ចូលចិត្តទំនើប

តោះ! មកស្វែងយល់ ពីរបៀប ធ្វើឱ្យ Samsung Galaxy S10 មិនមានបញ្ហាថាមពលថ្ម

ដោយ: ភារុន 9 AM, Sunday, 31 Mar, 2019

ប្រសិនបើអ្នកចង់បានថាមពលថ្ម សម្រាប់ប្រើប្រាស់នៅក្នុងទូរស័ព្ទ Galaxy S10 បានយូរ ហើយអ្នកនឹងមិនចាំបាច់ត្រូវសាកថ្ម រៀងរាល់ 2-3 ម៉ោងម្តងទេនោះ នៅខាងក្រោមនេះ ទំនើប នឹងណែនាំអ្នក ពីរបៀបធ្វើដូចម្តេច ដើម្បីកុំមានបញ្ហាថាមពលថ្ម នៅក្នុងទូរស័ព្ទ Galaxy S10 ។
តោះ! តាមដានជាមួយនឹងយើងទាំងអស់គ្នា៖

1. ពិនិត្យមើល ការប្រើប្រាស់ថាមពលថ្ម
នេះគឺជារឿងដំបូង ដែលអ្នកគួរធ្វើ ដើម្បីពិនិត្យល្បឿននៃលំហូរថាមពលថ្ម ដែលអ្នកបានប្រើប្រាស់ ថាតើវាអស់លឿនជាងធម្មតាដែរឬទេ? ហើយប្រសិនបើកម្មវិធីណា ដែលប្រើប្រាស់ថាមពលថ្មច្រើនពេក អ្នកអាចបិទ ឬ Uninstall កម្មវិធីនោះចេញ ។ ដើម្បីពិនិត្យមើល ការប្រើប្រាស់ថាមពលថ្ម សូមចូលទៅកាន់ Settings > Device Care > Battery។

2. បិទកម្មវិធី នៅក្នុងផ្ទៃខាងក្រោយ

កម្មវិធីដែលអ្នកបានបើក នឹងនៅតែដំណើរការនៅក្នុងផ្ទៃខាងក្រោយ សូម្បីតែអ្នកមិនបានប្រើប្រាស់វាក្តី។ ម្យ៉ាងទៀតប្រសិនបើអ្នកនៅតែរក្សាទុកកម្មវិធីនៅក្នុងផ្ទៃខាងក្រោយដដែលនោះ វានឹងនៅតែបន្តធ្វើបច្ចុប្បន្នភាពមាតិកាផងដែរ នោះហើយជាមូលហេតុ ដែលថាមពលថ្មនៃទូរស័ព្ទដៃរបស់ អ្នកប្រើអស់ច្រើន។ ដូច្នេះអ្នកគួរបិទកម្មវិធីទាំងនេះចេញពីផ្ទៃខាងក្រោយ ហើយនេះជាមធ្យោបាយដើម្បជួយសន្សំសំចៃថាមពលថ្មឱ្យទូស័ព្ទ Galaxy S10 ។

3. Reboot ទូរស័ព្ទ

វិធីសាស្រ្តនេះ គឺមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាទូទៅ រួមទាំងបញ្ហាថាមពលថ្មនេះផងដែរ។ ដើម្បី Reboot ទូរស័ព្ទ អ្នកគ្រាន់តែចុចប៊ូតុង Power ហើយចុចលើពាក្យ Restart ។

4. បិទលក្ខណៈពិសេស «Tap To Wake»


5. ធ្វើបច្ចុប្បន្នភាព Software

ការធ្វើឱ្យទាន់សម័យទៅលើ Software ក៏អាចជាដំណោះស្រាយដ៏មានប្រសិទ្ធភាព ក្នុងការជួសជុលបញ្ហាថាមពលថ្មរបស់ ទូរស័ព្ទ Samsung Galaxy S10 ផងដែរ។ ជាធម្មតា ការធ្វើបច្ចុប្បន្នភាព គឺជាការផ្សារភ្ជាប់ជាមួយនឹង ការកែលម្អកំហុស និងជួយបង្កើនអាយុកាលនៃថាមពលថ្មបានយូរផងដែរ។ ប៉ុន្តែដំបូងអ្នកត្រូវពិនិត្យមើលថា តើទូរស័ព្ទរបស់អ្នក មានលោតសារ Update ដែរឬទេ? បើមាន អ្នកគ្រាន់តែចូលទៅកាន់ Settings > Software Update > Download ហើយនិងចុច Install ជាការស្រេច។

6. ប្រើប្រាស់ Power Saving Mode

ប្រសិនបើអ្នកកត់សម្គាល់ឃើញថា ទូរស័ព្ទរបស់អ្នកកំពុងស្ថិតនៅក្នុងស្ថានភាពសាកថ្មមិនចូល ឬកម្រិតថាមពលថ្មទាប ដូច្នេះអ្នកគួរតែបើកដំណើរការ Power Saving Mode ដើម្បីជួយសន្សំសំចៃថាមពលថ្មនៅក្នុងទូរស័ព្ទដៃរបស់អ្នក។ ដើម្បីចូលទៅប្រើប្រាស់លក្ខណៈពិសេសនេះ ដំបូងចូលទៅកាន់ Settings > Device care > Battery ។

7. Boot ទូរស័ព្ទនៅក្នុង Safe Mode

ប្រសិនបើបញ្ហាកើតមានឡើង បន្ទាប់បីអ្នកបាន Install កម្មវិធីដ៏ជាក់លាក់មួយចំនួន អ្នកគួរព្យាយាម Boot ទូរស័ព្ទនៅក្នុង Safe Mode ហើយ។ វិធីសាស្រ្តនេះគឺអនុញ្ញាតឱ្យអ្នកអាច Start Up ទូរស័ព្ទ ដោយការបិទកម្មវិធីភាគីទី 3 ដោយសារតែនៅក្នុង Safe Mode អ្នកអាចពិនិត្យមើល Behavior របស់ថាមពលថ្មទូរស័ព្ទ Galaxy S10 ។ ប្រសិនបើថាមពលថ្មមានលក្ខណៈធម្មតា នោះមានន័យថាកម្មវិធីមួយក្នុងចំណោមកម្មវិធីផ្សេងៗជាអ្នកបង្កបញ្ហា ដូច្នេះអ្នកគួរកម្មវិធីនោះម្តងមួយៗ ដោយចាប់ផ្តើមជាមួយនឹង កម្មវិធីដែលបាន Install ថ្មីៗ ឬក៏អ្នកអាចដំណើរការ Factory Reset ។ ខាងក្រោមនេះ គឺជំហាន Boot ទូរស័ព្ទនៅក្នុង Safe Mode៖
• Shut down ទូរស័ព្ទ Galaxy S10
• ចុចប៊ូតុង Power រហូតដល់អ្នកឃើញសារ «Power off» នៅលើអេក្រង់
• ចុចលើពាក្យ «Power off» រហូតដល់ប្រអប់លេចឡើងនូវពាក្យ «Safe Mode» បន្ទាប់មកចុចលើវា ដើម្បីបញ្ជាក់
• រង់ចាំដំណើរការនេះបញ្ចប់
• នៅពេលដំណើរការបញ្ចប់ អ្នកនឹងឃើញ «Safe mode» នៅផ្នែកខាងក្រោមខាងឆ្វេងនៃអេក្រង់ Home

8. Reset ទិន្នន័យនៅក្នុង Factory Settings

ប្រសិនបើអ្នក អនុវត្តគ្រប់វិធីដូចនៅខាងលើនេះហើយ ប៉ុន្តែនៅតែមិនអាចដោះស្រាយបញ្ហាថាមពលថ្មនេះបាន អ្នកអាច សាកល្បងប្រើវិធីសាស្រ្ត Reset ទិន្នន័យនៅក្នុង Factory Settings នៃទូរស័ព្ទ Galaxy S10 ប្រហែលជាវាអាចដោះស្រាយបាន។ ដើម្បីអនុវត្តវិធីសាស្ត្រនេះ សូមចូលទៅកាន់ Settings > General Management > Reset > Factory Data Reset បន្ទាប់មកចុចលើពាក្យ Reset ហើយវាយបញ្ចូលពាក្យសម្ងាត់របស់អ្នក និងចុចលើពាក្យ «Delete all» ។

ប្រភព: technobezz ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ទូរទស្សន៍ Samsung ស៊េរីឆ្នាំ 2019 អាចដំណើរការជាមួយកុំព្យូទ័របាន

ដោយ: ដួងច័ន្ទ 8 AM, Thursday, 03 Jan, 2019

ផលិតផលទូរទស្សន៍ Smart TV របស់ក្រុមហ៊ុន Samsung ម៉ូដែលថ្មីឆ្នាំ 2019 និងម៉ូដែលខ្ពស់ៗជាងនេះ នឹងត្រូវផលិតឡើងជាមួយសមត្ថភាពគ្រប់គ្រង និងដំណើរការកម្មវិធី...

Galaxy Note 8 នឹងមានតម្លៃជិត $1,000 នៅពេលចេញលក់ ក្នុងខែកញ្ញា

ដោយ: ដួងច័ន្ទ 8 PM, Monday, 26 Jun, 2017

មានព័ត៌មានជាច្រើន និយាយអំពីទូរសព្ទស៊េរីថ្មីរបស់ Samsung គឺ Galaxy Note 8។ ដូច្នេះក្នុងថ្ងៃ នេះ ទំនើប សូមបង្ហាញពីដំណឹងថ្មីៗ អំពី Note 8 បន្ថែមទៀត សម...

EA Sports ជ្រើសយកជើងឯក World Cup រួចហើយ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 04 Aug, 2018

ការទស្សន៍ទាយ ពឹងផ្អែកតិចតួចលើវិទ្យាសាស្រ្ត និងភាគច្រើនលើសិល្ប៍វិធីនានា ជាពិសេសនៅពេលវាសម្តៅលើព្រឹត្តិការណ៍កីឡាដែលមានសម្ពាធខ្ពស់ ហើយជាព្រឹត្តិការណ៍កី...

E-Tron រថយន្តអគ្គិសនីដំបូងពី Audi

ដោយ: ដួងច័ន្ទ 8 AM, Saturday, 22 Sep, 2018

Audi ទើបនឹងប្រកាសអំពីផលិតផលយានយន្តប្រើប្រាស់អគ្គិសនីទាំងស្រុងដំបូងបង្អស់មានឈ្មោះថា E-Tron។ វាជារថយន្ត SUV ខ្នាតកណ្តាល ដែលមានប្រភពថាមពលពីម៉ាស៊ីនអគ្គ...

Tomnerb.Com - YouTube Channel