ចូលចិត្តទំនើប

មកស្គាល់ គន្លឹះងាយៗ ដើម្បីបញ្ឈប់ដោយបង្ខំ ទៅលើកម្មវិធីនៅក្នុង Apple Watch

ដោយ: ភារុន 8 AM, Monday, 04 Mar, 2019

អ្នកបានដឹងហើយថា នៅពេលខ្លះកម្មវិធី នៅក្នុងទូរស័ព្ទ iPhone របស់អ្នកអាចជាប់គាំង និងមិនមានប្រតិកម្មឆ្លើយតបអ្វីទាំងអស់នៅពេលអ្នកបានប៉ះវា។

ដូច្នេះប្រសិនបើវាកើតឡើងហើយនោះ អ្នកត្រូវបង្ខំចាកចេញពីកម្មវិធីទៅអេក្រង់ដើមវិញ និងប្រហែលជាត្រូវចាប់ផ្តើមបើកចូលទៅកម្មវិធីហ្នឹងម្តងទៀត។
ដូចគ្នាផងដែរ អ្វីទាំងនេះក៏អាចកើតមាននៅក្នុង Apple Watch ផងដែរ ដូចនេះអ្នកក៏ត្រូវបង្ខំចាកចេញពីកម្មវិធី ដែលជាប់គាំងនេះដែរ ប៉ុន្តែប្រសិនបើអ្នកចង់ដឹងវិធីដោះស្រាយសាមញ្ញ ងាយៗ អ្នកអាចបន្តអានចំណុចខាងក្រោមនេះ ព្រោះយើងនឹងបង្ហាញអ្នក ពីរបៀបបញ្ឈប់ដោយបង្ខំទៅលើកម្មវិធីនៅក្នុង Apple Watch ៖
1. ចុច និងសង្កត់ទៅលើប៊ូតុង របស់ Apple Watch ដើម្បីបើកបញ្ជា

2. នៅពេលអ្នកបានឃើញ Power Menu ដែលបានបង្ហាញនៅលើអេក្រង់នាឡិកា បន្ទាប់ពីអ្នកបានចុចប៊ូតុងនេះ

3. ចុចប៊ូតុង ដែលនៅចំហៀងរបស់នាឡិកាម្តងទៀត ដើម្បីបង្ខំឱ្យកម្មវិធីបិទ

4. អេក្រង់ដើម នឹងបង្ហាញ នៅពេលដែលកម្មវិធីត្រូវបានបិទរួចហើយ

គន្លឹះដ៏សាមញ្ញងាយៗទាំងនេះ ដែលអាចជួយដោះស្រាយបញ្ហាជាមួយនឹងកម្មវិធី ដែលជាប់គាំង នឹងប្រហែលជាអាចធ្វើឱ្យវាដំណើរការបានល្អឡើងវិញ។ ប្រសិនបើគន្លឹះខាងលើនេះ មិនអាចដោះស្រាយបាន អ្នកអាចធ្វើការ Restart ទៅលើ Apple Watch របស់អ្នក និងធ្វើការបង្ខំបិទកម្មវិធីម្តងទៀតបាន។

ប្រភព: technobezz ផ្នែក: បច្ចេកវិទ្យា, នាឡិកា

អត្ថបទអ្នកចង់អាន

Android Apps នឹង Update នៅពេលកំពុងប្រើប្រាស់

ដោយ: ដួងច័ន្ទ 8 AM, Saturday, 10 Nov, 2018

ការចាកចេញពីកម្មវិធីមួយ ខណៈដែលវាទាមទារការ Update ប្រហែលជាបញ្ហាមួយដែលអ្នកប្រើប្រាស់ភាគច្រើនកំពុងជួបប្រទះ ប៉ុន្តែក្រុមហ៊ុន Google បាននឹងកំពុងដោះស្រាយប...

បាស JBL Boombox ឡូយខ្លាំងប៉ុណ្ណា?

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 26 Feb, 2019

ថ្ងៃនេះ គេហទំព័រទំនើប សូមណែនាំផលិតផលបាសមួយប្រភេទពីក្រុមហ៊ុន JBL ដែលជាក្រុមហ៊ុនមានកិត្តិស័ព្ទល្បីលើផ្នែកឧបករណ៍សម្លេងគ្រប់ប្រភេទ។ ផលិតផលដែលយើងយកមកបង្...

បង្ហាញរូបឆោម “ព្រះរាជវាំងមានកង់” តម្លៃថ្លៃជាងគេបំផុត លើពិភពលោក

ដោយ: ដាលីស 8 PM, Thursday, 07 May, 2015

ទីភ្នាក់ងារព័ត៌មានអន្តរជាតិ បានរាយការណ៍កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន “Marchi Mobile” បាននាំយកប្រភេទ​រថយន្តដ៏ទំនើប “Elemment Palazzo” ដែលត្រូវបានគេដា...

ឧបករណ៍ថ្មីរបស់ LG សម្អាតភាពកខ្វក់ ក្នុងខ្យល់

ដោយ: ចរិយា 9 PM, Monday, 26 Dec, 2016

គ្រប់គ្នាធ្វើគ្រប់យ៉ាងដើមី្បឲ្យរស់នៅមានសុខភាពល្អ ប៉ុន្តែមនុស្សតិចណាស់ដែលដឹងថា នៅក្នុងខ្យល់ដែលយើងដកដង្ហើមចូលផ្ទុកទៅដោយរបស់កខ្វក់ និងរបស់ដែលអាចធ្វើឲ្...

Tomnerb.Com - YouTube Channel