ចូលចិត្តទំនើប

Gadget ឡូយៗតម្លៃក្រោម $25

ដោយ: ដួងច័ន្ទ 7 PM, Saturday, 10 Jun, 2017

តើអ្នកចូលចិត្តលេងស្ទាយបែបទាន់សម័យ ដោយប្រើប្រាស់សម្ភារៈទំនើបៗ ប៉ុន្តែបញ្ហាថវិកាជាឧបសគ្គសម្រាប់អ្នកមែនទេ? ទំនើប អាចជួយបាន ព្រោះក្នុងអត្ថបទខាងក្រោម អ្នកនឹងទទួលបាន ព័ត៌មានអំពី Gadget ល្អៗ និងមានតម្លៃទាបសមរម្យ។

Rhinoshield Bumper សម្រាប់ iPhone 7 iPhone 7 Plus

បើសិនជាអ្នកកំពុងស្វែងរកស្រោមទូរសព្ទ ដែលអាចឱ្យអ្នកអាចប៉ះពាល់ផ្នែកខាងក្រោយ នៃទូរសព្ទ iPhone ដ៏មានតម្លៃរបស់អ្នកបាន ស្រោមទូរសព្ទមួយនេះ ជាជម្រើសដ៏ប្រសើរ។ ស្រោមទូរសព្ទមួយនេះផលិតឡើង ដើម្បីការពារទូរសព្ទពីការធ្លាក់ក្នុងកម្ពស់ 3 ម៉ែត្រ។ វាជាជម្រើសដែលមានតម្លៃសមរម្យ សម្រាប់ការពារទូរសព្ទ iPhone តម្លៃជាង $700 ពីការប៉ះទង្គិចធ្ងន់ធ្ងរ។

Best-Cool-Gadgets-Tomnerb-01

Fone Saleman Wood Puck Charger – Bamboo Edition

នេះគឺជាឧបករណ៍សាកថ្មី ដែលអាចចល័តបានគ្រប់ទីកន្លែង សម្រាប់ផ្តល់ថាមពលដល់ទូរសព្ទ  Smartphone។ វាផលិតពីដើមឬស្សី វាមានរូបរាងឡូយ វាមានអត្ថប្រយោជន៍ខ្ពស់ និងជាពិសេស វាមានតម្លៃទាបជាង $25។

GOgroove GS3 USB Speakers

សម្រាប់តម្លៃទាបជាង $25 អ្នកនឹងស្វែងរកបានឧបករណ៍បំពងសម្លេង ដែលមានសម្លេងលឺច្បាស់ល្អ ជាងកុំព្យូទ័រយួរដៃភាគច្រើន ហើយអ្នកអាចប្តូរគម្របខាងមុខបានគ្រប់ពណ៌។ ឧបករណ៍បំពងសម្លេង បែប USB នឹងភ្ជាប់ទៅនឹងកុំព្យូទ័ររបស់អ្នក ដោយប្រើប្រាស់រន្ធ USB។

Best-Cool-Gadgets-Tomnerb-03

Aukey 4 USB Power Strip

នេះជាឧបករណ៍ចម្លងអគ្គិសនីមានខ្សែ ដែលមានបំពាក់រន្ធដោត USB។ វាមានអត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ទូរសព្ទដៃ និងឧបករណ៍ចល័តនានា ហើយវាមានតម្លៃក្រោម $25។

Best-Cool-Gadgets-Tomnerb-04

Easy ACC Quick Charge 3.0

យើងផ្តល់ឱ្យអ្នកនូវផលិតផល Gadget ដែលមានបច្ចេកវិទ្យាខ្ពស់ និងមានតម្លៃទាប ថែមទាំងសន្សំ សំចៃពេលវេលា។ បើសិនជាអ្នកមានឧបករណ៍ចម្រុះ ដែលអាចបញ្ចូលថាមពលបានតាមឧបករណ៍ បញ្ចូលថាមពល 3.0 ប៉ុន្តែអ្នកមិនមានឧបករណ៍បញ្ចូលថាមពលគ្រប់គ្រាន់។ អ្នកអាចជ្រើសរើសយក Easy ACC។ វាអាចឱ្យអ្នកបញ្ចូលថាមពលបានលឿន ជាមួយឧបករណ៍ពីរក្នុងពេលតែមួយ។

Best-Cool-Gadgets-Tomnerb-05

HJIAN Night Light Pet Animal Thing

អំពូលភ្លើងចល័ត Night Light LED គឺជាអំពូលភ្លើងបំភ្លឺពេលយប់សម្រាប់ក្មេងៗ ជាមួយនឹងរូបរាង គួរឱ្យស្រឡាញ់។ វាមានពណ៌ចម្រុះដែលអាចបញ្ចេញពន្លឺភ្លើងចម្រុះពណ៌ នៅពេលអ្នកប៉ះវា។ វាសក្តិ សមជាអំណោយជូនក្មេងៗតូចៗ ប៉ុន្តែក៏សមជាមួយមនុស្សពេញវ័យដែរ។

Best-Cool-Gadgets-Tomnerb-06

អត្ថបទអ្នកចង់អាន

កំហុស ៦ ប្រើប្រាស់ចង្ក្រានអគ្គីសនី

ដោយ: ស. លីង 9 PM, Sunday, 12 Feb, 2017

ទំនើប សូមបង្ហាញកំហុស ៦ ដែលមេផ្ទះភាគច្រើនមិនដឹង និងធ្វេសប្រហែស ពេលប្រើប្រាស់ចង្ក្រានអគ្គីសនី។ តើកំហុសទាំងនោះ មានអ្វីខ្លះ? ១. កុំដើរចេញ ធម្មតា មេផ្ទះ...

Fingbox ឧបករណ៍ការពារសុវត្ថិភាព Network និងដោះស្រាយបញ្ហា Wi-Fi

ដោយ: ដួងច័ន្ទ 9 PM, Sunday, 09 Apr, 2017

ឧបករណ៍ដ៏សាមញ្ញ ប្រើប្រាស់សម្រាប់ការពារសុវត្ថិភាពប្រព័ន្ធ Network និងដោះស្រាយបញ្ហាប្រព័ន្ធ Wi-Fi នៅក្នុងគេហដ្ឋាន។ Fingbox ត្រូវបានវេចខ្ចប់ជាមួយនឹងឧប...

Sony រួមគ្នាជាមួយក្រុមហ៊ុនថ្មីមួយ នឹងមានអ្វីថ្មី?

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 05 Mar, 2019

ក្រុមហ៊ុនកាមេរ៉ាបង្កើតថ្មីមួយ មានឈ្មោះថា Light ដែលមានកិត្តិស័ព្ទល្បីល្បាញលើផលិតផលកាមេរ៉ា Multi-Lens បានប្រកាសក្នុងថ្ងៃនេះថា ក្រុមហ៊ុនកំពុងធ្វើការសហ...

ជប៉ុន បង្ហាញរថភ្លើង ល្បឿនលឿនដូចកាំជ្រួចថ្មី

ដោយ: ដួងច័ន្ទ 5 PM, Thursday, 31 May, 2018

ប្រទេសជប៉ុនបានបង្ហាញ ពីគំរូរថភ្លើងថ្មី មានឈ្មោះថា Supreme ដែលជារថភ្លើងល្បឿនលឿនដូចកាំជ្រួច (ភាសាជប៉ុនហៅថា Shinkansen)។ រថភ្លើងថ្មីនេះមានល្បឿនលឿន 186...

Tomnerb.Com - YouTube Channel