ចូលចិត្តទំនើប

Galaxy A6s ជាទូរសព្ទដំបូង មិនបានផលិតដោយ Samsung

ដោយ: ដួងច័ន្ទ 9 AM, Monday, 05 Nov, 2018

យោងតាមគេហទំព័រ SamMobile ក្រុមហ៊ុន Samsung បានបញ្ចេញលក់ទូរសព្ទស៊េរី Galaxy A ចំនួន 2 ម៉ូដែលនៅក្នុងប្រទេសចិនកាលពីពេលថ្មីៗនេះ នោះគឺទូរសព្ទ Galaxy A6s និង Galaxy A9s។
ទូរសព្ទ Galaxy A9s គឺគ្រាន់តែជាឈ្មោះកែថ្មីរបស់ Galaxy A9 នៅក្នុងទីផ្សាប្រទេសចិនប៉ុណ្ណោះ ដូច្នេះវានៅតែជាប្រភេទទូរសព្ទ Mid-Range ដដែល ជាមួយនឹងកាមេរ៉ារហូតដល់ទៅ 4 គ្រឿងនៅផ្នែកខាងក្រោយ។

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះគឺ ទូរសព្ទ Galaxy A6s ដែលជាប្រភេទទូរសព្ទ ODM ដំបូងរបស់ Samsung ឬជាប្រភេទទូរសព្ទដែលត្រូវបានផលិតដោយក្រុមហ៊ុនផ្សេងទៀត។ យោងតាមសារព័ត៌មាន The Korean Herald ក្រុមហ៊ុន Samsung បានធ្វើការពិភាក្សាអំពីការសហការជាមួយក្រុមហ៊ុនដទៃ សម្រាប់ផលិតកម្មទូរសព្ទ Mid រហូតដល់ Low សម្រាប់ម៉ូដែលទូរសព្ទ Galaxy ជាមួយក្រុមហ៊ុនរចនាម៉ូដរបស់ប្រទេសចិន មានឈ្មោះថា Wingtech ដែលជាក្រុមហ៊ុន ផលិតទូរសព្ទ Xiaomi។

ទូរសព្ទ Galaxy A6s មានកាមេរ៉ាទំហំ 12MP នៅខាងក្រោយ និងកាមេរ៉ាមុខទំហំ 12MP។ វាបំពាក់ជាមួយអេក្រង់ 1080p ទំហំ 6 inch ជាប្រភេទអេក្រង់ Super AMOLED។ ទូរសព្ទនេះនឹងទទួលបានថាមពលពីបន្ទះឈីប Snapdragon 660 និងមាន RAM ទំហំ 6GB ជាមួយនឹងជម្រើសឃ្លាំងផ្ទុកទិន្នន័យ 64GB និង 128GB។ វាមានតម្លៃប្រមាណ $260 ប៉ុន្តែទូរសព្ទអាចនឹងមានលក់តែនៅក្នុងប្រទេសចិនប៉ុណ្ណោះ នាពេលបច្ចុប្បន្ននេះ។

ទូរសព្ទថ្មីទាំងពីរនេះ តំណាងឱ្យការផ្លាស់ប្តូរនៅក្នុងយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Samsung សម្រាប់ជំរុញទិន្នផលលក់នៅក្នុងប្រទេសចិន និងឥណ្ឌា ដូចដែលពេលនេះ ក្រុមហ៊ុនកំពុងជួបប្រទះនឹងបញ្ហាក្នុងការលក់ប្រណាំងប្រជែងជាមួយក្រុមហ៊ុនផលិតទូរសព្ទចិនជាច្រើន ដូចជា Huawei និង Xiaomi ជាដើម។ វាត្រូវបានរាយការណ៍ដោយអ្នកវិភាគយុទ្ធសាស្រ្តថា ក្រុមហ៊ុន Samsung មានភាគរយតិចជាង 1% នៅក្នុងចំណែកទីផ្សារនៅក្នុងប្រទេសចិន ដែលនាំឱ្យ Samsung ធ្វើការពិចារណាបិទរោងចក្រមួយ ក្នុងចំណោមរោងចក្រចំនួន 2 នៅក្នុងប្រទេសចិន ខណៈដែលក្រុមហ៊ុនកំពុងសម្លឹងរកឱកាសបង្កើនចំនួនក្រុមហ៊ុន ODM ដើម្បីកាត់បន្ថយការចំណាយលើផលិត កម្ម។
លោក DJ Koh នាយកប្រតិបត្តិក្រុមហ៊ុន Samsung Mobile បាននិយាយប្រាប់សារព័ត៌មាន CNBC កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនបាននឹងកំពុងផ្លាស់ប្តូរយុទ្ធសាស្រ្ត ក្នុងការនាំយកបច្ចេកវិទ្យា និងចំណុចខុសប្លែកគ្នាពីទូរសព្ទ Mid-End ជាជាងការចាប់ផ្តើមជាមួយទូរសព្ទទំនើបៗធំៗ។

ទូរសព្ទ Galaxy A9s គឺជាឧទាហរណ៍នៃបំលាស់ប្តូរនេះ ហើយបើសិនជាទូរសព្ទ Galaxy A6s ទទួលបានភាពជោគជ័យប្រសើរឡើងនៅក្នុងប្រទេសចិន វាអាចមានន័យថាទូរសព្ទប្រភេទ ODM នឹងបន្តផលិតកាន់តែច្រើនឡើងៗ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

តើពិតជាមានឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដែលអាចប្រើជាមួយហ្គាសធម្មជាតិ?

ដោយ: ភារុន 9 AM, Tuesday, 28 Aug, 2018

ការប្រើប្រាស់ថាមពលជាមួយហ្គាសធម្មជាតិគឺជាជម្រើសដ៏ល្អ និង មានប្រជាប្រិយភាពសម្រាប់ការប្រើប្រាស់ជាមួយឧបករណ៍នៅខាងក្នុង និង ខាងក្រៅផ្ទះ។ វាក៏ជាហេតុផលល្...

Ferrari មានគម្រោងផលិតរថយន្ត Supercar ដើរដោយអគ្គិសនី

ដោយ: ដួងច័ន្ទ 6 PM, Thursday, 18 Jan, 2018

ក្រៅពីក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតយានយន្ត ដំណើរការដោយថាមពលអគ្គិសនី ក្រុមហ៊ុនផលិតយានយន្តជាច្រើន បានចំណាយពេលវេលាក្នុងឆ្នាំ 2017 ក្នុងការប្រកាសព...

រថយន្តស្ព័រ Ferrari 812 ជារថយន្តល្បឿនលឿនបំផុត

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 22 Feb, 2017

បើសិនជាអ្នកឱ្យឈ្មោះ រថយន្តមួយគ្រឿងថា «លឿនបំផុត» (Superfast) វាគួរតែមានអំណះអំណាង មកបញ្ជាក់ពីសមត្ថភាពរបស់វា។ ប៉ុន្តែវាទំនងជាគ្មាននរណាម្នាក់នឹងគិតថារថ...

មូលហេតុចម្បង នាំឲ្យកើតគ្រោះថ្នាក់ ពេលបើកបររថយន្ត

ដោយ: ចរិយា 10 PM, Tuesday, 17 Jan, 2017

គ្រោះថ្នាក់ចរាចរណ៍ គឺជាផ្ទាំងទស្សនីយភាពដ៏ឈឺចាប់ និងរន្ធត់មួយ។ នៅពេលដែលយានយន្តពីរមកប៉ះទង្គិចគ្នា ហើយលាន់ឮសំឡេងដ៏សន្ធឹក បន្ទាប់មកមនុស្សដេកដួលលើដី ស្ង...

Tomnerb.Com - YouTube Channel