ចូលចិត្តទំនើប

Gadget បរាជ័យប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 9 PM, Friday, 05 Jan, 2018

មិនមានអ្វីដែលល្អឥតខ្ចោះទេ ហើយឆ្នាំ 2017 ក៏មិនល្អគ្រប់ 10 ដូចគ្នា។ ចំណុចខ្វះខាតទាំងនោះ រាប់បញ្ចូលទាំងបច្ចេកវិទ្យាថ្មីៗ របស់សម្ភារៈប្រើប្រាស់មួយចំនួនផងដែរ។ ចង់ដឹងថាកំហុសឆ្គងទាំងនោះមានអ្វីខ្លះ សូមអានអត្ថបទខាងក្រោម។
Juicero
ទោះបីវាបង្ហាញខ្លួននៅក្នុងឆ្នាំ 2016 ក្តី ក៏វានៅតែរងចាំរហូតដល់ឆ្នាំ 2017 ដើម្បីបង្ហាញរូបរាងផ្លូវការរបស់វា។ មិនត្រឹមតែតម្លៃដែលធ្លាក់ពី $700 មកនៅត្រឹម $400 ប៉ុណ្ណោះទេ អ្នកថែមទាំងមិនអាច ប្រើប្រាស់វា ដើម្បីកិនផ្លែឈើ និងបន្លែ ដែលទិញពីផ្សារបានទេ។ វាអាចផលិតទឹកផ្លែឈើបានពីផលិតផលកញ្ចប់ ដែលមានតម្លៃពី $4-$10 ក្នុងមួយកញ្ចប់។ អ្វីដែលកាន់តែហួសចិត្ត គឺអ្នកមិនចាំ បាច់ប្រើប្រាស់ម៉ាស៊ីន ដើម្បីច្របាច់យកទឹកផ្លែឈើពីកញ្ចប់ទេ។ លើសពីនេះទៀត ក្រុមហ៊ុនមិនអាច បំពេញពាក្យសន្យាដែលអះអាងថា ម៉ាស៊ីននេះផ្តល់នូវការភ្ជាប់ជាមួយ Wi-Fi បាន ដែលធ្វើឱ្យអតិថិជនខកចិត្តកាន់តែខ្លាំង។

Worst-gadget-of-2017_technology_news_cambodia_tomnerb-01

LG Watch Style Smartwatch
នាឡិកាដៃមួយគ្រឿងនេះ មានកំហុសឆ្គងនៅលើរូបរាង ដែលពុំសូវមានភាពទាក់ទាញ។ កំហុសកាន់តែធ្ងន់គឺនៅត្រង់ថ្មរបស់វា ដែលមិនអាចប្រើប្រាស់បានពេញមួយថ្ងៃទេ។ ថ្វីត្បិតវាមានតម្លៃសមរម្យត្រឹមតែ $249 ដែលជាតម្លៃសមស្របសម្រាប់ Smartwatch ប៉ុន្តែវាមិនមែនជាផលិតផល Smartwatch ដែលយើងណែនាំឱ្យអ្នកជ្រើសយកឡើយ។

Worst-gadget-of-2017_technology_news_cambodia_tomnerb-02

Atari Speakerhat
នេះជាមួក Baseball ដែលមានបំពាក់ជាមួយឧបករណ៍បំពងសម្លេងប្រភេទ Bluetooth នៅលើហាម របស់មួក។ ក្រុមហ៊ុន Atari ធ្វើការផ្សព្វផ្សាយផលិតផលនេះ ជាមួយអ្នកដែលចូលចិត្តធ្វើលំហាត់ប្រាណ ហើយមិនខ្វល់ពីការបើកសម្លេងតន្រ្តី លឺចេញមកខាងក្រៅ។ វាក៏មានបំពាក់មេក្រូ ដែលផ្តល់ជម្រើស សម្រាប់ការសន្ទនាលឺខ្លាំងៗ។ លើសពីនេះទៀត វាក៏មានបំពាក់ប្រព័ន្ធ Multiplayer ដែលអាចឱ្យអ្នកស្តាប់តន្រ្តីបានច្រើននាក់ ពីម៉ាស៊ីនចាក់ចម្រៀងតែមួយ។ យ៉ាងណាក៏ យើងណែនាំឱ្យអ្នករងចាំ Ataribox ចេញលក់វិញ ប្រសើរជាជម្រើសមួយនេះ។

Worst-gadget-of-2017_technology_news_cambodia_tomnerb-03

Nissin Ramen Fork
នៅក្នុងប្រទេសជប៉ុន ការញ៉ាំមី Ramen បញ្ចេញសម្លេងលឺៗ ជាសញ្ញាបង្ហាញពីការគោរពដល់អ្នក ចម្អិន ហើយក៏ជាសញ្ញាបង្ហាញថាមីមានរសជាតិឆ្ងាញ់។ ចំណែកប្រពៃណីរបស់លោកខាងលិចវិញ ទង្វើបែបនេះជាទង្វើមិនគប្បី។ ដូច្នេះហើយបានជាក្រុមហ៊ុន Nissin ដែលជាក្រុមហ៊ុនផលិត Cup Noodle និង Top Ramen ផលិតសមឈ្មោះ Otohiko ដែលជាសមអាចលុបសម្លេងរំខានបាន។ វាជាផលិតផលពិត ដែលមានតម្លៃកប់ពពករហូតដល់ $130។ សមនេះអាចភ្ជាប់ជាមួយកម្មវិធីនៅលើទូរសព្ទដៃ ដែលអាចបញ្ចេញសម្លេង ដែលអាចគ្របដណ្តប់លើសម្លេងហុតស្រូបសរសៃមីបាន។ វាប្រើប្រាស់ថាមពលថ្ម ដែលអាចដំណើរការបានមួយម៉ោងបន្ទាប់ពីសាក ប៉ុន្តែដងរបស់សមមិនអាច ធន់នឹងទឹកបានទេ ដូច្នេះវាត្រូវការលាងសម្អាតដោយដៃ។ ផលិតផលសមទំនើបមួយនេះមានលក់តាមរយៈ Pre-Order ហើយក្រុមហ៊ុននឹងមិនបន្តផលិតវាទេ បើចំនួនលក់មិនអាចឡើងដល់ 5000។

Worst-gadget-of-2017_technology_news_cambodia_tomnerb-04

Samsung Bixby Voice Assistant
នេះជាផលិតផលដ៏ទាក់ទាញមួយ នៅក្នុងការប្រកាសពីផលិតផលថ្មីៗ នៅពេល Samsung Galaxy S8 ចេញលក់។ នេះជាផលិតផលជំនួយផ្ទាល់ខ្លួន ដែលប្រើប្រាស់បច្ចេកវិទ្យា AI។ ជំនួសឱ្យការប្រាប់ពីអ្វីដែលវាត្រូវធ្វើ Bixby អាចសិក្សាពីទម្លាប់ប្រចាំថ្ងៃរបស់អ្នក ហើយសម្របកម្មវិធីទៅនឹង ជីវភាពរស់នៅរបស់អ្នក។ វាក៏អាចប្រើប្រាស់មុខងារ Visual ប្រើប្រាស់កាមេរ៉ារបស់ទូរសព្ទ សម្រាប់កំណត់ពីវត្ថុនានា និងបកប្រែស្លាកសញ្ញា។ ប៉ុន្តែផលិតផលនេះ មិនអាចបំពេញមុខងារស្របតាមការ សន្យារបស់វាឡើយ។ ចំណុចខ្សោយទីមួយ គឺវាមិនបានចេញលក់បន្ទាប់ពីការផ្សព្វផ្សាយ អស់រយៈពេល 3 ខែ ដែលនេះជារូបភាពមិនល្អសម្រាប់ផលិតផល ហើយនៅពេលវាចេញលក់វាមិនអាចបំពេញមុខងារទៅតាមការអះអាងឡើយ។ វាមិនអាចឆ្លើយតបនឹងការបញ្ជារលក្ខណៈសាមញ្ញបាន ហើយពេលខ្លះវាឆ្លើយតបខុសពីការបញ្ជារទៀតផង។ Bixby នៅតែជាផលិតផលមានសក្តានុពលមួយ ប៉ុន្តែយើងត្រូវរងចាំរហូតដល់ឆ្នាំក្រោយ សម្រាប់ការកែតម្រូវនានា។

Worst-gadget-of-2017_technology_news_cambodia_tomnerb-05

Google Pixel Buds
យើងទាំងអស់គ្នាពិតជារំភើប ពេលបានដឹងពីវត្តមានរបស់ Pixel Buds ដែលជាកាសត្រចៀក អាចបកប្រែភាសាបាន។ ប៉ុន្តែគួរឱ្យសោកស្តាយ វាមិនអាចធ្វើតាមពាក្យអះអាងបានទេ។ វាមិនអាចរាំង ខ្ទប់សម្លេងរំខានបានទាំងស្រុងទេ មិនអាចទុកដាក់បានជាប់នៅក្នុងប្រអប់ ហើយ Touchpad នៅ ចំហៀងកាស ងាយនឹងដំណើរការ។ ការប្រើប្រាស់ Google Assistant ក៏មិនអាចដំណើរការបានប្រសើរដែរ ដោយវាផ្តល់នូវចម្លើយមិនស្របតាមការបញ្ជារ។ ចំណែកមុខងារបកប្រែភាសាវិញ ថ្វីត្បិត វាដំណើរការ តែអ្នកត្រូវប្រគល់ទូរសព្ទរបស់អ្នក ទៅកាន់ដៃគូសន្ទនា ដើម្បីវាអាចធ្វើការបកប្រែ។ វាក៏ពឹងផ្អែកលើប្រព័ន្ធអ៊ីនធឺណែតផងដែរ ពុំនោះទេវានឹងដំណើរការយ៉ាងយឺត។ លើសពីនេះការបកប្រែ អាស្រ័យលើ Google Translate ដែលមិនអាចប្រើប្រាស់បានទាំងស្រុងឡើយ ជាពិសេសពេលប្រើប្រាស់ជាមួយពាក្យស្លោក ឬគ្រាមភាសា។ សរុបមកវាមិនមែនជា ផលិតផលសម្រេចមួយរយភាគរយទេ។

ផលិតផលទាំងអស់ខាងលើ សុទ្ធសឹងមានមុខងារដ៏អស្ចារ្យ តែវាមិនអាចបំពេញមុខងារស្របតាម ការអះអាង ដែលធ្វើឱ្យវាបាត់បង់ប្រជាប្រិយភាព និងទំនុកចិត្ត។ យើងពិតជាសង្ឃឹមថា ឆ្នាំថ្មីនឹងមិន នាំមកកំហុសបច្ចេកវិទ្យាច្រើនដូច្នេះទេ។

Worst-gadget-of-2017_technology_news_cambodia_tomnerb-06

អត្ថបទអ្នកចង់អាន

កៅអីផ្អែក ២០១៧ សម្រាប់សួនច្បារ

ដោយ: ស. លីង 7 PM, Thursday, 16 Mar, 2017

ប្រសិនបើអ្នកមានសួនច្បារ នៅមុខ ឬក្រោយផ្ទះ ហើយចង់រៀបកៅអីផ្អែក ទុកសម្រាប់អង្គុយសម្រាកលេង នៅពេលល្ងាចត្រជាក់ ទំនើបសូមណែនាំនូវកៅអីផ្អែក ច្នៃប្រឌិតថ្មីទំន...

ទោចក្រយានអគ្គិសនី សាកថាមពល បានដោយខ្លួនឯង

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 10 Oct, 2017

ក្រុមហ៊ុនច្នៃម៉ូដកង់របស់ប្រទេសអូទ្រីស Vello បានបញ្ជាក់ពីការផលិតកង់ដំបូងបង្អស់ ដែលមានបំពាក់មុខងារបីចម្រុះចូលគ្នាគឺ អគ្គិសនី បញ្ចូលថាមពលដោយស្វ័យប្រវត...

ទោចក្រយាន ផលិតខ្យល់បរិសុទ្ធ

ដោយ: ដួងច័ន្ទ 6 AM, Friday, 22 Sep, 2017

លោក Daan Roosegaarde បានបង្ហាញពីទស្សនទានគម្រោងថ្មីរបស់លោក គឺគម្រោង Smog Free Project (គម្រោងគ្មានផ្សែងបំពុល) ដែលគម្រោងនេះ គឺជាការផលិតកង់ដែលនឹងស្រូប...

Samsung Galaxy S9 អាចនឹងមានពណ៌ Burgundy Red

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 19 Dec, 2017

ក្រុមហ៊ុន Samsung ទើបនឹងប្រកាសថា ទូរសព្ទ Galaxy S8 កំពុងផ្លាស់ប្តូររូបរាងសម្បកពណ៌ថ្មី គឺ ពណ៌ Burgundy Red នៅលើផលិតផលទូរសព្ទ ដែលចេញលក់នៅក្នុងទីផ្សារ...

Tomnerb.Com - YouTube Channel