ចូលចិត្តទំនើប

ពិតមែនឬ? ទូរស័ព្ទ Galaxy Note 10 មានស៊ុមដែកអ៊ីណុក!

ដោយ: ភារុន 9 AM, Wednesday, 14 Aug, 2019

ព័ត៌មានចចាមអារាមមួយ កំពុងធ្វើឱ្យអតិថិជននិយមប្រើប្រាស់ផលិតផល Samsung មានការភ័នច្រឡំមួយចំនួន បន្ទាប់ពី វីដេអូមួយបានផុសនៅលើ YouTube channel របស់ក្រុមហ៊ុន Samsung ផ្ទាល់ (ឥឡូវនេះ វីដេអូនេះទំនងជាត្រូវបានលុបចោលហើយ) បានបង្ហាញថាស៊ុមរបស់ទូរស័ព្ទ Galaxy Note 10 ត្រូវបានផលិតចេញពីដែកអ៊ីណុក។ អ្នកពណ៌នា នៅក្នុងវីដេអូនេះបាននិយាយថា «ដែកអ៊ីណុក និងកញ្ចក់ ត្រូវបានបញ្ចូលគ្នាបានយ៉ាងល្អ ដើម្បីបង្រួម Bezel របស់ទូរស័ព្ទស៊េរីថ្មីនេះ»។

ប៉ុន្តែ ក្រុមហ៊ុនក៏បានបដិសេធថា ក្រុមហ៊ុនមិនដែលនិយាយអ្វីៗ ទាក់ទងទៅនឹងការផ្លាស់ប្តូរពីស៊ុមអាលុយមីញ៉ូម ទៅជាស៊ុមដែកអ៊ីណុកនោះទេ នៅក្នុងអំឡុងពេលធ្វើសន្និសីទកាសែត ហើយរឿងនេះក៏មិនត្រូវបានលើកឡើងនៅលើឆាក នៅក្នុងកំឡុងព្រឹត្តិការណ៍ផលិតផល Samsung ផងដែរ។ ប៉ុន្តែ នៅតែមានចម្ងល់មួយកើតឡើង ថាតើហេតុអ្វីបានជាក្រុមហ៊ុន Samsung ធ្វើបច្ចុប្បន្នភាពផលិតផលថ្មីរបស់ខ្លួនហើយ តែមិនប្រកាសប្រាប់នរណា?

ឥឡូវនេះ ក្រុមហ៊ុន Samsung បានបញ្ជាក់ប្រាប់សារព័ត៌មាន The Verge ថាស៊ុមរបស់ទូរស័ព្ទ Galaxy Note 10 ត្រូវបានផលិតពីអាលុយមីញ៉ូម ដូចគ្នានឹងទូរស័ព្ទស្មានហ្វូនដទៃទៀតរបស់ក្រុមហ៊ុន ក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយៗនេះ។ ដូច្នេះ វាគឺជារឿងចម្លែក ដែលមានការផ្សព្វផ្សាយវីដេអូបែបនេះ។




ប៉ុន្តែ យោងទៅតាមអ្នកវិភាគ នេះប្រហែលជាចំណុចមួយ ដែលក្រុមហ៊ុន Samsung កំពុងគិត ពីការធ្វើបច្ចុប្បន្នភាពឱ្យកាន់តែប្រសើរឡើងសម្រាប់ទូរស័ព្ទ Galaxy Note 10 ដែលអាចផលិតស៊ុមចេញពីដែកអ៊ីណុក ប៉ុន្តែ នេះវាមិនអាចទៅរួចទេ នាពេលឥឡូវនេះ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ណែនាំពីទូរទឹកកកឆ្លាតវៃរបស់ Samsung

ដោយ: ដួងច័ន្ទ 9 AM, Friday, 18 Jan, 2019

ក្រុមហ៊ុន Samsung បាននឹងកំពុងបន្ថែមមុខងារថ្មីៗ ទៅក្នុងផលិតផលទូរទឹកកកឆ្លាតវៃ ម៉ូដែល Family Hub ហើយក្រុមហ៊ុនអះអាងថា version ចុងក្រោយបង្អស់របស់វា កាន់...

Nikon បានប្រកាសថា កាមេរ៉ា D6 នឹងក្លាយជាប្រភេទកាមេរ៉ា DSLR ដ៏ទំនើបបំផុត

ដោយ: ភារុន 9 AM, Friday, 06 Sep, 2019

Nikon បានប្រកាសពីផលិតផលកាមេរ៉ាប្រភេទ DSLR ថ្មីរបស់ខ្លួនហើយ ដែលមានឈ្មោះថា «D6»។ កាមេរ៉ាថ្មីនេះ ស្ថិតនៅក្នុងខ្សែស្រឡាយស៊េរី D នៅក្នុងប្រភេទកាមេរ៉ា DS...

ឋាមពលអគ្គិសនី ដ៏អស្ចារ្យ ដែលមិនធ្លាប់មាន

ដោយ: ដួងច័ន្ទ 8 PM, Friday, 02 Dec, 2016

ប្រសិនបើអ្នកគិតថា ការកាត់បន្ថយបរិមាណផ្គត់ផ្គង់ប្រេងឥន្ធនៈ គឺមានន័យថា ជាការនិយាយថា លាហើយ ទៅកាន់រថយន្តល្បឿនលឿននោះ សូមធ្វើការគិតម្តងទៀត។ រថយន្តម៉ាក Ne...

Kodak បញ្ចេញទូរសព្ទ មានកាមេរ៉ាយក្ស

ដោយ: ដួងច័ន្ទ 5 PM, Saturday, 27 May, 2017

កាលពីឆ្នាំមុន ក្រុមហ៊ុន Kodak បានចេញលក់ទូរសព្ទដៃ Smartphone ម៉ូដែល Ektra ជាឧបករណ៍ ដែលមានបច្ចេកវិទ្យាកម្រិតមធ្យម និងមានកាមេរ៉ា ដែលមានរូបរាងធំសម្បើម ...

Tomnerb.Com - YouTube Channel