ចូលចិត្តទំនើប

Gadget សម្រាប់អ្នកឈ្លក់វង្វេងនឹង iPhone

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 03 Oct, 2017

ការប្រើប្រាស់ទូរសព្ទ iPhone បានបង្ហាញពីភាពហ៊ឺហា ស៊ីវិល័យរបស់អ្នករួចជាស្រេចទៅហើយ ប៉ុន្តែដើម្បីបន្ថែមភាពងាយស្រួលក្នុងការប្រើប្រាស់ និងកាន់តែឡូយឆាយ អ្នកអាចនឹងពេញចិត្តជាមួយ Gadget មួយចំនួនខាងក្រោម ដែល ទំនើប បានសម្រិតសម្រាំងសម្រាប់អ្នក។ តើវាមានអ្វីខ្លះ? 

  1. Book iPhone Case

សាកល្បងប្រើប្រាស់សម្បកទូរសព្ទ iPhone ធ្វើពីស្បែកសត្វ មានរូបរាងដូចជាសៀវភៅមួយនេះ ដែលមានរូបរាងដ៏ទាក់ទាញ ហើយវាពិតជាសក្តិសមជាអំណោយ សម្រាប់មិត្តភក្តិដែលស្រឡាញ់ទាំង iPhone ស្រឡាញ់ទាំងសៀវភៅ។

Gadget-for-smart-phone-technology-news-tomnerb-01

  1. A Cordless Charger

កាត់បន្ថយភាពស្មុគស្មាញ នៃខ្សែភ្លើងដ៏រញ៉េរញ៉ៃ ហើយងាកមកប្រើប្រាស់ឧបករណ៍សាកថ្មគ្មានខ្សែ មួយបែបនេះវិញ។ ទាំងសាមញ្ញ ទាំងងាយស្រួល ទាំងស្រស់ស្អាត ទាំងសន្សំសំចៃទីកន្លែង ហើយអ្នកនឹងនិយាយថា លាហើយទៅកាន់ឧបករណ៍សាកថ្ម មានខ្សែដ៏គួរឱ្យធុញទ្រាន់។

Gadget-for-smart-phone-technology-news-tomnerb-02

  1. Instants Smartphone Printer

ទទួលយកភាពងាយស្រួល ជាមួយនឹងម៉ាស៊ីនព្រីនធ័រដ៏តូចប៉ុនហៅប៉ៅ ប្រើប្រាស់ជាមួយទូរសព្ទ Smartphone។ អ្នកអាចព្រីនរូបថត ឯកសារ និងអ្វីគ្រប់យ៉ាងដែលអ្នកចង់បានចេញពី ក្នុងទូរសព្ទដៃ របស់អ្នក បានទាន់ពេលវេលា រហ័ស និងងាយស្រួលយកតាមខ្លួន។

Gadget-for-smart-phone-technology-news-tomnerb-03

  1. iPhone Case with Notifications

ស្រោមទូរសព្ទ iPhone ដ៏ទាន់សម័យ និងឆ្លាតវៃ មានសមត្ថភាពអាចផ្តល់ការជូនដំណឹងអំពីការហៅទូរសព្ទ ឬការផ្ញើសារ នៅលើខ្នងទូរសព្ទ ជាមួយពន្លឺរូបភាព Notification។ បើទោះបីជាអ្នករវល់ មិនបានឆែកទូរសព្ទ ឬមិនបានលឺសម្លេងទូរសព្ទរោទិ៍ ក៏នៅតែអាចទទួលសញ្ញាពីស្រោមទូរសព្ទរបស់ អ្នកដែរ។

Gadget-for-smart-phone-technology-news-tomnerb-04

  1. Laser Keyboard

នេះជា Gadget ដ៏ទាន់សម័យ និងឆ្លាតវៃ។ ក្តារចុចប្រភេទនេះ ដំណើរការបានយ៉ាងងាយស្រួលនៅលើផ្ទៃរាបស្មើ តែវាអាចនឹងពិបាកប្រើនៅកន្លែងមានពន្លឺខ្លាំង។ វាជាឧបករណ៍ដ៏មានប្រយោជន៍សម្រាប់ពេលធ្វើដំណើរ។ ត្រៀមខ្លួនបង្ហាញភាពទាក់ទាញ ចំពោះមុខមិត្តភក្តិ និងមនុស្សជុំវិញខ្លួន ជាមួយឧបករណ៍ដ៏ឆ្លាតវៃមួយនេះ។

Gadget-for-smart-phone-technology-news-tomnerb-05

  1. Reusable Screen Cleaner

វាជាឧបករណ៍ជូតសម្អាតអេក្រង់ ដ៏មានអត្ថប្រយោជន៍ ដែលអ្នកអាចប្រើប្រាស់វាបានច្រើនដង។ វាអាចសម្អាតស្នាមប្រឡាក់ ធូលី និងស្នាមម្រាមដៃនៅលើអេក្រង់ទូរសព្ទបានយ៉ាងងាយស្រួល។ វាជា ឧបករណ៍ងាយស្រួលយកតាមខ្លួន។ អ្នកមិនចាំបាច់បារម្ភពីបញ្ហា កញ្ចក់អេក្រង់ទូរសព្ទព្រិលស្រអាប់ដោយសារភាពកង្វក់ទៀតទេ ព្រោះអ្នកអាចសម្អាតទូរសព្ទរបស់អ្នក បានគ្រប់ពេលវេលា គ្រប់ទីកន្លែង។

Gadget-for-smart-phone-technology-news-tomnerb-06

  1. Solar Charger

កាន់តែងាយស្រួល ក្នុងការប្រើប្រាស់ទូរសព្ទដៃ គ្រប់ទីកន្លែង ដោយពុំចាំបាច់បារម្ភពីបញ្ហាអស់ថាម ពលថ្មទៀតទេ។ មិនថាអ្នកទៅដើរកំសាន្តវិស្សមកាល ឬទៅបោះជុំរំ អ្នកអាចប្រើប្រាស់ឧបករណ៍សាកថ្មដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ បញ្ចូលថាមពលដល់ទូរសព្ទដៃរបស់អ្នក បានគ្រប់ ទីកន្លែងយ៉ាងងាយស្រួល។

  1. Sony Attachable Zoom Lens

ជា Gadget ដ៏ទំនើប និងទាន់សម័យ សម្រាប់ទូរសព្ទដៃ Smartphone របស់អ្នក។ អ្នកអាចផ្តិត យករូបភាពបានកាន់តែច្បាស់ កាន់តែស្រស់ស្អាត និងកាន់តែងាយស្រួល។ នេះជាអំណោយដ៏សក្តិសម សម្រាប់អ្នកចូលចិត្តថតរូបលើទូរសព្ទដៃ ជាពិសេសយុវវ័យ។

  1. Stick n Find

មិនភ័យខ្លាចការជ្រុះបាត់សោរ ឬវង្វេងបាត់សត្វចិញ្ចឹមទៀតទេ ព្រោះការប្រើប្រាស់ស្ទីកគ័រមានបំពាក់ប្រព័ន្ធ NFC បិទជាប់នឹងសោរ ឬសត្វចិញ្ចឹម ឬសម្ភារៈនានា ដែលអ្នកគិតថាងាយនឹងជ្រុះបាត់ នោះវានឹងប្រាប់អ្នកពីទីតាំងវត្ថុទាំងនោះ ដោយប្រើប្រាស់ទូរសព្ទ Smartphone របស់អ្នក។

Gadget-for-smart-phone-technology-news-tomnerb-09

  10. Windshield Projector

ជា Gadget ដ៏អស្ចារ្យមួយប្រភេទទៀត។ អ្នកអាចបញ្ចាំងផែនទី GPS ដោយប្រើប្រាស់ទូរសព្ទដៃ Smartphone របស់អ្នក ដោយប្រើប្រាស់កញ្ចក់រថយន្តខាងមុខ ជាផ្ទាំងបញ្ចាំង។ វាផ្តល់ភាពងាយស្រួល ដោយអ្នកអាចមើលផែនទីនៅលើកញ្ចក់ ចំពោះមុខ និងកាត់បន្ថយហានិភ័យគ្រោះថ្នាក់ពេលបើកបរ។

Gadget-for-smart-phone-technology-news-tomnerb-010

អត្ថបទអ្នកចង់អាន

អ្វីដែលត្រូវធ្វើ មុននឹងទិញ MacBook មួយទឹក?

ដោយ: ភារុន 9 AM, Wednesday, 27 Feb, 2019

ប្រសិនបើប្រិយមិត្ត គិតថានឹងទិញ MacBook ថ្មីទំនងជាត្រូវចំណាយថវិកាអស់ច្រើនជាងអ្នកមានឥឡូវ អ្នកប្រហែលជាបែរទៅទិញ MacBook មួយទឹកវិញហើយ។ ដូច្នេះអ្នកអាចស្វ...

កាមេរ៉ាថ្មីពី Hasselblad កាន់តែលឿន ហើយតម្លៃក៏សមរម្យ

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 03 Jul, 2019

ការ Update ចុងក្រោយបង្អស់ចេញពីក្រុមហ៊ុន Hasselblad ភាគច្រើនតែងធ្វើឡើងជាមួយនឹងកាមេរ៉ាដែលត្រូវបានបំពាក់នៅលើ Drone ឬកាមេរ៉ាមានតម្លៃថ្លៃខ្ទង់ម៉ឺនដុល្លា...

ប៉ាតង់ Apple Watch ថ្មី បង្ហាញចំណុចពិសេសពីរ

ដោយ: ដួងច័ន្ទ 9 PM, Saturday, 17 Mar, 2018

ចំណុចពិសេសៗជាច្រើនអាចនឹងកើតមានឡើង សម្រាប់ផលិតផល Apple Watch។ ក្រុមហ៊ុនដែលនៅពីក្រោយផលិតផលនាឡិកាដៃ Smartwatch ដ៏ពេញនិយមបំផុតនៅក្នុងពិភពលោក កាលពីពេលថ្...

Samsung Galaxy A90 ខុសពីគេយ៉ាងម៉េចខ្លះ?

ដោយ: ដួងច័ន្ទ 8 AM, Sunday, 24 Mar, 2019

ផលិតផលទូរសព្ទម៉ូដែលថ្មី Galaxy A90 របស់ក្រុមហ៊ុន Samsung នឹងបំពាក់ជាមួយអេក្រង់ Infinity ដែលគ្មាន Notch។ នេះជាព័ត៌មានដែលយើងដកស្រង់ចេញពីទំព័រមួយនៅលើគ...

Tomnerb.Com - YouTube Channel