ចូលចិត្តទំនើប

ទូរស័ព្ទ Galaxy Fold របស់ Samsung នឹងមានការគាំទ្រពីកម្មវិធីរាប់រយ!

ដោយ: ភារុន 10 AM, Wednesday, 11 Sep, 2019

ទូរស័ព្ទបត់រមូរ នឹងមិនមានតម្លៃថ្លៃកប់ពពក ប្រសិនបើវាគ្មានកម្មវិធីពិសេសៗ ដែលអាចនឹងទាញយកអត្ថប្រយោជន៍ជាច្រើនពីអេក្រង់បត់រមូរនោះទេ។ សម្រាប់ក្រុមហ៊ុន Huawei ក៏បានពន្យាពេលនៃការបញ្ចេញលក់ទូរស័ព្ទស្មាតហ្វូនបត់រមូរ ដែលស្ថិតនៅក្នុងខ្សែស្រឡាយ Mate X ផងដែរ ដើម្បីផ្តល់ពេលវេលាឱ្យអ្នកអភិវឌ្ឍន៍កម្មវិធី បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ឱ្យបានកាន់តែប្រសើរជាងមុន។ ហើយសម្រាប់ទូរស័ព្ទបត់រមូរ Galaxy Fold ដែលត្រូវបានក្រុមហ៊ុនធ្វើការកែសម្រួល ហើយនៅទីបំផុត វាក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញខ្លួនជាលើកដំបូងផងដែរ។ ក្រុមហ៊ុន Samsung ក៏បានបង្ហាញថាខ្លួនបានធ្វើការជាមួយនឹង Google និងអ្នកអភិវឌ្ឍន៍ ដើម្បីនាំមកនូវការគាំទ្រដល់កម្មវិធីរាប់រយ រួមបញ្ចូលទាំងកម្មវិធីធំៗ ដូចជា៖ Amazon Prime Video, Facebook, Spotify និង Twitter។ ហើយនេះកើតឡើង បន្ទាប់ពីក្រុមហ៊ុន Samsung និង Google បានបង្កើតបន្ទប់ពិសោធន៍សាកល្បង ដែលត្រូវចំណាយពេលអស់ជាច្រើនខែ ដើម្បីជួយអ្នកអភិវឌ្ឍន៍ ធ្វើការកាន់តែប្រសើរជាងមុន ក្នុងការងាររបស់ខ្លួន សម្រាប់ផលិតទូរស័ព្ទបត់រមូរថ្មីនេះ។




ម្យ៉ាងទៀត ការអភិវឌ្ឍនេះ ក៏តភ្ជាប់ជាមួយនឹងរបាយការណ៍លម្អិតនៃប្រព័ន្ធប្រតិបត្តិការ Android 10 ដែលអាចជួយដល់ការគាំទ្រទូរស័ព្ទបត់រមូរ។ ហើយវាកាន់តែល្អប្រសើរ ក្នុងការកំណត់ទំហំកម្មវិធី និងបន្តការអភិវឌ្ឍនៅលើអេក្រង់ ខណៈពេលដែលអ្នកអភិវឌ្ឍមានកម្មវិធីថ្មីៗ ដើម្បីជួយសម្រួលដល់ការសាកល្បង ការផ្លាស់ប្តូរលើការបង្ហាញពហុកម្មវិធី។ ដូច្នេះយើងទាំងអស់គ្នាគួរតែពិនិត្យមើលកម្មវិធី ដែលដំណើរការជាមួយនឹងទូរស័ព្ទបត់រមូរ។ ពិតណាស់ វាក៏មិនមានទូរស័ព្ទស៊េរីទំនើបច្រើនដែរ ដែលអាចប្រើប្រាស់កម្មវិធីទាំងនេះបាន៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

លក្ខណៈពិសេស របស់ទូរសព្ទរមូរ របស់ Samsung

ដោយ: ដួងច័ន្ទ 8 AM, Saturday, 10 Nov, 2018

ក្រុមហ៊ុន Samsung បានធ្វើសេចក្តីសង្ខេបបង្ហាញពីផលិតផលថ្មីរបស់ក្រុមហ៊ុនគឺ Infinity Flex Display Device នៅថ្ងៃនេះ ដែលជាប្រភេទទូរសព្ទបត់រមូរបាន ប្រភេទ ...

ម៉ូតូអគ្គិសនី ដំបូងរបស់ Vespa

ដោយ: ដួងច័ន្ទ 9 PM, Saturday, 18 Nov, 2017

ដល់ពេលវេលា ដែលអ្នកត្រូវចាប់ផ្តើមគិតគូរពីបរិស្ថាន ផ្តើមចេញពីការប្រើប្រាស់យានជំនិះដើរដោយ ថាមពលអគ្គិសនី។ក្រុមហ៊ុន Piaggio Group ដែលជាក្រុមហ៊ុនផ្តល់កំណ...

ម៉ាស៊ីនដាក់ចំណីសត្វ ដ៏ឆ្លាតវៃសម្រាប់អ្នកចូលចិត្ត សត្វចិញ្ចឹម

ដោយ: ដួងច័ន្ទ 11 PM, Friday, 12 May, 2017

ម៉ាស៊ីន SmartFeeder ជាជំនួយដល់អ្នកក្នុងការចិញ្ចឹមសត្វ បើទោះជាអ្នកមានការងារមមាញឹកយ៉ាងណាក៏ដោយ។ អ្នកអាចរៀបចំផែនការកាលវិភាគអាហារ សម្រាប់សត្វចិញ្ចឹមរបស់...

របៀបជួសជុល ទូរស័ព្ទ ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដែលលេចចេញពាក្យ «Unfortunately, Camera Has Stopped»!

ដោយ: ភារុន 9 AM, Wednesday, 13 Mar, 2019

កាមេរ៉ាថត គឺជាផ្នែកមួយដ៏សំខាន់នៃទូរស័ព្ទប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ។ យើងម្នាក់ៗតែងតែស្រឡាញ់ការថតរូប Sefies ខ្លួនឯង និងរីករាយនឹងការថតរូ...

Tomnerb.Com - YouTube Channel