ចូលចិត្តទំនើប

Gadget ឡូយៗ ទាំង 9 ប្រភេទសម្រាប់សុភាពនារី

ដោយ: ដួងច័ន្ទ 8 PM, Monday, 05 Jun, 2017

ពាក្យសម្តីមួយឃ្លាបាននិយាយ នារីដែលសប្បាយរីករាយ គឺជានារីដែលស្រស់ស្អាតបំផុត។ មនុស្ស ជាច្រើនបានប្រកែកគ្នាថា ឧបករណ៍អេឡិចត្រូនិច ឬ Gadget ជាមួយនឹងស្រ្តីភេទ គឺមិនសក្តិសមនឹងគ្នាទេ ហើយយល់ថាវាជាឧបករណ៍ ដែលផលិតឡើងសម្រាប់តែប៉ុណ្ណោះ។ ការលើកឡើងនេះមិនត្រឹមត្រូវទេ។ ស្រ្តីក៏មានក្តីស្រឡាញ់ពេញចិត្ត លើឧបករណ៍ទាំងអស់នោះ ដូចបុរសដែរ ប៉ុន្តែពួកគេមានចំណូលចិត្តលើប្រភេទផ្សេងគ្នា។ ទាំងនេះសម្តៅលើ Gadget ដែលមានលក្ខណៈ Fashion។ សម្រាប់ស្ត្រីទូរសព្ទ Smartphone ជាមួយនឹងការរចនាម៉ូដម៉ាក និងសម្បកការពារមានលក្ខណៈសិល្បៈ គឺជាចំណង់ចំណូលចិត្តរបស់ពួកគេ។ ដោយសារស្រ្តីភេទមានរសនិយម ចំពោះផលិតផល អេឡិចត្រូនិច ដែលមានបង្កប់ការរចនាម៉ូដបន្ថែម ដូច្នេះ ទំនើប សូមលើកយក Gadget ពិសេសៗ ដែលស្រស់ស្អាត ឆើតឆាយ សម្រាប់មិត្តៗនារីនៅក្នុងអត្ថបទខាងក្រោមនេះ។

  • Omate Lutetia Gold Edition

នាឡិកាដៃ Smartwatch សម្រាប់ស្រ្តីលំដាប់ខ្ពស់មួយនេះ ដំណើរការបានយ៉ាងប្រសើរជាមួយទូរសព្ទ Smartphone គ្រប់ប្រភេទ ហើយវានឹងបង្ហាញថា ប្រាប់អ្នកនៅពេលអ្នកទទួលការផ្ញើសារ ឬ ការហៅចូល។ តម្លៃបច្ចុប្បន្នគឺ $249 នៅលើគេហទំព័រ omate.com

Crazy-Cool-Gadget-For-Girls-01

  • Polaroid Z2300 Instant Digital Camera

ដាក់លក់ក្នុងតម្លៃ $199។ Polaroid គឺជាក្រុមហ៊ុននាំមុខលើផលិតផល កាមេរ៉ាថតរូបផ្តិតរូបភ្លាមៗ។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនបានធ្វើការកែច្នៃឡើងវិញ ហើយនាពេលនេះក្រុមហ៊ុនផលិតបាន ឧបករណ៍ប្រភេទដូចគ្នា ប៉ុន្តែមានមុខងារកាន់តែប្រសើរ។ វាជាប្រភេទកាមេរ៉ា ដែលសក្តិសមគ្រប់កម្មវិធី។

Crazy-Cool-Gadget-For-Girls-02

  • Crystal iPad Air

នារីៗ ចូលចិត្តការភ្ជាប់ទំនាក់ទំនង ជាមួយប្រព័ន្ធអ៊ីនធឺណេត។ នៅពេលពួកគេដើរផ្សារ ពួកគេជជែក កំសាន្តជាមួយមិត្តភក្តិលើ Facebook ដើម្បីតាមដានពីផលិតផលពេញនិយម។ ប៉ុន្តែការប្រើប្រាស់ iPad ធម្មតាមិនទាន់គ្រប់គ្រាន់សម្រាប់ពួកគេទេ។ ដូច្នេះ Crystal iPad Air ជាផលិតផលដ៏សក្តិសមសម្រាប់ស្រ្តីឆើតឆាយ។ អ្នកអាចស្វែងរកវាបាននៅលើគេហទំព័រ crystalrocked.com។

Crazy-Cool-Gadget-For-Girls-03

  • Raspberry Pi

ស្រ្តី ប្រើប្រាស់កញ្ចក់ញឹកញាប់បំផុត។ ប៉ុន្តែវាកាន់តែប្រសើរបើកញ្ចក់ឆ្លុះមុខរបស់អ្នក អាចបង្ហាញពីព័ត៌មានសំខាន់ៗដូចជា អាកាសធាតុ ព័ត៌មានប្រចាំថ្ងៃ និងព័ត៌មានលើ Facebook។ មានន័យថា នោះជាកញ្ចក់ឆ្លុះមុខ Smart Mirror ដែលអ្នកអាចទទួលបានពី Raspberry Pi។

Crazy-Cool-Gadget-For-Girls-04

  • CST-01

ជាប្រភេទនាឡិកាស្តើងបំផុត លើពិភពលោក។ ការប្រើប្រាស់នាឡិកាដៃ ដែលពោរពេញម៉ូដទាន់សម័យ គឺជាសម្ភារៈដែលមិនអាចខ្វះបាន សម្រាប់នារីឡូយឆាយ។ ប៉ុន្តែការប្រើប្រាស់នាឡិកាដែល ស្តែងពីអនាគតកាល ដែលដំណើរការជាមួយបច្ចេកវិទ្យា E-Ink ផ្តល់នូវភាពទាន់សម័យកាន់តែប្រណិត។ បច្ចេកវិទ្យានេះជាបច្ចេកវិទ្យាថ្មី ហើយយើងប្រហែលជាទទួលបានបច្ចេកវិទ្យាថ្មីៗ កាន់តែ ប្រសើរជាងនេះនាពេលអនាគត។

Crazy-Cool-Gadget-For-Girls-05

  • Golden iPhone 7

ទូរសព្ទ iPhone 5 ធ្វើពីមាស គឺឡូយណាស់ ប៉ុន្តែ iPhone 7 កាន់តែឡូយជាងនេះទៀត។ ប៉ុន្តែ iPhone 7 មាស គឺជាឧបករណ៍ដ៏ឡូយឆាយបំផុត សម្រាប់ស្រ្តី។

Crazy-Cool-Gadget-For-Girls-06

  • Google Glasses

ទំនើបធ្លាប់បានបង្ហាញពីអត្ថបទអំពី Google Glasses ប៉ុន្តែគួរឱ្យសោកស្តាយ ដែលវាមិនទាន់មាន ឱកាសបង្ហាញវត្តមានលើទីផ្សានៅឡើយទេ។ ប៉ុន្តែ ក្នុងទស្សនវិស័យនៃ fashion យើងយល់ថាស្រ្តី ពិតចង់បានផលិតផលដែលមានលក្ខណៈ fashion ដូចជាវ៉ែនតានេះជាខ្លាំង។

Crazy-Cool-Gadget-For-Girls-07

  • បន្តោង USB ដាំពេជ្រ

នេះជាក្តីស្រមៃចង់បាន របស់ស្រ្តីគ្រប់រូប។

  • Retro Phone Co

កាសទូរសព្ទប្រភេទនេះ ប្រើប្រាស់សម្រាប់ទូរសព្ទ iPhone ដែលត្រូវបានណែនាំដំបូងដោយ Moshi។ នាពេលបច្ចុប្បន្ន វាត្រូវបានកែច្នៃបន្ថែមលក្ខណៈស្ទាយបែបនារីភេទ ដែលមានដាំពេជ្រជុំវិញ។

Crazy-Cool-Gadget-For-Girls-09

អត្ថបទអ្នកចង់អាន

iPhone ថ្មីអាចមានមុខងារដូច Galaxy S10

ដោយ: ដួងច័ន្ទ 8 AM, Friday, 26 Apr, 2019

មុខងារថ្មីដ៏ទាក់ទាញបំផុតនៅលើទូរសព្ទដៃម៉ូដែល Galaxy S10 គឺកាមេរ៉ា Ultra-Wide Angle ដែលអនុញ្ញាតឱ្យទូរសព្ទនេះអាចចាប់យករូបភាពនៅក្នុងផ្ទៃកាន់តែធំទូលាយ ជ...

ស្វែងយល់ពីក្រុមហ៊ុន LG

ដោយ: ដួងច័ន្ទ 10 AM, Thursday, 19 Jul, 2018

LG ជាក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសកូរ៉េ ដែលមានទស្សនវិស័យ និងបេសកកម្ម បង្កើត និងផ្តល់នូវភាពរីករាយ និងការរស់នៅកាន់តែប្រសើរ។ ការត្រួសត្រាយផ្លូវក្នុងវិស...

ដំណឹងល្អ! Airpod ថ្មីរបស់ Apple នឹងរចនាឱ្យកាន់តែប្រសើរឡើង នៅដើមឆ្នាំ 2019

ដោយ: ភារុន 8 AM, Tuesday, 18 Dec, 2018

ក្រុមហ៊ុន Apple ប្រកាសថាការធ្វើឱ្យប្រសើរឡើង Version ថ្មីរបស់ AirPod របស់ក្រុមហ៊ុន នឹងចាប់ផ្តើមនៅក្នុងត្រីមាសទីមួយនៃឆ្នាំ 2019។ យោងតាម 9to5Mac ដែលបា...

Google អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ទូរសព្ទ Android ជាសោរសុវត្ថិភាព

ដោយ: ដួងច័ន្ទ 8 AM, Friday, 19 Apr, 2019

នៅថ្ងៃនេះក្រុមហ៊ុន Google បានប្រកាសថាគ្រប់ទូរសព្ទទាំងអស់ដែលដំណើរការប្រព័ន្ធ Android 7 ឬខ្ពស់ជាងនេះ នាពេលនេះអាចប្រើប្រាស់ជាសោរសុវត្ថិភាពសម្រាប់បំពេញ...

Tomnerb.Com - YouTube Channel