ? ឬកញ្ចក់កា...

Tomnerb.Com - YouTube Channel