ចូលចិត្តទំនើប

ព័ត៌មានបែកធ្លាយពី Galaxy Note 10

ដោយ: ដួងច័ន្ទ 9 AM, Friday, 26 Apr, 2019

ក្រុមហ៊ុន Samsung បានបញ្ចេញទូរសព្ទចំនួន 5 ម៉ូដែលរួចទៅហើយ ប៉ុន្តែនៅសល់ម៉ូដែលធំមួយទៀតដែលមិនទាន់ត្រូវបានបញ្ចេញ។ នោះគឺជំនាន់ក្រោយនៃម៉ូដែល Note 9 ដែលត្រូវបានសន្មត់ថានឹងមានឈ្មោះថា Note 10 ហើយត្រូវបានរំពឹងថានឹងចេញលក់នៅក្នុងឆ្នាំនេះផងដែរ។
ក្នុងនោះមានព័ត៌មានចចាមអារាមជាច្រើនអំពីម៉ូដែលថ្មីនេះកំពុងលេចឡើងជាបន្តបន្ទាប់។ ទោះបី Samsung មានទូរសព្ទលំដាប់ខ្ពស់មួយចំនួនហើយក្តី ប៉ុន្តែម៉ូដែល Note នៅតែរក្សាបានទីតាំងជាទូរសព្ទលំដាប់ខ្ពស់របស់ Samsung ដដែល។ ទម្រាំដល់ពេលដែលក្រុមហ៊ុន Samsung ធ្វើការបកស្រាយជាផ្លូវការអំពីទូរសព្ទលំដាប់ខ្ពស់មួយនេះ យើងសូមលើកឡើងពីចំណុចសំខាន់ៗមួយចំនួន ដែលអាចនឹងបង្ហាញវត្តមាននៅក្នុង Note 10 ដូចក្នុងអត្ថបទខាងក្រោម។
ទំហំ
ម៉ូដែល Note ភាគច្រើនតែងមានអេក្រង់ទំហំធំ ដែលអាចដំណើរការជាមួយ S Pen Stylus។ សេចក្តីរាយការណ៍មួយបានលើកឡើងថា ម៉ូដែលថ្មីអាចនឹងមានអេក្រង់កាន់តែធំ រហូតដល់ 6.66 inch ធៀបនឹងម៉ូដែល Note 9 មានទំហំ 6.4 inch។ នេះមិនមែនមានន័យថាតួទូរសព្ទទាំងមូលនឹងមានទំហំកាន់តែធំទេ។ ខណៈដែល Bezel មានទំហំកាន់តែស្តើង ក្រុមហ៊ុនផលិតទូរសព្ទជាច្រើនកំពុងស្វែងរកដំណោះស្រាយថ្មីក្នុងការស្វែងរកទីតាំងសម្រាប់ដាក់កាមេរ៉ាខាងមុខ។ ដូច្នេះទូរសព្ទ Note 10 អាចនឹងមានទំហំទូរសព្ទប៉ុននឹងទំហំ Note 9 ប៉ុន្តែនៅតែមានផ្ទៃអេក្រង់ធំជាង។

អាចនឹងមានជាស៊េរី Note 10

ទូរសព្ទ Galaxy S10 មានចែកចេញជាម៉ូដែល 3 ផ្សេងៗគ្នា ដូចជា S10 Plus, S10E និង S10 5G ដូច្នេះវាពិតជាមិនមានអ្វីភ្ញាក់ផ្អើលទេ ដែលក្រុមហ៊ុន Samsung អាចនឹងសម្រេចចិត្តផលិតម៉ូដែល Note ជាច្រើនជម្រើស។ ព័ត៌មានបែកធ្លាយមួយលើកឡើងថា នឹងមានម៉ូដែល Note 10 ទំហំ 6.28 inch និងទំហំ 6.75 inch។ ដូចដែលបានលើកឡើងខាងលើ ម៉ូដែលមួយផ្សេងទៀត អាចនឹងមានជម្រើសន LTE ឬ 5G ដែលសរុបទៅទូរសព្ទ Note 10 អាចនឹងមានជម្រើស 4 ម៉ូដែលក្នុងស៊េរីតែមួយ។

អាចនឹងមិនមានប៊ូតុង

ដូចដែលទូរសព្ទលំដាប់ខ្ពស់មួយចំនួនបានដកប៊ូតុងបង្កប់ឧបករណ៍ស្កេនក្រយ៉ៅដៃចេញពីផ្ទៃខាងមុខរបស់ទូរសព្ទ ទៅដាក់ពីក្រោមអេក្រង់វិញ ដូច្នេះទូរសព្ទដៃជំនាន់ថ្មីអាចនឹងមិនមានប៊ូតុងចេញទៀតទេ ហើយគេព្យាករណ៍ថា Note 10 អាចនឹងអនុវត្តបច្ចេកវិទ្យានេះដែរ។ ដកស្រង់ចេញពី ប្រភពក្នុងរោងចក្រ សេចក្តីរាយការណ៍ជាច្រើនលើកឡើងថា Note 10 អាចនឹងដាក់ឱ្យដំណើរការបច្ចេកវិទ្យា Force Touch ដែលផលិតឡើងដោយ NDT។ នៅក្នុងអវត្តមានប៊ូតុង គែមនៃទូរសព្ទអាចនឹងបញ្ចូលដឺក្រេកម្លាំងខុសៗគ្នា អាស្រ័យលើកម្លាំងដែលអ្នកសង្កត់លើគែមទូរសព្ទ ដែលអនុញ្ញាតឱ្យអ្នកបើកទូរសព្ទ ឬកែសម្រួលកម្រិតសម្លេងនៅលើផ្ទៃអេក្រង់រាបស្មើ។ កាលពីពេលថ្មីៗនេះ NDT បានធ្វើការជាមួយក្រុមហ៊ុន Vivo ដើម្បីផលិតទូរសព្ទហ្គេម ម៉ូដែល Vivo iQ00។ លើសពីនេះ ក្រុមហ៊ុន Vivo ត្រូវបានបែកធ្លាយថាបានផលិតទូរសព្ទគ្មានប៊ូតុងចុចកាលពីខែមករាផងដែរ។ សារព័ត៌មាន ETNews ក៏បានទស្សន៍ទាយថា Samsung នឹងអនុវត្តការរចនាគ្មានប៊ូតុងចុច ទៅកាន់ទូរសព្ទថ្នាក់កណ្តាលដទៃទៀត បន្ថែមលើទូរសព្ទ Note 10។

S Pen អាចនឹងមានកាមេរ៉ា

មិនត្រឹមតែទូរសព្ទប៉ុណ្ណោះទេដែលទទួលបានការ update សូម្បីតែ Stylus ក៏ទទួលបានមុខងារថ្មីដូចគ្នា ដូចដែលនៅពេលទូរសព្ទ Note 9 ចេញលក់ Samsung បាន Update លើ S Pen ដែលវាអាចបញ្ជារ Shutter របស់កាមេរ៉ានៅលើទូរសព្ទបានផងដែរ។ នៅពេលនេះវិញ គេប៉ាន់ប្រមាណថា S Pen របស់ Note 10 អាចនឹងមានបំពាក់កាមេរ៉ានៅខាងក្នុង។ ក្រុមហ៊ុន Samsung បានដាក់សំណើប័ណ្ណប៉ាតង់ ជាមួយ US Patent និង Trademark Office សម្រាប់ផលិតផលប៊ិចអេឡិចត្រូនិច ដែលភ្ជាប់ជាមួយឧបករណ៍អេឡិចត្រូនិច ដូចជា Smartphone ជាដើម។ ទូរសព្ទនឹងមានកាមេរ៉ាមួយគ្រឿង ជាមួយនឹងមុខងារ Optical Zoom។

កាមេរ៉ា

ដូចគ្នានឹង Galaxy S10 5G ទូរសព្ទ Note 10 អាចនឹងមានកាមេរ៉ា 4 គ្រាប់នៅខាងក្រោយ។ ប៉ុន្តែមិនទាន់មានអ្វីជាអំណះអំណាងជាក់លាក់នៅឡើយទេនៅក្នុងករណីនេះ។ ថ្វីត្បិតភាពជាក់លាក់នៃទម្រង់កាមេរ៉ា 4 គ្រាប់មិនទាន់ច្បាស់លាស់ ប៉ុន្តែវាក៏មិនហួសពីការរំពឹងទុកដែរ។ ដូចដែលបានរៀបរាប់ខាងលើ ប្រព័ន្ធកាមេរ៉ានេះបានលេចរូបរាងនៅលើ Galaxy S10 5G រួចមកហើយ ហើយ Note 10 នឹងមានទីតាំងកាន់តែធំទូលាយដើម្បីដាក់ប្រព័ន្ធកាមេរ៉ាដូចគ្នានេះ។ បន្ថែមលើនេះ ម៉ូដែល Note តែងតែជាទូរសព្ទលំដាប់ខ្ពស់ជាងគេរបស់ Samsung ដូច្នេះក្រុមហ៊ុននេះអាចនឹងផលិតផលវាឡើងជាមួយនឹងបច្ចេកវិទ្យាខ្ពស់ជាងគេ៕

ប្រភព: cnet ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

មកដល់ហើយ Nexus 6 អេក្រង់6អ៊ីញ

ដោយ: ដាលីស 11 AM, Monday, 13 Apr, 2015

ក្រោយពីបណ្តោយឱ្យក្រុមហ៊ុនឡូហ្គោ រូបផ្លែប៉ោម (Apple) បង្កើតភាពនិយមឡើងបានពេញមួយខែកញ្ញា កន្លង​មក​ហើយនោះ មក​ដល់ថ្ងៃនេះខាងក្រុមហ៊ុនតុក្កតាពណ៌បៃតង (Andro...

ជម្រើសកាមេរ៉ា សម្រាប់ការដើរកំសាន្ត

ដោយ: ដួងច័ន្ទ 9 PM, Monday, 25 Dec, 2017

នៅពេលអ្នកធ្វើដំណើរកំសាន្ត នារដូវវស្សមកាល ជាទូទៅអ្នកពិតជាចង់យកកាមេរ៉ាជាប់នឹងខ្លួន ទោះ បីកាមេរ៉ាទូរសព្ទ Smartphone របស់អ្នក ក៏ពុំអាចបំពេញតម្រូវការថតរ...

កាមេរ៉ាវីដេអូ Rylo 360-Degree ដំណើរការដោយ Android

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 05 Jun, 2018

Rylo គឺជាផលិតផលកាមេរ៉ា ដ៏អស្ចារ្យមួយ បំពាក់នូវបច្ចេកវិទ្យាកាមេរ៉ា 360-Degree ដែលគ្រាន់តែទាមទារឧបករណ៍ សម្រាប់កែរូបភាពទំហំធំ ប៉ុនទូរសព្ទដៃ Smartphone...

Marvel Games សម្រាប់លេងលើ Android

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 07 Nov, 2017

ខ្សែភាពយន្ត ដែលផលិតដោយក្រុមហ៊ុន Marvel ទទួលបានជោគជ័យ និងប្រជាប្រិយភាពយ៉ាងខ្លាំងក្លា។ ក្រុមហ៊ុនបានផលិតជាភាពយន្តបញ្ចាំង នៅតាមរោងភាពយន្ត និងភាពយន្តភាគ...

Tomnerb.Com - YouTube Channel