ចូលចិត្តទំនើប

កាមេរ៉ា X-A7 កម្រិត Entry របស់ Fujifilm ភ្ជាប់មកជាមួយនឹងវីដេអូ 4K និងការចង្អុលបង្ហាញមុខ!

ដោយ: ភារុន 9 AM, Tuesday, 17 Sep, 2019

ក្រុមហ៊ុន Fujifilm បានដាក់បង្ហាញកាមេរ៉ា X-A7 កម្រិត Entry ជាមួយនឹងមុខងារថ្មីៗសំខាន់ៗមួយចំនួន ដែលធ្វើឱ្យវាមានភាពប្រសើរឡើងជាងម៉ូដែលកាមេរ៉ា X-A5 ស៊េរីមុន។ វាត្រូវបានបំពាក់មកជាមួយនឹង CMOS Sensor ទំហំ 24.2 មេហ្គាភិចស៊ែលចុងក្រោយបំផុតរបស់ Fujifilm ហើយវាក៏ផ្តល់ល្បឿន Autofocus លឿនបំផុត និងការចង្អុលបង្ហាញមុខបានយ៉ាងឆាប់រហ័សបំផុត បើទោះបីជាល្បឿននៃការថតរូបមានត្រឹមតែ 6 fps ក៏ដោយ។



នាពេលឥឡូវនេះ សម្រាប់ថតវីដេអូ កាមេរ៉ា X-A7 អាចគ្រប់គ្រងការថតវីដេអូ 4K នៅក្នុងល្បឿន 30 fps លឿនជាងម៉ូដែលមុន។ ហើយក្រុមហ៊ុន Fujifilm ក៏បាននិយាយថា កាមេរ៉ាថ្មីនេះមានសន្ទះបិទបើកដែលអាចរំកិលតិចជាងមុន។ លើសពីនេះ សម្រាប់អេក្រង់កម្រិត 1080p និងមានល្បឿនថតរូប ដែលត្រូវបានកំណត់ត្រឹមតែ 60 fps ប៉ុណ្ណោះ។ ទោះបីជា ជួរ ISO ត្រូវបានដំណើរការពី 100 ទៅ 12,800 ហើយវាក៏អាចត្រូវបានពង្រីករហូតដល់ ISO 25,600។ ម្យ៉ាងទៀត តួកាមេរ៉ាថ្មីដ៏គួរឱ្យទាក់ទាញនេះមានទម្ងន់ត្រឹមតែ 455ក្រាម បូករួមជាមួយនឹង Len ផងដែរ។



អេក្រង់ ក៏ជាវត្ថុចម្បងដើម្បីកែសម្រួលនៃការតំឡើង ចំពោះកាមេរ៉ាថ្មីនេះផងដែរ ដោយសារតែ ផ្នែកខាងក្រោយនៃកាមេរ៉ាថ្មីនេះមិនមានបន្ថែមឧបករណ៍បញ្ជាច្រើនទេ។ ដូច្នេះ តាមរយៈការប៉ះ, ចុច, ឬ អូស អ្នកប្រើប្រាស់អាចប្តូរពន្លឺអេក្រង់, Film Simulation និង Effect ផ្សេងៗទៀត។ លក្ខណៈពិសេសផ្សេងទៀតរួមមាន៖ បច្ចេកវិទ្យាទទួលស្គាល់ឈុតឆាក «Bright Mode» របស់ក្រុមហ៊ុន Fujifilm ដែលអនុវត្ត HDR និងតិចនិចផ្សេងទៀត ដើម្បីបង្កើតរូបភាពដ៏រស់រវើក ដោយមិនចាំបាច់ត្រូវការឧបករណ៍ជំនួយផ្សេងៗ។ នេះគឺជាប្រភេទ Automatic Mode ដែលអ្នកនិយមថតរូបនៅលើស្មាតហ្វូនធ្លាប់ប្រើប្រាស់ ដូច្នេះ ក្រុមហ៊ុន Fujifilm ក៏បានគិតយ៉ាងច្បាស់ថា នេះគឺជាមុខងារដ៏សំខាន់ សម្រាប់អ្នកថតរូបថ្មីថ្មោង ដែលក្លាយជាម្ចាស់កាមេរ៉ាកម្រិត Entry ថ្មីនេះ។

កាមេរ៉ា Fujifilm X-A7 នឹងមានតម្លៃចាប់ផ្តើម $700 រួមជាមួយនឹង Len «Fujinon XC 15-45mm f/3.5-5.6 OIZ PZ kit» នៅពេលកាមេរ៉ាថ្មីនេះនឹងទៅដល់សហរដ្ឋអាមេរិចនាថ្ងៃទី 25 ខែតុលា ខាងមុខនេះ។ ប្រសិនបើ អ្នកនិយមប្រើប្រាស់ផលិតផលកាមេរ៉ាស៊េរីទំនើបរបស់ Fujifilm ដែលកំពុងសម្លឹងមើលភាពលេចធ្លោ សម្រាប់ជម្រើសពណ៌បៃតង និងពណ៌ស្ករខារ៉ាមែល ហើយវាក៏មានជម្រើសពណ៌ប្រាក់ និងខ្មៅងងឹតផងដែរ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

វិធីសាស្រ្តគ្រប់គ្រង iCloud

ដោយ: ដួងច័ន្ទ 9 AM, Monday, 08 Jul, 2019

សេវាកម្ម iCloud របស់ក្រុមហ៊ុន Apple គឺជាសេវាកម្មដ៏មានអត្ថប្រយោជន៍មួយសម្រាប់ម្ចាស់ទូរសព្ទ iPhone និង iPad។ ឧបករណ៍អេឡិចត្រូនិចចល័តទាំងនេះអាចបាត់ ឬត្រ...

Apple នឹងមិនមាន 5G iPhone ទេ រហូតដល់ 2025

ដោយ: ដួងច័ន្ទ 7 AM, Monday, 10 Jun, 2019

ក្រុមហ៊ុន Apple កំពុងដំណើរការផលិតបន្ទះឈីប 5G iPhone របស់ក្រុមហ៊ុនផ្ទាល់ ប៉ុន្តែការខិតខំប្រឹងប្រែងនេះប្រហែលជាត្រូវការចំណាយពេលកាន់តែច្រើន។ យោងតាមសេចក...

តោះ! មកស្គាល់ 6 កម្មវិធីឌីហ្សាញនៅក្នុងគេហដ្ឋានដ៏ល្អបំផុត ដែលអ្នកមិនគួរមើលរំលង!

ដោយ: ភារុន 9 AM, Wednesday, 27 Mar, 2019

ការឌីហ្សាញផ្នែកខាងក្នុងគេហដ្ឋាន គឺជាភារកិច្ចមួយ ដែលមិនងាយស្រួលឡើយដូចជា៖ ជ្រើសរើសពណ៌សម្រាក់ឌីគ័រនៅលើជញ្ចាំង ឬការរៀបចំតុបតែងនៅខាងក្នុងគេហដ្ឋាន ដើម្បី...

Keyboard មេកានិចថ្មីរបស់ Logitech ប្រើប្រាស់ងាយស្រួល និងផ្តល់ផាសុកភាព!!

ដោយ: ភារុន 9 AM, Monday, 19 Aug, 2019

ក្រុមហ៊ុន Logitech បានបង្ហាញក្តារចុច (Keyboard) ហ្គេមមេកានិចថ្មីមួយគូ នោះគឺក្តារចុច G815 និងក្តារចុច G915 ដែលប្រើប្រាស់ GL Switche កម្រិត Profile ទ...

Tomnerb.Com - YouTube Channel