ចូលចិត្តទំនើប

Ford ដោះស្រាយបញ្ហាអគ្គិភ័យដោយកែលម្អ

ដោយ: ដួងច័ន្ទ 8 AM, Thursday, 18 Oct, 2018

បើសិនជាអ្នកកំពុងបើកបររថយន្ត Ford GT Supercar ដ៏ទំនើបរបស់អ្នក នៅលើដងវិថី Mazda Raceway Laguna Seca អ្នកពិតជាមិនចង់ឃើញភ្លើងឆាបឆេះឡើងចេញពីម៉ាស៊ីននៅខាងក្រោយខ្នងអ្នកឡើយ។ មិនត្រឹមតែអ្នកប៉ុណ្ណោះទេ សូម្បីក្រុមហ៊ុន Ford ផ្ទាល់ក៏មិនចង់ឃើញហេតុការណ៍អាក្រក់ដូច្នេះដែរ ជាពិសេសបន្ទាប់ពីមានករណីឆាបឆេះអគ្គិសនីកើតឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ កាលពីដើមឆ្នាំនេះ។

ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់អាមេរិកមួយនេះ បានធ្វើការផ្សព្វផ្សាយការកោះហៅរថយន្ត Supercar ដ៏ស្រស់ស្អាតរបស់ខ្លួនត្រឡប់ចូលរោងចក្រវិញ ហើយនឹងធ្វើការជួសជុលបញ្ហាអគ្គិភ័យឆាបឆេះឡើងនេះ តាមរយៈការ Update ប្រព័ន្ធ Software។

រថយន្ត Ford GT ស៊េរីឆ្នាំ 2017-18 ប្រមាណជាង 200 គ្រឿងត្រូវបានកោះហៅត្រឡប់ចូលរោងចក្រវិញ។ បញ្ហានេះកើតមានឡើងចេញពីសារធាតុរាវ Hydraulic ដែលអាចលេចធ្លាយពីបង្គុំ Valve Block ដោយសារតែសម្ពាធឡើងខ្ពស់ពេក។

មកទល់ពេលនេះ មានម្ចាស់រថយន្តតែមួយរូបប៉ុណ្ណោះ ដែលរងផលប៉ះពាល់ដោយសារបញ្ហាខាងលើនេះ។ អ្នកបើកបរដែលមានឈ្មោះនៅលើ Instagram ថា muc.collector បាននឹងកំពុងបើកបរជាធម្មតានៅក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ នៅពេលដែលរថយន្តរបស់គាត់មានភ្លើងឆាបឆេះឡើង។ ជាសំណាង ទាំងអ្នកបើកបរវ័យ 52 ឆ្នាំ និងកូនប្រុសរបស់គាត់ មិនមានរងរបួសអ្វីឡើយ។ រថយន្តរងគ្រោះនេះមានរយៈចម្ងាយត្រឹម 43 mile ប៉ុណ្ណោះនៅលើ Odometer មានន័យថា វាទំនងដូចជាមានបញ្ហាកើតចេញពីគ្រឿងម៉ាស៊ីន ហើយវាមិនមែនកើតឡើងពីគ្រោះថ្នាក់ ឬការបើកបរដោយខ្វះការប្រុងប្រយ័ត្នឡើយ។ ក្រុមហ៊ុន Ford បានធ្វើការផ្លាស់ប្តូររថយន្ត GT ថ្មីដល់ម្ចាស់រថយន្តនេះ ដោយឥតគិតថ្លៃ។

បើធ្វើការពិចារណាដល់តម្លៃ Gorilla-Glass-Windshield របស់រថយន្ត GT នីមួយៗ ដែលមានតម្លៃរហូតដល់ $450,000 វាពិតជាប្រការដ៏ប្រសើរបំផុត ដែលក្រុមហ៊ុន Ford ធ្វើការដោះស្រាយបញ្ហានេះឱ្យបានកាន់តែឆាប់៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, យានយន្ត

អត្ថបទអ្នកចង់អាន

ក្រុមហ៊ុន Xiaomi ចេញលក់ Xiaomi Mi MIX 2

ដោយ: ស. លីង 12 AM, Wednesday, 25 Oct, 2017

ទំនើប ធ្លាប់បានផ្សាយពីម៉ាស៊ីន Scishare Cofee Maker ដែលផលិតដោយក្រុមហ៊ុនទូរស័ព្ទចិន Xiaomi ។ ថ្ងៃនេះ ទំនើប សូមលើកយកពីផលិតផលទូរស័ព្ទដៃរបស់ក្រុមហ៊ុន Xi...

Xiaomi, Oppo, និង Vivo សហការគ្នា ទៅលើកម្មវិធីផ្ទេរឯកសារ ស្រដៀងគ្នានឹង AirDrop

ដោយ: ភារុន 9 AM, Wednesday, 21 Aug, 2019

ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំបំផុតចំនួន 3 របស់ប្រទេសចិនកំពុងធ្វើការរួមគ្នា ទៅលើកម្មវិធីផ្ទេរឯកសារឥតខ្សែថ្មីមួយ ដែលដំណើរការរវាងឧបករណ៍នីមួយៗដូចជា៖ ប្រព...

ម៉ូនីទ័រ LG សេរ៊ីថ្មីរូបរាងទំនើបទាន់សម័យ គុណភាពនៃរូបភាពល្អដាច់គេ សមត្ថភាពខ្ពស់ និងសម្របបានគ្រប់កាលៈទេសៈ

ដោយ: ទំនើប 8 PM, Thursday, 04 Jan, 2018

ក្រុមហ៊ុន LG អេឡិចត្រូនិចនឹងដាក់បង្ហាញនៅប្រភេទម៉ូនីទ័រសេរ៊ីថ្មី 32អ៊ីញ UHD 4K (32UK950) ដែលកែប្រែពីម៉ូដែលចាស់ មានរូបរាងស្អាត និងទាន់សម័យ ដែលបំពាក់ទ...

LG K7 រូបរាងទាន់សម័យតម្លៃសមរម្យបំផុត

ដោយ: ម៉ូនី 3 AM, Monday, 25 Apr, 2016

កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ នេះ ក្រុមហ៊ុន Ggear Co., LTD ដែល​ដៃគូរទីផ្សារលើ​ផលិត​ផល​ម៉ាក​ LG ទើប​នឹង​នាំ​ចូល​នូវ​ទូរស័ព្ទ​ធន់មធ្យម​ស៊េរី​ថ្មី​មក​ប្រទេ...

Tomnerb.Com - YouTube Channel