ចូលចិត្តទំនើប

ទូរសព្ទ Galaxy A80 ឡូយខ្លាំងប៉ុណ្ណា?

ដោយ: ដួងច័ន្ទ 3 PM, Thursday, 18 Apr, 2019

ក្រុមហ៊ុន Samsung មានបំណងនាំយកកាមេរ៉ាបង្វិលត្រឡប់មកកាន់ទូរសព្ទដៃវិញ ហើយទូរសព្ទម៉ូដែលថ្មី Galaxy A80 គឺជាទូរសព្ទដៃដែលនឹងបង្ហាញលក្ខណៈសម្បត្តិថ្មីនេះ។

វាជាទូរសព្ទដែលមានអេក្រង់ AMOLED កម្រិត 1,080 x 2,400 ទំហំ 6.7 inch ដ៏ធំ ប៉ុន្តែមុនពេលយើងចូលទៅពិនិត្យស៊ីជម្រៅលើលក្ខណៈពិសេសដទៃទៀត យើងបានឃើញភ្លាមៗចំណុចទាក់ទាញរបស់វាដែលលេចឡើង។ នោះគឺកាមេរ៉ាបង្វិលចំនួនបីគ្រាប់ ដែលជាបណ្តុំនៃការថតរូបកម្រិតបឋម និងការថតរូប Selfie ហើយវាក៏មិនមាន Notch ផងដែរ។
ទូរសព្ទថ្មីនេះនឹងចេញលក់នៅតំបន់អឺរ៉ុប អាស៊ី និងតំបន់ដទៃទៀតនៅចុងខែឧសភាខាងមុខនេះហើយ។
ទូរសព្ទនេះរួមបញ្ចូលនូវកាមេរ៉ាទំហំ 48 megapixel មានល្បឿន f/2.0 មួយគ្រាប់ ជាមួយកាមេរ៉ា Ultrawide (123 ដឺក្រេ) ទំហំ 8 megapixel មួយគ្រាប់ និង Sensor ប្រភេទ 3D Depth មួយគ្រាប់។ កាមេរ៉ា 3D Depth មួយគ្រាប់នេះមានបន្ថែមមុខងារ Live Focus Video ដែលធ្វើការ ស្កេនអ្វីដែលកាមេរ៉ាបានឃើញ សម្រាប់ធ្វើការវាស់វែង និងជម្រៅ ដែលអ្នកអាចរំពឹងថាវានឹងផ្តល់នូវ Bokeh Effect ដ៏អស្ចារ្យ សម្រាប់ការថត Selfie និងការថតរូបធម្មតា។

ក្រុមហ៊ុន Samsung បានរៀបរាប់ថា Lens ប្រភេទ Wide Angle ថ្មីរបស់ក្រុមហ៊ុន មានមុំទស្សនា (View Angle) ដូចគ្នានឹងកែវភ្នែករបស់មនុស្ស។ ចំណុចពិសេសគឺថាមុខងារ Wide Angle នាពេលនេះអាចដំណើរការ Shift ពីរដង ទាំងការថតរូបទេសភាព និងការថត Selfie ជាក្រុម។
ចំណែកកាមេរ៉ាបង្វិលវិញ វាហាក់ដូចជាដំណោះស្រាយនៃការទទួលបានកាមេរ៉ាល្អបំផុតសម្រាប់គ្រប់ស្ថានភាព និងការផ្តល់នូវទំហំអេក្រង់កាន់តែធំ ដោយពុំចាំបាច់មាន Notch និង Punch Hole។

គ្រប់យ៉ាងកើតឡើងនៅពេលអ្នកនៅក្នុងកម្មវិធីកាមេរ៉ា។ អ្នកគ្រាន់តែចុចប៊ូតុងនៅលើអេក្រង់ ដែលប្រើប្រាស់សម្រាប់ផ្លាស់ប្តូរពីកាមេរ៉ាមុខ និងក្រោយ នោះផ្នែកខាងក្រោយនៃទូរសព្ទនឹងពង្រីក។ គ្រឿងម៉ូទ័រតូចៗនឹងបញ្ចេញសម្លេង ហើយចលនានេះបង្វិលផ្ទាំងកាមេរ៉ា ដែលមាន Lens និង Sensor នឹងបែរមុខមករកអ្នក។ នៅពេលនោះ ទូរសព្ទនេះនឹងមានប្រវែង 0.5 inch ពន្លូតវែងជាងមុន។ សំណួរមួយក៏បានចោទឡើង ថាតើគ្រឿងយន្តទាំងនេះអាចធន់នឹងដំណើរការការបង្វិលរាប់រយដងឬទេ?
សម្រាប់មុខងារវីដេអូវិញ នៅក្នុងវីដេអូផ្សព្វផ្សាយអំពី Super Steady Video Mode កាន់បន្ថយរំញ័រវីដេអូ ហើយមុខងារ Scene Optimizer ដែលគាំទ្រដោយបច្ចេកវិទ្យា AI នឹងអាចពង្រីកសមត្ថភាពបានរហូតដល់ 39 Scene។
នៅក្នុងទូរសព្ទថ្មីនេះមានបំពាក់ថ្មទំហំ 3,700mAh ដែលធ្វើឱ្យវាស្ទើរតែស្មើនឹងថាមពលរបស់ស៊េរី S10 ទៅហើយ។ វាក៏បំពាក់បច្ចេកវិទ្យាបញ្ចូលថាមពលល្បឿនលឿនកម្រិត 25W ដូចនៅក្នុងទូរសព្ទ S10 5G ដែលនឹងចេញនៅពេលខាងមុខ និងម៉ូដែល A70។ Samsung បានបញ្ជាក់ថាម៉ូដែល A80 នឹងមាន Intelligent Battery ដែលសម្របខ្លួននឹងការប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នក ជួយឱ្យអ្នកអាចប្រើប្រាស់ទូរសព្ទបានពេញមួយថ្ងៃ។

ស្រដៀងគ្នានេះដែរ មុខងារ Intelligent Performance Enhancer ដែលនឹងបង្កើនប្រសិទ្ធភាពការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ អាស្រ័យលើវិធីសាស្រ្តដែលអ្នកគ្រប់គ្រងទូរសព្ទរបស់អ្នក។ ឧទាហរណ៍ បើសិនជាអ្នកប្រើប្រាស់ Camera App និងប្រើប្រាស់វាជាប្រចាំនៅលើការបង្ហោះលើ Instagram នោះទូរសព្ទ A80 របស់អ្នកនឹងសិក្សាអំពីទម្លាប់នេះ ហើយជំរុញសមត្ថភាព Social Media App នៅពេលអ្នកប្រើប្រាស់ Camera App។ ខណៈដែលទូរសព្ទនេះមិនមានមុខងារ Facial Detection ការការពារសុវត្ថិភាពនៅលើទូរសព្ទត្រូវអនុវត្តតាមរយៈការស្កេនក្រយ៉ៅដៃនៅលើអេក្រង់។

ទូរសព្ទ Galaxy A80 នឹងចេញលក់ជាសកលនៅក្នុងជម្រើស 3 ពណ៌ គឺ Angel Gold, Ghost White និង Phantom Black៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

សម្ភារៈស្វាគមន៍ បវេសនកាលថ្មី

ដោយ: ដួងច័ន្ទ 11 PM, Saturday, 28 Oct, 2017

សិស្សានុសិស្សសម័យថ្មី ត្រូវដើរឱ្យទាន់បច្ចេកវិទ្យាទំនើប ជាមួយការប្រើប្រាស់សម្ភារៈទាន់សម័យ។ សម្ភារៈទំនើបៗទាំងនោះនឹងជួយឱ្យការសិក្សារបស់អ្នក កាន់តែងាយស...

ឪកាស បុណ្យភ្ជុំបិណ្ឌពិសេស ពី LG Brand Shop !!

ដោយ: ទំនើប 10 PM, Friday, 01 Sep, 2017

តើលោកអ្នកមានបំណង ស្វែងរកឧបករណ៍គ្រឿងអេឡិចត្រូនិច សំរាប់អ្នកមានគុណ ក្នុងឪកាសបុណ្យភ្ជុំបិណ្ឌ ក្នុងឆ្នាំនេះដែល រឺទេ? សំរាប់ហាងលក់គ្រឿងអេឡិចត្រូនិច LG B...

Google ប្រើប្រាស់មុខងារ Voice Assistant ថ្មី

ដោយ: ដួងច័ន្ទ 3 PM, Wednesday, 18 Jul, 2018

ក្រុមហ៊ុន Google បាននឹងកំពុង Update សេវាកម្ម Assistant ថ្មី និងកម្មវិធី App លើទូរសព្ទដៃ ដែលនឹងចាត់ថ្នាក់ ពណ៌សម្រាប់ជម្រើសមុខងារបញ្ជារដោយសម្លេង Arti...

Logosease មុជទឹកជ្រៅប៉ុនណា ក៏អាចនិយាយគ្នាបានដែរ

ដោយ: ដាលីស 9 PM, Thursday, 21 May, 2015

បើនិយាយពីសមុទ្រ អ្នកណាៗ ក៏ចូលចិត្តដែរ ហើយអ្នកខ្លះទៀត ថែមទាំងចូល​ចិត្តការមុជទឹក ហែល​ទស្សនាភាពស្រស់ស្អាត នៅតាមបាតសមុទ្រជ្រៅទៀតផង។ តែបញ្ហារបស់ការមុជទឹ...

Tomnerb.Com - YouTube Channel