ចូលចិត្តទំនើប

Ford Ojo Electric Scooter ផ្តល់នូវការបើកបរដ៏រីករាយ

ដោយ: ដួងច័ន្ទ 8 PM, Thursday, 01 Mar, 2018

Scooter ប្រើប្រាស់ថាមពលអគ្គិសនី បច្ចុប្បន្នស្ថិតនៅក្នុងដំណាក់កាលស្រពិចស្រពិលនៅឡើយទេ។ ប៉ុន្តែក្រុមហ៊ុនមួយចំនួនតូចបានអភិវឌ្ឍន៍បន្ថែម នាំមកនូវអ្វីដែលបំពេញចិត្តមនុស្សទូទៅ ដូចជារូបរាងកាន់តែរឹងមាំ ការជិះកំសាន្តកាន់តែរីករាយ មុខងារឆ្លាតវៃ ហើយប្រមូលផ្តុំគ្នាទាំងអស់ ផលិតបានជាម៉ូតូមួយគ្រឿងដ៏ប្រណិត ដូចជាក្រុមហ៊ុន Ojo Electric នៅក្នុងរដ្ឋកាលីហ្វនីញ៉ា ជាដើម។
ម៉ូតូ Scooter របស់ Ojo Electric មានសមត្ថភាពរត់បានចម្ងាយ 40 គីឡូម៉ែត្រ ដែលអាចបន្ថែម កម្លាំងអាគុយបានទ្វេដង។ ល្បឿនលឿនជាងគេរបស់ Scooter ស្ថិតនៅក្នុងល្បឿន 32.1 គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្នុងការកំណត់ដំណើរការខ្ពស់បំផុត។ ប្រព័ន្ធផ្អាកចរន្តនៅលើកង់ទាំងពីរ និងមានតួធ្វើពីអាលុយមីញ៉ូម Unibody ដែលជួយឱ្យការបើកបរបានដោយរលូន និងមានលំ នឹង។ អ្នកជិះអាចធ្វើដំណើរបានយ៉ាងប្រសើរ ជាមួយនឹងការគ្រប់គ្រងយានជំនិះបាន ទោះបីនៅត្រង់ទីតាំងផ្លូវកែងខ្លាំង ដោយរក្សាបាននូវលំនឹងយ៉ាងប្រសើរ។
នៅលើ Dashboard មានអេក្រង់ Touchscreen ការតភ្ជាប់ប្រព័ន្ធ Bluetooth សម្រាប់ការចាក់ តន្រ្តី តាមរយៈឧបករណ៍ Speaker ចំនួនពីរគ្រឿងមានភ្ជាប់នៅលើម៉ូតូ និងមានខ្សែភ្ជាប់ចរន្តដែលដោតជាប់ទៅនឹងជញ្ជាំង ដែលមានរន្ធដោតអគ្គិសនី។ នេះមានន័យថា អ្នកមិនចាំបាច់ត្រូវការដុំអគ្គិសនី ឬខ្សែបណ្តាញអគ្គិសនីបន្ថែមទៀតទេ។ ការបញ្ចូលថាមពលទៅក្នុងម៉ាស៊ីនគ្មានថាមពល សោះ ត្រូវការចំណាយពេល 5 ម៉ោង។ ទាំងអស់នេះត្រូវការចំណាយថវិកាប្រមាណជិត $2,000។

ces_2018_ford_ojo_electric_scooter_car-news_phnom_penh_cambodia_tomnerb-04
មុខងារពិសេសៗទាំងនេះ ហាក់ដូចជាបានទាញយកក្រុមហ៊ុន Ford ដើម្បីចូលរួមគ្នាក្នុងការផលិត នេះ។ លោក Dale Seiden ប្រធានក្រុមហ៊ុន Ojo Electric បានពន្យល់ថា ក្រុមហ៊ុនបានចូលរួមក្នុងការតាំងពិពណ៌ពាណិជ្ជកម្មមួយ ជាពេលវេលាដែលក្រុមហ៊ុន បានចាប់ផ្តើមការសន្ទនាជាមួយ ក្រុមហ៊ុន Ford អំពីការស្នើសុំអាជ្ញាប័ណ្ណ។ ក្រុមហ៊ុនទាំងពីរបានចូលរួមសហការគ្នា ក្នុងកិច្ចសន្យា ជាសកល ដែលមានន័យថាក្រុមហ៊ុន Ojo នឹងទទួលបានការទទួលស្គាល់មួយ ដែលអាចជួយឱ្យក្រុមហ៊ុនឈរឈ្មោះឈានមុខ នៅក្នុងទីផ្សារដ៏ប្រកួតប្រជែង ខណៈដែលក្រុមហ៊ុន Ford កំពុងទទួលបានការបន្ថែមបច្ចេកវិទ្យា ក្នុងទីផ្សាយានជំនិះឆ្លាតវៃ និងយានជំនិះដ៏រឹងមាំ បន្ថែមលើប្រព័ន្ធArmada of Mobility Solutions។ លោក Seiden បានបន្ថែមថា «នៅពេលដែលអ្នកទទួលបានស្លាកសញ្ញាមួយ ដែលគេស្គាល់ជាទូទៅ អ្នកនឹងទទួលបានកិត្តិនាមកាន់តែល្បីសុសសាយ។ នៅពេលមនុស្សទាំងអស់បានឃើញពីស្លាកសញ្ញា Ford ពួកគេនឹងទាក់ទាញ ធ្វើឱ្យពួកគេចង់ដឹង ចង់លឺ និងចង់សាកល្បង។ ម៉ាកសញ្ញា Ojo Electric ជាម៉ាកសញ្ញាដែលមិនទាន់មានអ្នកស្គាល់ ច្រើនទេ»។

ces_2018_ford_ojo_electric_scooter_car-news_phnom_penh_cambodia_tomnerb-03
ប៉ុន្តែ នេះមិនមែនមានន័យថា បើសិនជាម៉ូតូ Ojo Scooter របស់អ្នកមានបញ្ហា ឬការខូចខាត ហើយអ្នកអាចយកវាទៅកាន់តំណាងចែកចាយរបស់ក្រុមហ៊ុន Ford ដើម្បីជួសជុលម៉ូតូបានទេ។ កិច្ចសន្យា គឺគ្រាន់តែជាឈ្មោះ និងម៉ាកសញ្ញាប៉ុណ្ណោះ។
ម៉ូតូ Ojo Scooter មានលក្ខណៈពិសេសនៅក្នុងន័យ ដែលវារួមបញ្ចូលចរិកលក្ខណៈរបស់ប្រភេទ Scooter ពីខុសគ្នា។ វាមិនមានកម្លាំង ឬថាមពលខ្លាំង ដូចម៉ូដែលរបស់ Gogoro ទេ ទោះបីជាអ្នកអាចបើកបរ Ojo ដោយគ្មានអាជ្ញាប័ណ្ណក្តី។ វាក៏មានលក្ខណៈពិសេសក្នុងការញែកវាចេញពី ម៉ូដែល Scooter ដទៃទៀត ដែលជាប្រភេទ Stand-Up Electric Scooter តែវាមានតម្លៃទាប ជាង។ វាអាចក្លាយខ្លួនជាយានជំនិះសម្រាប់ការបើកបរលក្ខណៈបុគ្គល ក៏ដូចជាបម្រើការជាយានដឹកជញ្ជូន នៅតាមរមនីយដ្ឋាន ឬនៅតាមកន្លែងកំសាន្តនានា។

ces_2018_ford_ojo_electric_scooter_car-news_phnom_penh_cambodia_tomnerb-05
អេក្រង់ Touchscreen សម្រាប់ការបញ្ចូលថាមពល ឬការរចនារូបរាងរបស់តួម៉ូតូ ធ្វើឱ្យ Scooter មានភាពងាយស្រួលក្នុងការបើកបរ មិនថាការអង្គុយ ឬការឈរ ជាគំនិតច្នៃប្រឌិតដ៏លេចធ្លោ។
លោក Seiden បានជិះម៉ូតូ Scooter ថ្មីនេះ អមជាមួយសម្លេងតន្រ្តីចេញពីឧបករណ៍បំពងសម្លេង ហើយគាត់បានបញ្ជាក់ថា Scooter នេះគ្រាន់តែជាការចាប់ផ្តើម។ ផលិតផលបន្តបន្ទាប់ ជាមួយនឹងស្លាកសញ្ញា Ford នឹងផ្តល់នូវអ្វីដែលកាន់តែអស្ចារ្យ។ គាត់និយាយថា «ក្រុមហ៊ុនកំពុងដំណើរការផលិតបច្ចេកវិទ្យា Foldable ដែលនឹងក្លាយជាបច្ចេកវិទ្យា ដែលនឹងធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល ជាមួយបច្ចេកវិទ្យាដែលនឹងមកដល់។ វានឹងជាបច្ចេកវិទ្យា ដែលឈានមុខលើគ្រប់អ្វីគ្រប់ យ៉ាងដែលមានវត្តមាននៅក្នុងទីផ្សាបច្ចុប្បន្ន»៕

ces_2018_ford_ojo_electric_scooter_car-news_phnom_penh_cambodia_tomnerb-06

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

ក្រុមហ៊ុន Samsung ផលិតអេក្រង់ Monitor ភ្លោះ ដ៏ធំសម្បើម

ដោយ: ដួងច័ន្ទ 8 PM, Monday, 10 Apr, 2017

ក្រុមហ៊ុន Samsung កំពុងផលិតអេក្រង់ សម្រាប់ការទស្សនាម៉ូដែលថ្មី ដើម្បីជំនួស Monitor ភ្លោះ ដែលហួសសម័យ ហើយវាពិតជាមានទំហំធំអស្ចារ្យ។ ក្រុមហ៊ុនបានរាយការណ...

តើធ្វើដូចម្តេចដើម្បីយកស្នាមឆ្កូតចេញពី ឧបករណ៍ប្រើប្រាស់ធ្វើពីដែកអ៊ីណុក?

ដោយ: ភារុន 8 AM, Friday, 31 Aug, 2018

សព្វថ្ងៃនេះសឹងតែគេហដ្ឋានទាំងអស់បានប្រើប្រាស់ឧបករណ៍ដែកអ៊ីណុក ពីព្រោះដែកអ៊ីណុកគឺរបស់មួយដ៏អស្ចារ្យដែលមានភាពធន់ទ្រាំនឹងសំណើម មិនងាយច្រេះ ធន់នឹងកម្តៅ ងា...

អាវក្រៅឆ្លាតវៃពី Google និង Levi

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 26 Dec, 2018

អាវក្រៅឆ្លាតវៃ (Smart Jacket) ម៉ាក Jacquard របស់ក្រុមហ៊ុន Google និង Levi ត្រូវបានណែនាំជាមួយមុខងារថ្មីមួយ ផលិតឡើងដើម្បីបញ្ឈប់អ្នក អំពីការបង្កើតកំហុ...

ទិញទូរសព្ទនៅហាងពិសិដ្ឋ16 ទិញថ្មីក៏ធានា ទិញមួយទឹកក៏ធានា

ដោយ: ស៊ីវងីម 4 PM, Thursday, 31 Jan, 2019

នៅពេលទិញទូរសព្ទ មានអ្នកមួយចំនួនបារម្ភថាបើរបស់ថ្លៃរាប់រយដុល្លារទិញហើយតិចខូចទៅ។ បារម្ភនេះបារម្ភនោះ ព្រោះលុយមិនមែនរកមកដោយងាយឯណាមែនទេ ទម្រាំតែសន្សំបានគ...

Tomnerb.Com - YouTube Channel