Fujifilm XF10 ទំហំតូច តែ Sensor ធំ
ក្រុមហ៊ុន Fujifilm បានប្រកាសពីផលិតផលកាមេរ៉ាថ្មី គឺ XF10 ដែលជាប្រភេទ Fixed-Lens Compact Camera ថ្មី។
កាមេរ៉ានេះនឹងក្លាយជាជំនាន់ក្រោយរបស់ម៉ូដែល X70 ដែលបានចេញលក់កាលពីឆ្នាំ 2016។
ដូចគ្នានឹងម៉ូដែល X70 កាមេរ៉ាថ្មីនេះមានបំពាក់ Lens ទំហំ 18.5 មីលីម៉ែត្រមួយគូ ស្មើនឹងទំហំ 28 មីលីម៉ែត្រ ដែលជាប្រភេទ Lens f/2.8
ជាមួយបច្ចេកវិទ្យា APS-C Sensor នៅក្នុងកាមេរ៉ាទំហំតូច ប៉ុនហោប៉ៅ។
ម៉ូដែល XF10 ថ្មីមានទំហំ Resolution ខ្ពស់រហូតដល់ 24 megapixel ហើយវាមានសមត្ថភាពថតយកវីដេអូ 4K ក្នុងកម្រិត 15 Frames ក្នុងមួយវិនាទី។
វានៅតែមានអេក្រង់ Touchscreen ប៉ុន្តែម៉ូដែល XF10 ក៏មានបន្ថែម Joystick សម្រាប់បញ្ជារ Focus Point ដែលមាននៅលើ កាមេរ៉ារបស់ Fujifilm
ភាគច្រើន។ ទម្ងន់របស់កាមេរ៉ាថ្មីនេះត្រូវបានកាត់បន្ថយមកនៅត្រឹម 340 ក្រាមប៉ុណ្ណោះ។
ថ្វីត្បិតកាមេរ៉ា XF10 មិនសូវមានចំណុច Upgrade ច្រើនលើសពីកាមេរ៉ា X70 ក្តី ប៉ុន្តែម្ចាស់កាមេរ៉ាម៉ូដែលចាស់អាចនឹងមិនបានប្រើប្រាស់មុខងារថ្មីៗ
មួយចំនួននៅលើម៉ូដែលថ្មី។ នៅលើ XF10 មិនមាន Tilt Screen, Flash Hotshoe ឬ Aperture Ring ទេ ហើយមុខងារបញ្ជារកាមេរ៉ាមានលក្ខណៈ
ខុសពីមុនទាំងស្រុង។ XF10 ប្រើប្រាស់ PASM Dial ជំនួសឱ្យការបញ្ជារដោយផ្ទាល់សម្រាប់ Exposure Parameter នីមួយៗ ហើយ D-Pad
នៅខាងក្រោយត្រូវបានយកចេញ ដោយការសង្កត់ធ្ងន់ស្ថិតនៅលើប្រតិបត្តិការលើអេក្រង់ Touchscreen។
ក្រុមហ៊ុន Fujifilm ជំរុញបច្ចេកវិទ្យា Square Mode នៅលើកាមេរ៉ា XF10 ដែលបច្ចេកវិទ្យានេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចឆ្កឹះបង្វិលអេក្រង់
មកទម្រង់ 1:1 Aspect Ratio សម្រាប់ការថតរូប Instagram-Ready Shot។ កាមេរ៉ាថ្មីនេះក៏មានបំពាក់ប្រព័ន្ធ Bluetooth Low Energy គាំទ្រ
ដល់ដំណើរការផ្ទេររូបថតដោយស្វ័យប្រវត្តិទៅកាន់ទូរសព្ទ Smartphone។
នេះមិនមែនជាម៉ូដែលកាមេរ៉ាសម្រាប់អ្នកនិយមប្រើប្រាស់ផលិតផល X-Series ទេ។ ក្រុមហ៊ុន Fujifilm ទំនងជាព្យាយាមពង្រឹងទីផ្សារផលិតផល
កាមេរ៉ា Compact លំដាប់ខ្ពស់នៅក្នុងទីផ្សារដែលមានស្រាប់ ដែលផលិតផលកាមេរ៉ាទាំងនោះសម្រាប់ការប្រើប្រាស់ជំនួសឱ្យទូរសព្ទ Smartphone។
ម៉ូដែល XF10 នឹងចេញលក់នៅក្នុងខែសីហាខាងមុខនេះ សម្រាប់តម្លៃ $499.95 ហើយវាមានជម្រើសពណ៌ខ្មៅ និងពណ៌ Champagne Gold។