ចូលចិត្តទំនើប

ចាប់ពីខែកក្កដាទៅ Pokémon Go លែងមាននៅលើ Apple Watch ហើយ!

ដោយ: ដួងច័ន្ទ 7 AM, Monday, 10 Jun, 2019

បើសិនជាអ្នកធ្លាប់សប្បាយរីករាយជាមួយហ្គេម Pokémon Go ជាមួយ Apple Watch អ្នកនឹងត្រូវផ្លាស់ប្តូរទម្លាប់នេះក្នុងពេលឆាប់ៗនេះ។

ក្រុមហ៊ុន Niantic កំពុងបញ្ចប់ដំណើរការហ្គេមនៅលើ Apple Watch បន្ទាប់ពីថ្ងៃទី 1 ខែកក្កដាតទៅ។ អ្នកនឹងមិនអាចភ្ជាប់នាឡិកាដៃរបស់អ្នកទៅកាន់ហ្គេមតាមចាប់សត្វចម្លែកដ៏ពេញនិយមទៀតទេ។ និយាយឱ្យសាមញ្ញ នាឡិកាដៃរបស់អ្នកនឹងលែងសំខាន់ទៀតហើយ។ នាពេលនេះ មុខងារ Adventure Sync អាចតាមដានជំហាន ទទួលបានរង្វាន់ Buddy Candy និងចាប់សត្វចម្លែក Pokémon នៅលើទូរសព្ទដៃរបស់អ្នក ដូច្នេះក្រុមហ៊ុន Niantic ចង់ឱ្យការ ផ្តោតអារម្មណ៍លើការប្រើប្រាស់មុខងារថ្មីនេះនៅលើឧបករណ៍កំសាន្តតែមួយគ្រឿង ជំនួសឱ្យការបែងចែកអារម្មណ៍របស់អ្នកលើឧបករណ៍ច្រើន។

យ៉ាងណាមិញ នាឡិកាដៃរបស់អ្នកនៅតែមិនឥតប្រយោជន៍ទាំងស្រុងឡើយនៅលើហ្គេមនេះ។ Adventure Sync តាមដានទិន្នន័យតាមរយៈ Fitness Apps ហើយនោះរួមបញ្ចូលទាំងទិន្នន័យ ដែលផ្ញើចេញពី Apple Watch ផងដែរ។

សកម្មភាពលំហាត់ប្រាណជាប្រចាំរបស់អ្នក នឹងជួយអ្នកទទួលបានវឌ្ឍនភាពសម្រាប់ការលេងហ្គេម។ នាឡិកាដៃនេះនៅតែមានតម្លៃ គ្រាន់តែវានឹងមិនអាចជួយដោយផ្ទាល់ដូចពីមុនឡើយ។

នៅក្នុងន័យនេះ វាមិនមែនជាការចាកចេញខ្លាំងពីប្រព័ន្ធ Ecosystem របស់ Apple Watch ទេ ដូចដែលវាគឺជាការប្រើប្រាស់ឧបករណ៍នៅលើដៃរបស់អ្នកកាន់តែវាងវៃ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, នាឡិកា

អត្ថបទអ្នកចង់អាន

នៅឥណ្ឌា ទៀតហើយ! Oppo F3 Lite សម្ពោធក្នុងខែតុលា

ដោយ: ស. លីង 11 PM, Tuesday, 24 Oct, 2017

នៅខែតុលា ឆ្នាំ២០១៧ នេះ មានការសម្ពោធទូរស័ព្ទថ្មីៗជាច្រើន នៅក្នុងប្រទេសឥណ្ឌា។ ក្រៅពី Huawei Honor 6C ទូរស័ព្ទដៃរបស់ចិន Oppo F3 Lite ក៏បានសម្ពោធ និងផ្...

ហ្គេម Assassin’s Creed: Odyssey នៅលើ Switch មានអ្វីប្លែក?

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 26 Sep, 2018

ហ្គេមដ៏ល្បីល្បាញ Assassin’s Creed: Odyssey នឹងបង្ហាញវត្តមាននៅលើម៉ាស៊ីន Switch ប៉ុន្តែការបង្ហាញវត្តមាននេះប្រហែលជាមិនធ្វើឱ្យមនុស្សគ្រប់រូបពេញចិត្តឡើយ...

តោះមកស្គាល់ របៀបដំឡើងដ៏សាមញ្ញ រវាងឧបករណ៍បញ្ជា PS4 ភ្ជាប់នឹង Mac

ដោយ: ភារុន 8 AM, Wednesday, 13 Mar, 2019

iMac គឺមិនត្រូវបានគេរចនាឡើងមក ឱ្យមានភាពងាយស្រួល ដូចទៅនឹងកុំព្យទ័រយួរដៃ សម្រាប់លេងហ្គេមដទៃនោះទេ ប៉ុន្តែវាមិនមែនមានន័យថា អ្នកមិនអាចលេងហ្គេមជាមួយនឹងវា...

ក្រុមហ៊ុន Canon កំពុងផលិតកាមេរ៉ាដ៏តូចមួយ ដែលអាចផ្តាច់បាន ហើយក៏អាចភ្ជាប់ជាមួយនឹងទូរស័ព្ទផងដែរ

ដោយ: ភារុន 9 AM, Saturday, 13 Jul, 2019

ក្រុមហ៊ុន Canon កំពុងងាកចាប់អារម្មណ៍ទៅលើក្រុមហ៊ុន Indiegogo ក្នុងការផលិតកាមេរ៉ាដ៏តូចមួយ មានឈ្មោះថា «Ivy Rec» ដែលជាប្រភេទកាមេរ៉ាខាងក្រៅដ៏តូចមួយ ហើយត...

Tomnerb.Com - YouTube Channel