ចូលចិត្តទំនើប

តោះ! មកស្វែងយល់ពី នាឡិកាឆ្លាតវៃ ស៊េរីចុងក្រោយបង្អស់របស់ Fossil

ដោយ: ភារុន 8 AM, Friday, 09 Aug, 2019

នាឡិកាឆ្លាតវៃរបស់ Fossil មានសមត្ថភាពខ្ពស់ ប៉ុន្តែវាមិនសូវមានភាពលេចធ្លោក្នុងចំណោមនាឡិកាឆ្លាតវៃដទៃទៀត ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Wear OS ។ ឧទាហរណ៍ៈ នាឡិកាឆ្លាតវៃ Gen 5 Fossil ថ្មី ដែលជានាឡិកាឆ្លាតវៃ Touchscreen របស់ក្រុមហ៊ុនមានលក្ខណៈពិសេសប្លែកៗមួយចំនួន ដែលផ្តល់ភាពងាយស្រួល ក្នុងការផ្តល់ការណែនាំ ទៅលើការប្រកួតប្រជែង ជាពិសេសភាពជាប់ធន់បានយូររបស់វា។ លើសពីនេះ Extended Battery Mode ថ្មីរបស់នាឡិកាឆ្លាតវៃនេះ អាចជួយឱ្យនាឡិកាមានរយៈប្រើប្រាស់បានច្រើនថ្ងៃ ក្នុងពេលសាកថ្មម្តង។ ម្យ៉ាងទៀត ការជូនដំណឹងផ្សេងៗ និងកម្មវិធីតាមដានចង្វាក់បេះដូងរបស់នាឡិកា ក៏អាចធ្វើឱ្យអ្នកប្រើប្រាស់អាចកំណត់ពេលវេលា សម្រាប់ធ្វើសកម្មភាព ផ្សេងៗនៅក្នុងជីវភាពប្រចាំថ្ងៃ។

នាឡិកាឆ្លាតវៃ ម៉ូដែល FTS ដំបូងបង្អស់របស់ Fossil ដែលមានបំពាក់ Speaker មិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងមាន បំពាក់មីក្រូហ្វូន ដែលធ្វើឱ្យនាឡិកាមិនត្រឹមតែផ្តល់ Audible Feedback សម្រាប់សំឡេងបញ្ជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យអ្នកឆ្លើយឆ្លងទៅនឹងការហៅទូរស័ព្ទរបស់អ្នកបានទៀត ហើយរួមបញ្ចូលទាំងអ្នកប្រើប្រាស់ទូរស័ព្ទ iPhone ផង ដែរ។ បន្ថែមលើនេះ Fossil កំពុងបន្ថែមកម្មវិធីមួយ ដែលនឹងអនុញ្ញាតឱ្យអ្នកនិយមប្រើប្រាស់ផលិតផល Apple អាចទំនាក់ទំនងគ្នាតាមរយៈការហៅទូរស័ព្ទបាន។ ម្យ៉ាងទៀតក្រុមហ៊ុន Fossil ក៏បាននិយាយថា វាគឺជាលើកទីមួយហើយ ដែលជាជំរើស មួយនៃឧបករណ៍ ដែលដំណើរការប្រព័ន្ធ Wear OS។ ក្រុមហ៊ុនក៏បានបញ្ជាក់ថា នាឡិកាឆ្លាតវៃថ្មីនេះ មាន Speaker ដែលធន់នឹងទឹក ដូច្នេះអ្នកពាក់អាចហែលទឹកលេងកម្សាន្តបាន ដោយមិនចាំបាច់ព្រួយបារម្ភ។





ម្យ៉ាងទៀត នាឡិកាឆ្លាតវៃថ្មីនេះ ក៏ត្រូវបានរំពឹងថា នឹងមានឃ្លាំងផ្ទុកទិន្នន័យទ្វេរដង (ម៉ូដែលមុនមានឃ្លាំងផ្ទុកទំហំ 8GB) ព្រមទាំងមានVersion ដ៏ទំនើបដូចជា Google Pay និងប្រព័ន្ធប្រតិបត្តិការ Wear OS ចុងក្រោយបង្អស់។ លើសពីនេះ អ្នកប្រើប្រាស់ក៏នឹងទទួលបានបន្ទះឈីប Snapdragon Wear 3100 ផងដែរ។
លក្ខណៈពិសេសផ្សេងៗទៀតរបស់នាឡិកាឆ្លាតវៃថ្មីនេះ រួមមាន៖
ផ្ទៃផ្នែកកញ្ចក់មុខទំហំ 44m
អេក្រង់ទំហំ 1.3-inch
តួដែក និងខ្សែ មានទំហំធំជាងមុន
រចនាម៉ូត មានលក្ខណៈស្រដៀងគ្នានឹងនាឡិកាហាត់កីឡា និងរចនាម៉ូត ដោយបង្កប់ដោយត្បូងគ្រីស្តាល់ភ្លឺផ្លេក
សម្រាប់តម្លៃរបស់នាឡិកាឆ្លាតវៃថ្មីនេះ គឺ $295 ថ្វីត្បិតតែវាមិនមែនជាតម្លៃមួយថោក ប៉ុន្តែអ្នកកំពុងទទួលបានបទពិសោធន៍ក្នុងការក្លាយម្ចាស់នាឡិកាឆ្លាតវៃដ៏ទំនើប និងទាន់សម័យកាល៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, នាឡិកា

អត្ថបទអ្នកចង់អាន

iPad មាន OS ផ្ទាល់ខ្លួនហើយ

ដោយ: ដួងច័ន្ទ 8 AM, Friday, 21 Jun, 2019

នៅក្នុងព្រឹត្តិការណ៍ WWDC 2019 នៅក្នុងទីក្រុង San Jose កាលពីថ្ងៃចន្ទកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Apple បានអួតបង្ហាញនូវប្រព័ន្ធប្រតិបត្តិការ iOS 13 ថ្ម...

Huawei អាចប្រឈមនឹងភាពលេចធ្លោរបស់ Google Map ជាមួយនឹងបច្ចេកវិទ្យាផែនទីរបស់ខ្លួនផ្ទាល់

ដោយ: ភារុន 11 AM, Monday, 26 Aug, 2019

យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន China Daily បាននិយាយថាក្រុមហ៊ុន Huawei កំពុងអភិវឌ្ឍន៍សេវាកម្មរុករកផែនទីរបស់ខ្លួនផ្ទាល់ ហើយទំនងជាក្រុមហ៊ុនចង់អ...

គន្លឹះសន្សំសំចៃទឹក សន្សំសំចៃភ្លើង

ដោយ: ចរិយា 10 PM, Sunday, 11 Dec, 2016

អ្នករស់នៅទីក្រុង ត្រូវចំណាយលើអគ្គិសនីនិងទឹក។ ពេលចំណាយច្រើន បានត្រឹមតែរអ៊ូ ព្រោះនោះជារបស់ចាំបាច់ អត់មិនបាន។ ដោយឃើញទុក្ខលំបាករបស់លោកអ្នក ហើយ ទំនើប ចង...

ជ្រលងកោងរបស់ LG OLED បានបង្ហាញនូវភាពភ្ញាក់ផ្អើល ក្នុងព្រឹត្តិការណ៏តាំងពិព័រណ៏គ្រឿងអេឡិចត្រូនិច​ CES 2018

ដោយ: ទំនើប 5 PM, Sunday, 28 Jan, 2018

បច្ចេកវិទ្យាអេក្រង់ LG OLED បានធ្វើអោយអថិតិជន និងអ្នកទស្សនានៅក្នុងព្រឹត្តិការណ៏ CES ភ្លឺភ្នែក នៅឯរដ្ឋឡាវេហ្រ្ហាស (Las Vegas) សហរដ្ឋអាមេរិច។ ឧត្តមភា...

Tomnerb.Com - YouTube Channel