ចូលចិត្តទំនើប

Fossil Sport Smartwatch បំពាក់បន្ទះឈីបថ្មី

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

ក្រុមហ៊ុន Fossil បានប្រកាសអំពីផលិតផល Smartwatch ដំបូងរបស់ក្រុមហ៊ុនជាមួយនឹងបន្ទះឈីប Snapdragon 3100 និង ប្រព័ន្ធប្រតិបត្តិការរចនាថ្មីរបស់ក្រុមហ៊ុន Google គឺ Wear OS ផលិតផលនាឡិកាដៃនេះមានឈ្មោះថា Sport Smartwatch ដែលមានផលិតជា 6 ពណ៌ខុសៗគ្នា មានដូចជាពណ៌ប្រផេះ ផ្កាឈូក ក្រហម ខៀវ បៃតង និងពណ៌ខ្មៅ ជាមួយនឹងទំហំចំនួន 2 ជម្រើសគឺ ទំហំ 41 មីលីម៉ែត្រ និងទំហំ 43 មីលីម៉ែត្រ។ ជាមួយគ្នានេះក៏មានជម្រើសខ្សែផលិតពី Silicone សរុបចំនួន 28 ម៉ូដ ដែលអាចផ្លាស់ប្តូរបាន និងមានសមត្ថភាពការពារជម្រាបទឹកបានថែមទៀតផង។

ក្រុមហ៊ុន Fossil បាននឹងកំពុងធ្វើការផ្តោតសំខាន់នៅលើមុខងាររបស់ Sport Smartwatch ដោយធ្វើការរួមបញ្ចូលនូវមុខងារតាមដានចង្វាក់បេះដូង ថាមពលថ្មទំហំ 350mAh ដែលក្រុមហ៊ុនសន្យាថានឹងផ្តល់ថាមពលបានពេញមួយថ្ងៃ ព្រមជាមួយសមត្ថភាព NFC និង GPS ដែលមុខងារទាំងអស់នេះគ្រោងនឹងត្រូវធ្វើការពង្រឹងសមត្ថភាពចាប់ពីពេលនេះតទៅ ទោះបីបច្ចុប្បន្ននេះយើងបានទទួលព័ត៌មានតិចតួចទាក់ទងនឹងបំលាស់ប្តូរថ្មីនេះក្តី។ នាឡិកាដៃថ្មីនេះក៏មានបំពាក់មុខងារ Spotify និង Noonlight ដែលជាកម្មវិធីផ្តល់សេវាកម្មបន្ទាន់។

ថ្វីត្បិតទាំងអស់នេះជាមុខងារដែលផលិតផល Smartwatch ដទៃទៀតមានដូចគ្នា ប៉ុន្តែអ្វីដែល Fossil Sport មានចំណុចទាក់ទាញជាងគេនោះគឺវាជានាឡិកាដៃដំបូងដែលមានបំពាក់ប្រព័ន្ធ Wear OS ដំណើរការព្រមគ្នាជាមួយបន្ទះឈីបនាឡិកាថ្មីពី Qualcomm ដែលកត្តាទាំងពីរនេះត្រូវបានគេរំពឹងថានឹងផ្តល់ឱ្យនូវថាមពលថ្មប្រើប្រាស់បានកាន់តែប្រសើរ។
ដូចដែលយើងទាំងអស់គ្នាបានដឹងយ៉ាងច្បាស់ថា ប្រព័ន្ធ Wear OS របស់ក្រុមហ៊ុន Google និង ដៃគូសហការ Hardware របស់ Google កំពុងជួបប្រទះបញ្ហាទាក់ទងនឹងបញ្ហាថាមពលខ្សោយ និងបន្ទះឈីបដែលហួសសម័យកាល។ ទាំងនេះអាចជាចំណុចអវិជ្ជមានសម្រាប់នាឡិកាដៃ Smartwatch មួយនេះ។

យ៉ាងណាមិញ ក្រុមហ៊ុន Fossil នឹងចាប់ផ្តើមដាក់លក់នាឡិកាដៃ Sport Smartwatch ក្នុងតម្លៃ $255 ចាប់ពីថ្ងៃនេះតទៅនៅលើប្រព័ន្ធ Online និងដាក់លក់ផ្ទាល់នៅតាមបណ្តាហាងជាតំណាងចែកចាយរបស់ Fossil៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, នាឡិកា

អត្ថបទអ្នកចង់អាន

ហេតុផល ៤យ៉ាង ដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

ដោយ: ទំនើប 9 PM, Wednesday, 20 Jun, 2018

សន្សំសំចៃអគ្គីសនី ម៉ាស៊ីនបោក Smart Inverter របស់ក្រុមហ៊ុន LG ដំណើរដោយម៉ាស៊ីនដ៏ឈ្លាសវៃ Smart Inverter ដែលផ្តល់នូវការសន្សំសំចៃអគ្គីសនីខ្ពស់។ Invert...

លក្ខណៈពិសេស របស់ទូរសព្ទរមូរ របស់ Samsung

ដោយ: ដួងច័ន្ទ 8 AM, Saturday, 10 Nov, 2018

ក្រុមហ៊ុន Samsung បានធ្វើសេចក្តីសង្ខេបបង្ហាញពីផលិតផលថ្មីរបស់ក្រុមហ៊ុនគឺ Infinity Flex Display Device នៅថ្ងៃនេះ ដែលជាប្រភេទទូរសព្ទបត់រមូរបាន ប្រភេទ ...

មុខងារថ្មីពី Instagram គឺជាអ្វី?

ដោយ: ដួងច័ន្ទ 9 AM, Monday, 03 Dec, 2018

កាលពីខែសីហា Facebook និង Instagram បានប្រកាសថាពួកគេនឹងបង្ហាញនូវមុខងារថ្មី គឺ Dashboard ដែលនឹងតាមដានអំពីថេរវេលាដែលអ្នកប្រើប្រាស់បានចំណាយនៅក្នុងកម្មវ...

LG G4 ស៊ីមពីរ ស្បែកសុទ្ធ នឹងមកដល់កម្ពុជា ចុងខែមិថុនា

ដោយ: H2O 8 PM, Wednesday, 27 May, 2015

LG G4 ជាទូរសព្ទកំពូល របស់ក្រុមហ៊ុន LG នាពេលបច្ចុប្បន្ន នឹងមកដល់កម្ពុជា នៅចុងខែមិថុនានេះ បន្ទាប់​បាន​ប្រកាស​ជាផ្លូវការ កាលពីខែមុន ។ LG G4 ជាទូរសព្ទ ...

Tomnerb.Com - YouTube Channel