ចូលចិត្តទំនើប

Fujifilm នាំយកបទពិសោធន៍ថ្មីមកកាន់កាមេរ៉ា

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 18 Jun, 2019

ក្រុមហ៊ុន Fujifilm ទើបនឹងបានប្រកាសអំពីផលិតផលកាមេរ៉ា Instax ថ្មីចុងក្រោយបង្អស់ នោះគឺកាមេរ៉ាម៉ូដែល Instax Mini LiPlay។ ដូចគ្នានឹងកាមេរ៉ា Instax Mini មុនៗដែរ កាមេរ៉ាម៉ូដែល Mini LiPlay ថ្មីនេះ អាចថតរូបភាព lo-fi បួនជ្រុង ដែលត្រូវបានផ្តិតចេញភ្លាមៗ។

វាក៏មានសមត្ថភាពក្នុងការថតរូបភាពឌីជីថល និងថតសម្លេងក្នុងពេលតែមួយផងដែរ ដែលអ្នកអាចទស្សនានៅលើអេក្រង់ LCD របស់វា ឬផ្ទេរទៅកាន់ទូរសព្ទដៃរបស់អ្នកតាមរយៈកម្មវិធី Mini LiPlay របស់ Fujifilm។ វាដូចជា Version ខ្នាតតូចមួយនៃកាមេរ៉ាម៉ូដែល Instax Square SQ10 កាលពី 2 ឆ្នាំមុន ជាមួយនឹងបន្ថែមមុខងារថ្មីមួយ។ វានឹងមានវត្តមាននៅក្នុងទីផ្សារចាប់ពីថ្ងៃទី 14 ខែមិថុនា តទៅក្នុងតម្លៃ $159.95។
កាមេរ៉ា Instax របស់ Fujifilm មិនធ្លាប់ត្រូវបានគេទទួលស្គាល់លើគុណភាពរូបភាព ឬមុខងារកម្រិតខ្ពស់ឡើយ។ វាត្រូវបានផលិតឡើងសម្រាប់ថតរូបភាពផ្តិតចេញភ្លាមៗនៅក្នុងកម្រិត Contrast ខ្ពស់ នៅក្នុងស៊ុមពណ៌ស បែប Classic។ គ្រប់យ៉ាងដែលកាមេរ៉ាប្រភេទនេះអាចធ្វើបានលើសពីនេះ គឺជាការបន្ថែម ហើយកាមេរ៉ាម៉ូដែល Mini LiPlay មានគ្រប់យ៉ាង។

ជំនួសឱ្យ Viewfinder ដែលមាននៅលើគ្រប់កាមេរ៉ា Instax ម៉ូដែល Mini LiPlay មានអេក្រង់ LCD ទំហំ 2.7 inch សម្រាប់ការកំណត់ស៊ុម និងការទស្សនារូបភាព ដែលត្រូវបានបញ្ជាក់ថាមានអត្ថប្រយោជន៍យ៉ាងខ្លាំង និងជាការរំលឹកដល់កាមេរ៉ា Point and Shoot របស់ Kodak ម៉ូដែល Easyshare ឆ្នាំ 2005។ វាមិនមែនជាអេក្រង់មានគុណភាពខ្ពស់មួយនោះទេ ប៉ុន្តែវាល្អគ្រប់គ្រាន់ក្នុងការទស្សនាស៊ុម និង Exposure។ អេក្រង់នេះអនុញ្ញាតឱ្យអ្នកជ្រើសរើសរូបភាព ដើម្បីផ្តិតចេញ ហើយនៅពេលដែលអ្នកមានរូបចំនួន 10 សន្លឹកនៅក្នុងកាមេរ៉ាក្នុងពេលតែមួយ នេះជាអំណះអំណាងមួយដែលបញ្ជាក់ថាវាមានអត្ថប្រយោជន៍ខ្លាំង។ មុខងារថ្មីមួយទៀត គឺសមត្ថភាពក្នុងការថតសម្លេង។ ចុចនៅលើប៊ូតុងរូបមេក្រូ នៅខាងមុខតួកាមេរ៉ា នោះសម្លេងនឹងត្រូវបានថតរយៈពេល 10 វិនាទី មុន និងក្រោយប៊ូតុង Shutter ត្រូវបានចុច។ បន្ទាប់មក QR Code មួយនឹងលេចឡើងនៅលើរូបថតដែលផ្តិតចេញមក ខណៈដែលរូបថតច្បាប់ចម្លង និង QR Code ចម្លងមួយទៀត ត្រូវបាន Upload តាមរយៈ Bluetooth ទៅកាន់ Mini LiPlay App។

អ្នកអាចប្រើប្រាស់ microSD Card Slot ដើម្បីរក្សាទុករូបភាព ចេញពី CMOS Sensor ទំហំ 1/5 inch និងអាច Upload វាទៅក្នុងកុំព្យូទ័រ បើសិនជាអ្នកមិនចង់ប្រើប្រាស់ App។ រូបថតឌីជីថល មិនមានគុណភាពល្អទេ ដោយសារវាជារូបថតមានកម្រិត Contrast ខ្ពស់ និងលុបចោលពណ៌ស ដើម្បីបង្កើតចេញជា Instant Film សម្រាប់ការប្រើប្រាស់លើ Instagram។ ដូចគ្នានឹងកាមេរ៉ា Instant ដទៃទៀតដែរ ម៉ូដែល Instax Mini LiPlay ពិតជាផ្តល់ភាពរីករាយសម្រាប់ការប្រើប្រាស់ ហើយអេក្រង់របស់វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Shutter បានដោយរីករាយ ដើម្បីទទួលបានរូបភាពល្អជាងគេ ដោយពុំចាំបាច់ចំណាយហ្វីលច្រើន។
ក្រុមហ៊ុន Fujifilm អះអាងថា កាមេរ៉ាថ្មីនេះអាចផ្តិតរូបថតបាន 100 សន្លឹក សម្រាប់ការបញ្ចូលថ្មម្តង ហើយការបញ្ចូលថ្មអនុវត្តតាមរយៈការប្រើប្រាសរន្ធដោត Micro USB នៅលើកាមេរ៉ា។

អេក្រង់នៅលើកាមេរ៉ា គឺជាការបន្ថែមដ៏ប្រសើរមួយសម្រាប់បទពិសោធន៍នៃការប្រើប្រាស់កាមេរ៉ា Instant ប៉ុន្តែសម្រាប់តម្លៃ $160 អាចជាចំណុចធ្វើឱ្យអ្នករារែកក្នុងការជ្រើសរើសយកវាមកប្រើប្រាស់ ដោយសារអ្នកត្រូវពិចារណាដល់ការទិញហ្វីលផងដែរ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

ក្រុមហ៊ុន LG បញ្ចេញម៉ាស៊ីនបោកសំលៀកបំពាក់ Smart Inverter កាន់តែឆ្លាតវៃ ដើម្បីធ្វើការបោកគក់កាន់តែមានប្រសិទ្ធិភាព

ដោយ: ទំនើប 8 AM, Friday, 11 May, 2018

ក្រុមហ៊ុន LG បានបោះជំហានមួយទៀត ឆ្ពោះទៅរកប្រសិទ្ធភាពថាមពល ដោយបង្ហាញម៉ាស៊ីនបោកគក់ដំណើរការ បានយ៉ាងល្អគឺម៉ាស៊ីនបោក Smart Inverterទ្វារបើកខាងលើ ។ ម៉ាស៊ី...

ការវិវត្តថ្មីនៃផលិតផលរបស់ Apple

ដោយ: ដួងច័ន្ទ 9 AM, Friday, 27 Jul, 2018

ក្រុមហ៊ុន Apple បាននឹងកំពុងពង្រឹងសមត្ថភាពកាន់តែខ្លាំងឡើង សម្រាប់ផលិតផលឧបករណ៍សម្លេង ហើយយោងតាមសេចក្តីរាយការណ៍ ថ្មីៗនេះរបស់ Bloomberg បានបញ្ជាក់ថាក្រុ...

អ្វីដែលអ្នកគួរដឹងអំពី Laptop ក្នុងឆ្នាំ 2018

ដោយ: ដួងច័ន្ទ 8 AM, Friday, 18 May, 2018

ជារៀងរាល់ឆ្នាំយើងទាំងអស់គ្នាបានឃើញបច្ចេកវិទ្យា Laptop ថ្មីៗកាន់តែច្រើននៅក្នុងវេទិកា Consumer Electronic Show (CES)។ យើងបានឃើញម៉ូដែលដ៏តូច និងស្រាល ម...

តើពិតជាមានឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដែលអាចប្រើជាមួយហ្គាសធម្មជាតិ?

ដោយ: ភារុន 9 AM, Tuesday, 28 Aug, 2018

ការប្រើប្រាស់ថាមពលជាមួយហ្គាសធម្មជាតិគឺជាជម្រើសដ៏ល្អ និង មានប្រជាប្រិយភាពសម្រាប់ការប្រើប្រាស់ជាមួយឧបករណ៍នៅខាងក្នុង និង ខាងក្រៅផ្ទះ។ វាក៏ជាហេតុផលល្...

Tomnerb.Com - YouTube Channel