ចូលចិត្តទំនើប

តោះ! មកស្គាល់ពីគន្លឹះជួសជុល Samsung Galaxy S8 ដែលមានបញ្ហាសាកថ្មចូលយឺតជាងធម្មតា

ដោយ: ភារុន 8 AM, Saturday, 30 Mar, 2019

តើទូរស័ព្ទ Samsung Galaxy S8 របស់អ្នកសាកថ្មចូលយឺតជាងធម្មតាមែនទេ? ជាធម្មតាការសាកថ្មយឺតយ៉ាវរបស់ Galaxy S8 អាចមកពីលទ្ធផលនៃការខ្ជះខ្ជាយ ក្នុងការប្រើប្រាស់ថាមពលថ្ម អំឡុងពេលដំណើរការកម្មវិធី ដែលស៊ីថាមពលថ្មអស់ច្រើន ឬក៏មកពីឆ្នាំងសាកថ្មមិនល្អជាដើម។ អត្ថបទខាងក្រោមនេះនឹងចែករំលែកដំណោះស្រាយ មានប្រយោជន៍មួយចំនួន ដែលយើងនឹងបង្ហាញប្រិយមិត្តអ្នកអាន៖
1. ពិនិត្យមើលខ្សែ USB
នេះគឺជាដំណោះស្រាយដំបូងបង្អស់ មុនពេលឈានចូលដំណោះស្រាយ ជាបន្តបន្ទាប់ខាងក្រោមនេះ អ្នកគួរពិនិត្យមើលឱ្យប្រាកដថាខ្សែ USB មានសភាពល្អស្អាត ហើយអ្នកត្រូវធ្វើតេស្តវា ជាមួយនឹងទូរស័ព្ទ Galaxy S ផ្សេងមួយទៀត និងព្យាយាមរកឱ្យឃើញ ថាតើឆ្នាំងសាកថ្មនេះមានបញ្ហាដែរឬទេ? បើវាមិនមានបញ្ហាទេ នោះបានន័យថាវាមិនមែនមកពីខ្សែ USB នោះទេ ដូច្នេះអ្នកអាចសាកល្បង សម្អាតរន្ធដោតបញ្ចូលថាមពលថ្ម ថ្នមៗ ដើម្បីឱ្យប្រាកដថាមិនមានធូលីជាប់នឹងរន្ធដោតនេះ។

2. Restart ទូរស័ព្ទនៅក្នុង Safe Mode

គន្លឹះនេះ នឹងជួយក្នុងការកំណត់ថា តើកម្មវិធីភាគីទី 3 ជាអ្នកបង្កបញ្ហាមែនដែរឬទេ? ប្រសិនបើទូរស័ព្ទដៃរបស់អ្នកសាកថ្ម នៅក្នុងល្បឿនធម្មតា តែបន្ទាប់ពីវត្តមានកម្មវិធីភាគីទី 3 ក៏បណ្តាលឱ្យមានបញ្ហាសាកថ្មយឺតជាងមុន នោះអ្នកគួរសាកល្បងដំណោះស្រាយខាងក្រោម ដែលជាជំហានក្នុងការ Restart ទូរស័ព្ទនៅក្នុង Safe Mode ៖
• បិទទូរស័ព្ទ៖ ចុច និងសង្កត់ Key «Power»
• រង់ចាំរហូតដល់មើលឃើញឡូហ្គូ «SAMSUNG» លេចឡើងនៅលើអេក្រង់ Home បន្ទាប់មកបញ្ឈប់ការចុចលើ Key «Power»
• បន្ទាប់មកចុច និងសង្កត់ Key «Volume down»
• រង់ចាំរហូតដល់ការ Restart ទូរស័ព្ទត្រូវបានបញ្ចប់
• Safe Mode នឹងបង្ហាញនៅជ្រុងផ្នែកខាងឆ្វេងនៃអេក្រង់
• បញ្ឈប់ការចុច Key «Volume down» នៅពេលអ្នកឃើញរូបតំណាង Safe Mode

3. Uninstall កម្មវិធីភាគីទី 3

ការដកចេញនូវកម្មវិធីភាគីទី 3 អាចជួយឱ្យទូរស័ព្ទរបស់អ្នកដោះស្រាយបញ្ហាសាកថ្មនេះបាន។ ប្រសិនបើអ្នកបាន Install កម្មវិធីថ្មីៗមួយចំនួនហើយ ក្រោយមកក៏បណ្តាលឱ្យមានបញ្ហាសាកថ្មយឺតជាងធម្មតាកើតឡើង ដូច្នេះអ្នកគួរលុបកម្មវិធីទាំងនេះចេញ។ ជំហាននៃការលុបកម្មវិធី៖ ចូលទៅកាន់ Menu >> Settings >> More >> Application Manager >> ផ្នែក Downloaded >> បន្ទាប់មកជ្រើសរើសកម្មវិធី និងចុចពាក្យ Uninstall ។

4. បិទកម្មវិធី Background
គន្លឹះនេះ អាចជួយអ្នកក្នុងការជួសជុលបញ្ហាសាកថ្មយឺតជាងធម្មតារបស់ Galaxy S8 ដោយអ្នកគ្រាន់តែចុចសង្កត់លើប៊ូតុង Home ហើយលែងវា នៅពេលដែលអ្នកមើលឃើញ កម្មវិធីថ្មីៗ ដែលអ្នកបើកនៅលើអេក្រង់ បន្ទាប់មកចុចពាក្យ «End all Applications» នៅក្នុងផ្នែក Task Manager ក្រោយមកចុចពាក្យ « RAM» ក្នុង Option នៅផ្នែកខាងលើនៃអេក្រង់។

5. Dump នៅលើ System

Dump System គឺជាគន្លឹះមួយទៀត ដែលអាចជួយដោះស្រាយបញ្ហាសាកថ្មយឺតជាងធម្មតានេះបាន។ ជំហាននៃ Dump System ៖ ដំបូងចុចលើ «Dialer» >> វាយបញ្ចូល « *#9900# » >> ជ្រើសរើស «Low Battery Dump» នៅផ្នែកខាងក្រោមនៃ Page >> បន្ទាប់មកចុចលើពាក្យ « Turn On» ។

6. Reset «Master»

ការលុបបំបាត់ទិន្នន័យ ដែលបានលាក់ទុក គឺជាដំណោះស្រាយដ៏ល្អឥតខ្ចោះ ចំពោះបញ្ហាសាកថ្មយឺតជាងធម្មតា។ អ្នកអាចធ្វើដូចនេះបាន ដោយដំណើរការ Reset «Master» ។ ប៉ុន្តែមុនដំណើរការវា អ្នកត្រូវបា្រកដថា អ្នកបានបម្រុងទិន្នន័យ សំខាន់ៗ និងព័ត៌មានដែលអ្នកត្រូវការទុកជាមុនសិន។ បន្ទាប់មកអនុវត្តន៍នូវជំហាន៖ ចុចលើកម្មវិធី Setting >> Accounts >> ចុចលើពាក្យ «Back Up and Reset» >> អ្នកទំនងជាត្រូវដោះសោរ អេក្រង់ ដើម្បីអាចជ្រើសរើស «Reset ទូរស័ព្ទ» ជាចុងក្រោយចុចលើពាក្យ «Delete all» ។

សេចក្តីបន្ថែម៖
គន្លឹះខាងលើនេះ គឺមានប្រយោជន៍ ប្រសិនបើទូរស័ព្ទ Samsung Galaxy S8 របស់អ្នក មានបញ្ហាសាកថ្មយឺតជាងធម្មតា។ ដូច្នវប្រសិនបើអ្នកមានដំណោះស្រាយផ្សេងទៀត អ្នកអាចបញ្ចេញមតិយោបល់ នៅទំព័រខាងក្រោម ដូច្នេះនៅអត្ថបទលើកក្រោយទៀត ទំនើប នឹងណែនាំបន្ថែមអំពីគន្លឹះជួសជុលបញ្ហាផ្សេងៗទៀត នៅលើឧបករណ៍អេឡិចត្រូនិចដទៃទៀត មិនត្រឹមតែបញ្ហារបស់ទូរស័ព្ទ ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android នោះទេ សូម្បីទូរស័ព្ទដែលប្រើប្រព័ន្ធ iOS ក៏ ទំនើប នឹងខិតខំស្វែងរកមកជូនប្រិយមិត្តអ្នកអានបានស្វែងយល់ផងដែរ។

ប្រភព: technobezz ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

កម្មវិធី Android សម្រាប់ក្មេងៗ

ដោយ: ដួងច័ន្ទ 9 PM, Monday, 15 Jan, 2018

ស្របពេលដែលបច្ចេកវិទ្យាមាន ការវិវត្តន៍ឥតឈប់ឈរ មាតាបិតាភាគច្រើនមានបំណងចង់ផ្តល់ Tablet ឱ្យទៅកូនៗរបស់ពួកគេ អនុញ្ញាតឱ្យក្មេងៗលេងកំសាន្តលើទូរសព្ទ Smartph...

ម៉ាស៊ីនបោកគក់ដ៏សក្តិសមសម្រាប់អ្នករស់នៅក្នុងខុនដូ

ដោយ: ដួងច័ន្ទ 10 AM, Tuesday, 07 Aug, 2018

ថ្ងៃនេះ ទំនើប សូមណែនាំមិត្តអ្នកអាននូវម៉ាស៊ីនបោកគក់ម៉ូដែលថ្មីពី LG គឺម៉ូដែល FC1408D4W ដែលជាម៉ាស៊ីនបោកគក់ និងសម្ងួតក្នុងម៉ាស៊ីនតែមួយ។ នេះជាជម្រើសម៉ា...

Smartphone Gadgets ដែលជួយឱ្យជីវិតកាន់តែងាយស្រួល

ដោយ: ដួងច័ន្ទ 7 AM, Saturday, 03 Feb, 2018

ទូរសព្ទ Smartphone បានក្លាយជាចំណែកមួយដ៏ធំ នៃជីវិតរបស់យើងទាំងអស់គ្នា។ យើងបានប្រើប្រាស់ទូរសព្ទជានាឡិការោទិ៍ សម្រាប់ការទំនាក់ទំនង ក៏ដូចជាសម្រាប់ការទូទ...

តើមេដឹកនាំ ប្រទេសខាងក្រោមនេះ ប្រើទូរស័ព្ទដៃអ្វីខ្លះទៅ?

ដោយ: ដាលីស 11 AM, Friday, 08 May, 2015

នៅក្នុងយុគសម័យឌីជីថល នាពេលបច្ចុប្បន្ននេះ ស្មា តហ្វូន ជាឧបករណ៍ដ៏ចាំបាច់មួយ សម្រាប់ប្រើប្រាស់​ការងារផ្សេងៗ ច្រើន​​ជាង​គ្រាន់តែជាការប្រើ សម្រាប់ទំនាក់...

Tomnerb.Com - YouTube Channel