ចូលចិត្តទំនើប

Gadget ឡូយៗ សម្រាប់ប្រើប្រាស់ ក្នុងការិយាល័យ

ដោយ: ដួងច័ន្ទ 11 PM, Wednesday, 22 Nov, 2017

ការិយាល័យធ្វើការជាកន្លែង ដែលប្រមូលផ្តុំដោយភាពស្មុគស្មាញ ប៉ុន្តែជាកន្លែងមួយដែលយើងត្រូវប្រមូលផ្តុំអារម្មណ៍ឱ្យបានមូលល្អ ដើម្បីបំពេញការងារបានដោយជោគជ័យ។ ដើម្បីជួយអ្នកកាត់បន្ថយ ភាពស្មុគស្មាញ ទំនើប សូមណែនាំ Gadget ល្អៗមួយចំនួន សម្រាប់អ្នកជ្រើសយកទៅប្រើប្រាស់ក្នុង ការិយាល័យ។
LED Programmable Massage Fan
នេះជា Gadget ដ៏មានប្រយោជន៍មួយ។ វាផ្តល់នូវសារក្រើនរំលឹកសំខាន់ៗ ដល់អ្នកនៅថ្ងៃធ្វើការដ៏មមាញឹក។ លើសពីនេះទៀត វាជួយបន្ថែមខ្យល់ត្រជាក់ នៅពេលអាកាសធាតុក្តៅស្អុះស្អាប់។ បន្ថែមភាពរីក រាយជាមួយពាក្យកំប្លែងៗ កាន់តែជួយអ្នកឱ្យមានស្មារតីភ្លឺស្វាង។

Office-gadgets_technology_news_cambodia_tomnerb-01
Post-it Cat Dispenser
ឧបករណ៍រក្សាទុកក្រដាសតូចៗ សម្រាប់កត់ត្រាការងារសំខាន់ៗ ដ៏គួរឱ្យស្រឡាញ់មួយនេះ ជួយផ្តល់ នូវស្នាមញញឹមលើផ្ទៃមុខរបស់អ្នក គ្រប់ពេលអ្នកប្រើប្រាស់វា។

Office-gadgets_technology_news_cambodia_tomnerb-02
Paper Table
ការងារក្នុងការិយាល័យភាគច្រើន ត្រូវការការជជែកវែកញែក ពិភាក្សាគ្នាជាញឹកញាប់ ដើម្បីរៀបចំគម្រោងផែនការនានា។ តុក្រដាសមួយនេះ ជួយអ្នក និងក្រុមការងារពិភាក្សាការងារ បានកាន់តែលម្អិត និងគូសព្រាងគំនិតនានាបានយ៉ាងងាយស្រួល។ វាផ្តល់ភាពងាយស្រួលទាំងពេលកំពុងធ្វើការ និងសម្អាតក្រោយពេលបញ្ចប់ការពិភាក្សា។

Office-gadgets_technology_news_cambodia_tomnerb-03
Hand-Warmer
នៅក្នុងការិយាល័យម៉ាស៊ីនត្រជាក់ បន្ថែមជាមួយរដូវរងារបែបនេះ អ្នកពិតជាយល់ថាការបំពេញការងារដោយដៃរបស់អ្នកដូចជាពុំសូវថ្នឹក និងរហ័សសោះ ព្រោះប្រអប់ដៃរបស់អ្នកកំពុងតែស្ពឹក ដោយសារភាពត្រជាក់។ ជាមួយម៉ាស៊ីនកម្តៅដៃមួយនេះ អ្នកពុំចាំបាច់ប្រកែកជាមួយមិត្តរួមការងារពី សីតុណ្ហភាពម៉ាស៊ីនត្រជាក់ទៀតទេ។ សូមអនុវត្តការងាររបស់អ្នក ដោយកក់ក្តៅចុះ។

Office-gadgets_technology_news_cambodia_tomnerb-04
PhoneSoap Smartphone Sanitizer
បាក់តេរី និងមេរោគកើតមាននៅគ្រប់ទីកន្លែង ហើយអេក្រង់ទូរសព្ទជាកន្លែងដែលអ្នកប៉ះពាល់ញឹកញាប់ជាងគេ ជាមួយដៃទទេរ ដែលងាយនឹងធ្វើឱ្យដៃរបស់អ្នកតោងជាប់សារធាតុកង្វក់ទាំងនោះ។ ជាមួយឧបករណ៍ដ៏ឆ្លាតវៃមួយនេះ អ្នកអាចកំចាត់បាក់តេរី និងមេរោគបានដោយងាយជាមួយការសម្លាប់មេរោគដោយប្រើប្រាស់កាំរស្មី UV។

Office-gadgets_technology_news_cambodia_tomnerb-05
Drinklip Cup Holder
សម្រាប់អ្នកចូលចិត្តញ៉ាំកាហ្វេបណ្តើរ ធ្វើការងារបណ្តើរ ពិតជាបារម្ភពីការកំពប់កាហ្វេពីពែង។ សូមកុំ បារម្ភ ជាមួយឧបករណ៍ដាក់កែវដ៏ឆ្លាតវៃនេះ អ្នកអាចបំពេញការងារដោយរលូន និងក្រេបរសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់ក្នុងពេលតែមួយ ដោយគ្មានការបារម្ភពីការកំពប់។

Office-gadgets_technology_news_cambodia_tomnerb-06
The Portable Document and Photo Scanner
ឧបករណ៍ដ៏មានអត្ថប្រយោជន៍មួយនេះ នឹងជួយអ្នកស្កេនឯកសារ និងរូបថតបានកាន់តែងាយស្រួល គ្រប់ពេលវេលា គ្រប់ទីកន្លែង ហើយអ្នកអាចផ្ញើឯកសារ និងរូបថតទាំងនោះទៅក្នុងអ៊ីម៉ែល ឬម៉ាស៊ីន ព្រីន តាមរយៈ Wi-Fi បានយ៉ាងឆាប់រហ័ស។

Office-gadgets_technology_news_cambodia_tomnerb-07

ប្រភព: pulptastic ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

Toyota Vios ២០១៧ មកដល់កម្ពុជាហើយ

ដោយ: ស. លីង 10 PM, Friday, 09 Jun, 2017

ក្រុមហ៊ុនតូយ៉ូតាកម្ពុជា បានផ្សព្វផ្សាយពីរថយន្តប្រចាំឆ្នាំ ២០១៧ របស់ខ្លួន គឺ Toyota Vios ដែលមកដល់កម្ពុជា។ Toyota Vios ២០១៧ ជារថយន្តកំពុងពេញនិយម ក្នុ...

ក្រុមហ៊ុន ជីហ្គៀ សហការជាមួយមជ្ឃមណ្ឌលផ្ដល់ឈាម រៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ ផ្ដល់ឈាមសង្គ្រាះជីវិត

ដោយ: ទំនើប 8 PM, Thursday, 15 Mar, 2018

កាលពីថ្មីៗនេះ ក្រុមហ៊ុន ជីហ្គៀ បានសហការជាមួយមជ្ឃមណ្ឌលផ្ដល់ឈាម រៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ ផ្ដល់ឈាម សង្គ្រាះជីវិត នៅ LG Brandshop សាខា ផ្...

Sony Xperia Ear Duo នឹងប្រាប់ថានរណាដែលហៅទូរស័ព្ទមករកអ្នក

ដោយ: ភារុន 4 PM, Friday, 30 Nov, 2018

កាសត្រចៀកនាពេលបច្ចុប្បន្ននេះជាជំនួយការដ៏ឆ្លាតវៃបំផុត ហើយវាពិតជាអស្ចារ្យសម្រាប់ការគ្រប់គ្រងសម្លេងមិនចាំបាច់ប្រើដៃ ប៉ុន្តែវាមានដែនកំណត់សម្រាប់ស្ថានភា...

តោះ! មកស្គាល់ពីគន្លឹះជួសជុល Samsung Galaxy S8 ដែលមានបញ្ហាសាកថ្មចូលយឺតជាងធម្មតា

ដោយ: ភារុន 8 AM, Saturday, 30 Mar, 2019

តើទូរស័ព្ទ Samsung Galaxy S8 របស់អ្នកសាកថ្មចូលយឺតជាងធម្មតាមែនទេ? ជាធម្មតាការសាកថ្មយឺតយ៉ាវរបស់ Galaxy S8 អាចមកពីលទ្ធផលនៃការខ្ជះខ្ជាយ ក្នុងការប្រើប្រ...

Tomnerb.Com - YouTube Channel