ចូលចិត្តទំនើប

តោះ! មកអានអត្ថបទណែនាំពីទូរទស្សន៍ឆ្លាតវៃ ឬ «Smart TV» របស់ LG

ដោយ: ដួងច័ន្ទ 8 AM, Thursday, 06 Jun, 2019

ថ្ងៃនេះ គេហទំព័រទំនើប សូមបង្ហាញជូនមិត្តអ្នកអាននូវផលិតផលទូរទស្សន៍ Smart TV ពីក្រុមហ៊ុន LG ដែលជាជម្រើសដ៏ប្រពៃសម្រាប់គេហដ្ឋានទាន់សម័យ។ ចង់ដឹងថាតើ Smart TV របស់ LG មានលក្ខណៈពិសេសអ្វីខ្លះ សូមបន្តអានអត្ថបទខាងក្រោម។
បច្ចកវិទ្យា ThinQ AI
នេះជាបច្ចេកវិទ្យាថ្មី ដែលធ្វើឱ្យទូរទស្សន៍របស់អ្នកកាន់តែឆ្លាតវៃ ជាមួយនឹងការប្រើប្រាស់ការបញ្ជារដោយសម្លេង ការឆ្លើយតបនឹងតម្រូវការ និងសំណួររបស់អ្នក នាំមកជូននូវបទពិសោធន៍នៃការប្រើប្រាស់ទូរទស្សន៍កាន់តែងាយស្រួល និងកាន់តែឆ្លាតវៃ។
Full HD Resolution
Smart TV របស់ក្រុមហ៊ុន LG ផ្តល់ជូនអ្នកនូវភាពរីករាយក្នុងការទស្សនាទូរទស្សន៍នៅក្នុងផ្ទាំងអេក្រង់ដែលបង្ហាញចេញនូវគ្រប់ចំណុចលម្អិតនៃរូបភាពយ៉ាងអស្ចារ្យ។ វាត្រូវបានបំពាក់ជាមួយបច្ចេកវិទ្យាផ្ទៃអេក្រង់ដែលមានកម្រិត Resolution ខ្លាំងជាងកម្រិតស្តង់ដារហូតដល់ 5 ដង។ វាជាផ្ទៃអេក្រង់ Full HD 1080p ដែលផ្តល់ជូននូវភាពថ្លាច្បាស់ដ៏អស្ចារ្យ និងមានពណ៌ចម្រុះដ៏រស់រវើក។

ការជំរុញប្រសិទ្ធភាពពណ៌កាន់តែស្រស់ស្អាត
ទូរទស្សន៍មួយនេះមានបំពាក់នូវប្រព័ន្ធជំរុញប្រសិទ្ធភាពពណ៌នៃផ្ទាំងរូបភាព កម្រិត Contrast និងភាពច្បាស់ចេញពីអ្វីដែលអ្នកកំពុងទស្សនា។ សមត្ថភាពកំពូលរបស់ទូរទស្សន៍នេះបានឈានដល់កម្រិតខ្ពស់បំផុតនៃគុណភាពរូបភាព ដែលផ្តល់ជូននូវរូបភាពដ៏ស្រស់ស្អាត រស់រវើក និងពោរពេញដោយថាមពល។
ថាមពលកាន់តែខ្លាំង
ដើម្បីគាំទ្រដល់ការជំរុញប្រតិបត្តិការរូបភាព ដែលទាមទារសម្រាប់រូបភាពមានពន្លឺភ្លឺច្បាស់ និងលេចធ្លោ ទូរទស្សន៍នេះមានបំពាក់នូវប្រភពថាមពលប្រតិបត្តិការស្នូលចំនួន 4 ដែលជាបេះដូងនៃទូរទស្សន៍ Smart TV របស់ LG។ វាជាខួរក្បាលមានថាមពលដ៏ខ្លាំង និងមានល្បឿនលឿន ដែលបង្តើតឡើងដើម្បីធានាថាអ្នកនឹងទទួលបានរូបភាពលើផ្ទៃអេក្រង់ដ៏ល្អឥតខ្ចោះ។

បច្ចេកវិទ្យា Active HDR
HDR (High Dynamic Range) គឺជាស្តង់ដាថ្មីនៃគុណភាពរូបភាព។ វាផ្តល់ជូននូវភាគល្អិតដ៏ច្បាស់ និងពណ៌បែបធម្មជាតិ ជាមួយនឹងលំដាប់ Contrast ដ៏ធំទូលាយ។ បច្ចេកវិទ្យា UHD TV របស់ LG គាំទ្រនូវទម្រង់ HDR ចម្រុះ រួមមាន HDR10 Pro និង HLG Pro។
កម្រិតសម្លេងព័ទ្ធជុំវិញ
បច្ចេកវិទ្យា Surround Sound របស់ LG ហាក់ដូចជាប្រើប្រាស់សម្រាប់បង្តើតសម្លេងឡើងវិញ។ អ្នកអាចទទួលបានអារម្មណ៍ជាក់ស្តែងចេញពីព្រឹត្តិការណ៍ដែលកំពុងកើតឡើងនៅជុំវិញខ្លួនរបស់អ្នក ដោយប្រើប្រាស់តែឧបករណ៍បំពងសម្លេងរបស់ទូរទស្សន៍មួយមុខប៉ុណ្ណោះ ដោយពុំមានទាមទារឧបករណ៍ជំនួយបន្ថែមឡើយ។

បទពិសោធន៍ទស្សនាដ៏អស្ចារ្យ
ដោយគ្រាន់តែភ្ជាប់ឧបករណ៍កំសាន្តរបស់អ្នក អ្នកនឹងអាចរីករាយជាមួយមាតិកាវីដេអូចម្រុះ មានដូចជា ការលេងហ្គេមកំសាន្ត និងភាពយន្ត តាមរយៈការទស្សនាចេញពីទូរទស្សន៍របស់អ្នក។
ការរចនាម៉ូដ
ស៊ុមព័ទ្ធជុំវិញដ៏ទាក់ទាញ ធ្វើឱ្យការរចនានៅលើទូរទស្សន៍កាន់តែលេចធ្លោ សក្តិសមបំផុតសម្រាប់ការប្រើប្រាស់នៅក្នុងគ្រួសារដែលនិយមនូវរសជាតិជីវិតបែបទាន់សម័យ។

បើអ្នកពិតជាចង់បាននូវបទពិសោធន៍ទស្សនាទូរទស្សន៍ដ៏អស្ចារ្យដូចដែលបានរៀបរាប់ខាងលើ នៅចាំអីទៀត ប្រញាប់ទៅកាន់ហាង LG Brandshop ដើម្បីទិញយក Smart TV របស់ LG ដ៏ល្អនេះមកប្រើប្រាស់នៅក្នុងគេហដ្ឋានរបស់អ្នក៕

ប្រភព: ggear ផ្នែក: បច្ចេកវិទ្យា, ទូរទស្សន៍

អត្ថបទអ្នកចង់អាន

LG VIP Night 2018 កម្មវិធីជប់លៀងជួបជុំដៃគូរអាជីវកម្មដ៏ធំបំផុត និង ការបង្ហាញផលិតផលថ្មីៗ របស់ LG Electronics

ដោយ: ទំនើប 10 AM, Friday, 28 Sep, 2018

នៅល្ងាចថ្ងៃទី 27 ខែ កញ្ញា ឆ្នាំ 2018 នេះ ក្រុមហ៊ុន LG Electronics និងក្រុមហ៊ុន G Gear (ជីហ្គៀ) ដែលជាក្រុមហ៊ុនដៃគូរយុទ្ធសាស្រ្តតែមួយគត់នៅក្នុងប្រទេស...

AirPods នឹងធ្វើការ Upgrade ក្នុងឆ្នាំ 2018 នេះ

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 06 Feb, 2018

កាសស្តាប់របស់ Apple នឹងទទួលបានការ Upgrade ថ្មី នៅពាក់កណ្តាលឆ្នាំ 2018 នេះហើយ ដោយយោងតាមកំណត់ត្រាការស្រាវជ្រាវថ្មីពីអ្នកវិភាគ Ming-Chi Kuo របស់ក្រុមហ...

រថយន្ត 3 ប្រភេទ ស័ក្តិសមធ្វើដំណើរផ្លូវឆ្ងាយ

ដោយ: ចរិយា 11 PM, Friday, 23 Dec, 2016

ប្រសិនបើអ្នកបើកបរ នៅក្នុងទីក្រុង ទៅធ្វើការ ឬទៅជាយក្រុង អ្នកមិនបាច់ខ្វល់ច្រើនទេ នឹងរឿងប្រើរថយន្តអ្វីនោះ។ ប៉ុន្តែបើអ្នកធ្វើដំណើរទៅឆ្ងាយ ដូចជាទៅតាមខេត...

Huawei Watch 3 មិនទាន់កំណត់ពេលវេលា ចេញលក់ទេ

ដោយ: ដួងច័ន្ទ 9 PM, Saturday, 17 Mar, 2018

ក្រុមហ៊ុន Huawei បានបញ្ជាក់ថាក្រុមហ៊ុន មានគម្រោងបញ្ចេញផលិតផលនាឡិកា Smartwatch ថ្មី។ វានឹងត្រូវបំពាក់ជាមួយប្រព័ន្ធ Android Wear ប៉ុន្តែក្រុមហ៊ុនមិនទ...

Tomnerb.Com - YouTube Channel