ចូលចិត្តទំនើប

នេះជារូបរាង របស់ស្រោមទូរសព្ទ អេក្រង់បត់

ដោយ: ដួងច័ន្ទ 9 AM, Saturday, 09 Mar, 2019

ក្រុមហ៊ុនផលិតស្រោមការពារទូរសព្ទបានចាប់ផ្តើមរួចជាស្រេចសម្រាប់ការស្វែងយល់អំពីរូបរាងរបស់ស្រោមការពារ សម្រាប់ទូរសព្ទមានអេក្រង់បត់ដែលកំពុងមានរលកប្រជាប្រិយភាពកើនឡើងខ្លាំង។

ក្រុមហ៊ុន Spigen គឺជាក្រុមហ៊ុនដំបូងគេមួយ ដែលបានធ្វើការរចនារូបរាង និងបានចែករំលែកគំរូផលិតផលចំនួន 3 ដែលក្រុមហ៊ុនមានគម្រោងចេញលក់សម្រាប់ប្រើប្រាស់ជាមួយទូរសព្ទ Galaxy Fold។
ស្រោមការពារទាំងនោះសុទ្ធតែមានការរចនាម៉ូដស្រដៀងគ្នា ដែលមានគម្របខាងមុខការពារលើ Bezel ខាងលើ និងខាងក្រោម នៃអេក្រង់ខាងក្រៅទំហំ 4.6 inch និងមានប្រឡោះសម្រាប់កាមេរ៉ា 3 គ្រាប់នៅផ្នែកខាងក្រោយ។

ស្រោមការពារទាំងនោះមានដូចជា ម៉ូដែល Tough Armor, Ultra Hybrid និង Thin Fit ដែលមានកម្រិតការពារខុសៗគ្នា ទៅតាមលំដាប់កម្រាស់ផ្លាស្ទិចនៃស្រោមការពារ និងភាពថ្លាព័ទ្ធជុំ វិញ។ ស្រោមការពារទាំងអស់នេះនឹងមានតម្លៃក្នុងរង្វង់ $20 ដែលត្រូវបានផលិតភាគច្រើនចេញពីសារធាតុផ្លាស្ទិច និងស៊ីលីកូន ដូចជា PC, TPU និង PU។
ខណៈដែលរូបរាងខាងក្រៅមានលក្ខណៈស្រដៀងគ្នា ចំណុចពិសេសបន្ថែមគឺស្ថិតនៅលើទំពក់ Hinge ដែលក្រុមហ៊ុនផលិតស្រោមទូរសព្ទមិនទាន់ធ្លាប់បានធ្វើពីមុនមក។

វាទំនងជាគ្រប់ក្រុមហ៊ុនដែលរចនាម៉ូដទូរសព្ទមានអេក្រង់បត់បានប្រើប្រាស់វិធីសាស្រ្តខុសៗគ្នាសម្រាប់ទំពក់ Hinge ឧទាហរណ៍ដូចជា Mate X របស់ Huawei មានអេក្រង់បត់ចេញក្រៅ រីឯចំណែក Samsung វិញប្រើប្រាស់ទម្រង់បត់ដូចជាសៀវភៅ ដែលប្រើប្រាស់ Hinge ជាមួយ Interlocking Gear ច្រើនមុខ នៅផ្នែកខាងក្នុងនៃរបត់។ យើងមិនទាន់ដឹងនៅឡើយអំពីវិធីដែលក្រុមហ៊ុនផលិតស្រោមការពារធ្វើនៅលើមេកានិចរបស់ Hinge ទេ ប៉ុន្តែគំរូផលិតផលរបស់ក្រុមហ៊ុន Spigen ផ្តល់នូវរូបភាពជំហានដំបូង ដែលបង្ហាញពីដំណោះស្រាយរបស់ក្រុមហ៊ុនចំពោះករណីនេះ ដែលមើលទៅទំនងជាគ្រាន់តែព័ទ្ធជុំវិញនៅខាងក្រៅប៉ុណ្ណោះ។

យើងក៏មិនទាន់ច្បាស់អំពីការការពារផ្ទៃអេក្រង់របស់ទូរសព្ទជំនាន់ថ្មីនេះដែរ។ ទំនងដូចជាគ្រប់ប្រភេទនៃបន្ទះការពារអេក្រង់ដែលមាននៅក្នុងទីផ្សារនឹងមិនអាចប្រើការបានឡើយ ហើយ Samsung មិនបានបញ្ជាក់ថាតើម៉ូដែល Fold នឹងមានចេញលក់ជាមួយបន្ទះការពារអេក្រង់តំឡើងរួចជាស្រេច ដូចជាម៉ូដែល Galaxy S10 ឬអត់ទេ។ ប៉ុន្តែ Samsung បានប្រាប់ថាអេក្រង់ជំនាន់ថ្មីនេះត្រូវបានធ្វើតេស្ត និងធានាដល់របត់ 200,000 ដង ដែលប៉ាន់ប្រមាណស្មើនឹងការប្រើប្រាស់កម្រិតធ្ងន់រយៈពេល 5 ឆ្នាំ។ Samsung ក៏បាននិយាយថា អេក្រង់នេះត្រូវបានផលិតឡើងធន់នឹងការធ្លាក់ កោសកកិត និងកោង ដោយពុំមានការខូចខាតឡើយ។
Zagg ជាក្រុមហ៊ុនផលិតសម្ភារទូរសព្ទមួយទៀត បានលើកឡើងថាក្រុមហ៊ុនបានចាប់ផ្តើមការផលិតស្រោមការពារសម្រាប់ទូរសព្ទមានអេក្រង់បត់ហើយ ប៉ុន្តែក្រុមហ៊ុនបានផ្អាកសិនដោយសារមិនទាន់មានទូរសព្ទជាក់ស្តែងនៅក្នុងដៃនៅឡើយ។ ចំពោះបញ្ហាប្រឈមនៃការបង្កើតស្រោមទូរសព្ទថ្មីទាំងស្រុង ដែលអាចបត់បាន ក្រុមហ៊ុន Zagg បានរៀបរាប់ថាក្រុមហ៊ុនកំពុងរងចាំទទួលយកទូរសព្ទសិន មុនពេលធ្វើការបរិយាយលើបញ្ហានានាដែលក្រុមហ៊ុនអាចនឹងជួបប្រទះ។

សម្រាប់ក្រុមហ៊ុន Spigen វិញបានជ្រើសយកវិធីសាស្រ្តផ្ទុយពីនេះ។ ក្រុមហ៊ុននិយាយថាក្រុមហ៊ុន តែងតែធ្វើការវិភាគលើម៉ូដែលទូរសព្ទ នៅពេលផលិតស្រោមការពារ ហើយដោយសារ Samsung បានបង្ហាញលម្អិតពីបរិមាត្រជាក់លាក់របស់ទូរសព្ទ Galaxy Fold រួចហើយ ដូច្នេះក្រុមហ៊ុនមានលទ្ធភាពក្នុងការចាប់ផ្តើមផលិតស្រោមការពារហើយ។
កិច្ចការផលិតផលបានចាប់ផ្តើមតាំងពីមុនពេលទូរសព្ទត្រូវបានបង្ហាញទាំងស្រុង។ អ្នកផលិតនៅក្នុងក្រុមហ៊ុន Spigen បានរៀបរាប់ថាក្រុមហ៊ុនបានផលិតគំរូខុសៗគ្នាជាង 20 ប្រភេទ ដើម្បីត្រៀមសម្រាប់ជម្រើស និងលទ្ធភាពខុសៗគ្នា។ គាត់បាននិយាយថាក្រុមហ៊ុនបានប្រមូលគ្រប់ព័ត៌មាន ចេញពីប្រភពជាច្រើន តាមដែលអាចធ្វើបាន ដើម្បីវិភាគលើទម្រង់ថ្មីនៃទូរសព្ទ។
ក្រុមហ៊ុនត្រូវពិចារណាលើរូបធាតុដែលអាចដំណើរការបានល្អបំផុត ដើម្បីឱ្យស្រោមការពារអាចបត់បាន។ Hinge នៅលើម៉ូដែល Tough Armor ត្រូវបានផលិតឡើងក្រោមទម្រង់ដ៏ពិសេស សម្រាប់បំពេញតម្រូវការពត់កោង។

Spigen និយាយថាក្រុមហ៊ុននៅតែបន្តអភិវឌ្ឍ និងធ្វើតេស្តលើស្រោមការពារទាំងនោះ ប៉ុន្តែក្រុមហ៊ុនមានគម្រោងបញ្ចេញផលិតផលថ្មីទាំងនេះនៅពាក់កណ្តាលខែមេសា ក្នុងរង្វង់ពេលដែលទូរសព្ទ Galaxy Fold ចេញលក់ក្នុងទីផ្សារ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

មូលហេតុដែលអ្នកត្រូវការ Fossil Smartwatch

ដោយ: ដួងច័ន្ទ 10 PM, Monday, 01 Jan, 2018

តើអ្នកចង់ប្រើប្រាស់នាឡិកា Smarwatch តែអ្នកមិនចង់បាន Apple Watch មែនទេ? ដូច្នេះអ្នកអាចពិចារណាលើម៉ាកនាឡិកា Fossil ដែលមានពីរជម្រើសគឺ Q Explorist និង Q...

Windows 10 ឈ្មោះចុងក្រោយបំផុត របស់ប្រវត្តិ Windows

ដោយ: ដាលីស 9 PM, Wednesday, 08 Jul, 2015

ទិសដៅទស្សនវិស័យរបស់ Microsoft គឺ ក្នុងពេលអនាគតនឹងប្រើតែ Windows 10 មួយគត់ ហើយនឹងលែង​មាន​ឈ្មោះ Windows ស៊េរីថ្មីបង្ហាញខ្លួនបន្តពី Windows 10 ទៀតហើយ។...

គន្លឹះផ្តិតយករូបភាព ពេលយប់ឱ្យបានស្អាត

ដោយ: ដួងច័ន្ទ 7 PM, Sunday, 08 Oct, 2017

តើអ្នកធ្លាប់ថតរូបនៅពេលយប់ ឬទេ? អ្នកប្រហែលជាមានបញ្ហាខ្លះៗ ចំពោះរូបថតទាំងនោះ ព្រោះវា ទាមទារគន្លឹះបច្ចេកទេសមួយចំនួន ដើម្បីទទួលបានរូបភាពដ៏ស្រស់ស្អាត។ ទ...

LG ទទួលបានពានរង្វាន់ឆ្នើម នៃផលិតផលទូរទស្សន៍ល្អផ្តាច់គេ LG AI OLED​ TV ក្នុងព្រឹត្តិការណ៍ CES 2018

ដោយ: ទំនើប 3 PM, Tuesday, 23 Jan, 2018

LGអេឡិចត្រូនិច មានកិត្តិយសជាខ្លាំង ជាមួយនិងការទទួលពានរង្វាន់ច្រើនជាង 90 នៅក្នុងព្រឹត្តិការណ៍ CES 2018 និង៤ឆ្នាំជាប់ៗគ្នា សំរាប់ឆ្នាំនេះគឺទូរទស្សន៍L...

Tomnerb.Com - YouTube Channel