ចូលចិត្តទំនើប

មានអ្វីពិសេសពី Fujifilm X-T30

ដោយ: ដួងច័ន្ទ 9 AM, Thursday, 21 Feb, 2019

ក្រុមហ៊ុន Fujifilm គឺជាក្រុមហ៊ុនជំនាញផលិតផលកាមេរ៉ា Retro ហើយក្រុមហ៊ុននេះនៅតែបន្តនិន្នាការរបស់ខ្លួនក្នុងការផលិត ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារ ជាពិសេសជាមួយផលិតផលថ្មីៗ ដូចជា Sony A6400 និង Canon EOS M50 ជាដើម។
កាមេរ៉ាម៉ូដែល X-T30 ថ្មីរបស់ក្រុមហ៊ុននេះ ជាផលិតផលលំដាប់ទាបមួយកម្រិតចេញពីកាមេរ៉ា X-T3 ដ៏ខ្លាំង និងជាជំនាន់ក្រោយរបស់កាមេរ៉ា X-T20។ វាទទួលបានកេរ្តិ៍ដំណែលសមត្ថភាពជាច្រើនពីកាមេរ៉ា X-T3 និងជា Updated Version នៃតួកាមេរ៉ា X-T20។ បន្ថែមលើនេះ ក្រុមហ៊ុន Fujifilm បានឆ្លងកាត់ការកែលម្អមួយចំនួនសម្រាប់ប្រតិបត្តិការ Autofocus ដែលគួរតែអាចពង្រឹងបទពិសោធន៍នៃការថតរូបកាន់តែប្រសើរ។
គុណសម្បត្តិសម្រាប់ការប្រកួតប្រជែងផ្ទាល់ជាមួយកាមេរ៉ា M50 និង A6400 គឺកាមេរ៉ារបស់ Fujifilm ថ្មីនេះបម្រើនូវបណ្តុំមុខងារស្រដៀងគ្នានឹងម៉ូដែលគូប្រជែងទាំងពីរ ទោះបីវាមានលក្ខណៈល្អប្រសើរជាងកាមេរ៉ា A6400 នៅពេលសម្តៅដល់ការបំពេញមុខងារក្តី។ ការរចនាម៉ូដបែប Retro របស់ Fujifilm ពិតជាធ្វើឱ្យមានភាពលេចធ្លោ ធៀបនឹងការរចនាម៉ូដរបស់ Canon និង Sony។

កាមេរ៉ា X-T30 នឹងមានចេញលក់នៅសហរដ្ឋអាមេរិក នៅចុងខែមីនា និងនៅខែមិថុនា សម្រាប់ម៉ូដែល Charcoal Silver ក្នុងតម្លៃ $900 សម្រាប់តែតួកាមេរ៉ា តម្លៃ $1,000 សម្រាប់ឈុតភ្ជាប់ជាមួយ XC15-45mm f3.5-5.6 OIS PZ Lens ឬតម្លៃ $1,299 សម្រាប់ឈុតភ្ជាប់ជាមួយ XF18-55mm f2.8-4 R LM OIS Lens។ ព្រមជាមួយនឹងកាមេរ៉ា Fujifilm ក៏មានបញ្ចេញ Fast Prime Lens ថ្មីមួយគ្រឿងដែរ គឺម៉ូដែល XF16mm f2.8 R WR តម្លៃ $400។ យើងមិនមានតារាងតម្លៃសម្រាប់ទីផ្សារក្នុងតំបន់ដទៃទេ។

ការ Update ធំជាងគេសម្រាប់ប្រតិបត្តិការ គឺការជំរុញភាពជាក់លាក់នៃមុខងារ Face និង Eyes Detection Autofocus រួមទាំងសមត្ថភាពចាប់ទម្រង់មុខ ដែលស្ថិតនៅកាន់តែឆ្ងាយ។ នាពេលនេះ អ្នកក៏អាចជ្រើសយកទម្រង់មុខតាមរយៈអេក្រង់ Touchscreen នៅពេលមានមនុស្សច្រើននៅក្នុងពេលថត ហើយក៏មានការពង្រឹងល្បឿន Autofocus ផងដែរ ព្រោះដំណើរការ AF ពេលនេះអាចធ្វើដំណើរ និងបំពេញមុខងារក្នុងពេលតែមួយ។ វាមិនចាំបាច់ឈប់ ដើម្បីប្រើប្រាស់ On-Sensor Phase Detection ដើម្បីវាស់វែង Exposure ម្តងទៀតឡើយ។

ការជំរុញទាំងនេះនឹងបង្ហាញវត្តមាននៅក្នុងកាមេរ៉ា X-T3 តាមរយៈ Firmware Update ដែលនឹងមកដល់ក្នុងខែនេះ ព្រមជាមួយការពង្រឹងការឆ្លើយតបរបស់អេក្រង់ Touchscreen ផងដែរ។ ក្រុមហ៊ុន Fujifilm ក៏នឹងបញ្ចេញ Version ថ្មីសម្រាប់ App លើទូរសព្ទដៃផងដែរ។
កន្លែងសម្រាប់មេដៃចាប់កាន់ក៏ត្រូវបានរចនាថ្មី។ ប៊ូតុង Quick Menu នាពេលនេះកាន់តែងាយស្រួលសម្រាប់ការចុចបញ្ជារជាមួយមេដៃ ហើយកន្លែងចាប់កាន់នៅខាងមុខនៅតែមានជម្រៅរាក់ដដែល។ ប៉ុន្តែ Focus Lever ត្រូវបានប្រើប្រាស់សម្រាប់បំពេញមុខងារ Navigation ដោយគ្មានបញ្ហា ទោះបីជាវាមានលក្ខណៈដូចជា Joystick ក្តី។ ចំណែកអេក្រង់ Touchscreen ថ្មីមានកម្រាស់ស្តើងជាងមុន។

កាមេរ៉ានេះប្រើប្រាស់ Sensor ដូចគ្នានឹងម៉ូដែលចាស់ ដូច្នេះវាមានបន្ទះឈីប Hybrid Phase-Detection/Contrast-Detection AF ដូចគ្នា ហើយមានប្រព័ន្ធ Metering ដូចគ្នានឹងម៉ូដែល X-T3 មានល្បឿនថតរូបភាពជាប់ៗគ្នាដូចគ្នា ប៉ុន្តែមាន Buffer តូចជាងមុន និងមានល្បឿន Flash Synchronization យឺតជាងមុន៕

ប្រភព: cnet ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

តោះ! មកស្គាល់ ពីវិធីចែករំលែករូបថតពី ទូរស័ព្ទ iPhone ទៅ Mac ដោយឥតខ្សែ

ដោយ: ភារុន 9 AM, Tuesday, 12 Mar, 2019

តើអង្គចងចាំនៅក្នុងទូរស័ព្ទ iPhone របស់អ្នកស្ទើរតែពេញហើយមែនទេ? ហើយអ្នកមិនចង់លុបចោលរូបថត ឬ វីដេអូ ឬ ឯកសារសំខាន់ៗរបស់អ្នកមែនទេ? ជាការពិត ឯកសារភាគច្រើន...

របស់លេងថ្មី បរិវាររបស់ iPhone

ដោយ: ដាលីស 10 PM, Friday, 08 May, 2015

របស់លេងបែបថ្មី ដែលជាបរិវាររបស់ខាង iPhone ឈ្មោះថា វ៉ាវវី រ៉ូបូមី មានកម្ពស់ប្រមាណ1ហ៊្វុត ជារបស់លេង ​ដែលក្រុមហ៊ុន Apple ផលិតឡើងសម្រាប់លេងកម្សាន្ត ជាមួ...

អ្វីខ្លះដែលអាចសម្អាត ក្នុងម៉ាស៊ីនបោកគក់បាន?

ដោយ: ដួងច័ន្ទ 8 AM, Saturday, 06 Oct, 2018

តើអ្នកធ្លាប់ឆ្ងល់ទេថា ក្រៅពីសម្លៀកបំពាក់ តើអ្នកអាចបោកគក់អ្វីបានទៀតខ្លះនៅក្នុងម៉ាស៊ីនបោកគក់? ចង់ដឹងចម្លើយ សូមអានអត្ថបទខាងក្រោម។ សម្ភារៈកីឡា អ្នកដឹងច...

តោះ! មកដឹង គន្លឹះជួសជុល Touch Screen មិនដំណើរការនៅលើទូរស័ព្ទ iPhone

ដោយ: ភារុន 9 AM, Saturday, 16 Feb, 2019

នៅពេលខ្លះ ទូរស័ព្ទ iPhone របស់អ្នកជួបបញ្ហា Touch Screen ដែលដំណើរការ ឆ្លើយតបយឺតជាងធម្មតា ឬក៏មិនដំណើរការតែម្តង។ ហើយអ្នកច្បាស់ជាឆ្ងល់ នឹងចង់ដោះស្រាយបញ...

Tomnerb.Com - YouTube Channel