ចូលចិត្តទំនើប

តោះមកដឹង! គន្លឹះជួសជុល កាមេរ៉ារបស់ទូរស័ព្ទ iPhone មិន Focus

ដោយ: ភារុន 9 AM, Monday, 04 Mar, 2019

បើទោះបីជាកាមេរ៉ានៅលើទូរស័ព្ទ iPhone ទាំងអស់ អាចថតរូបបានល្អក៏ដោយ ប៉ុន្តែពេលខ្លះមានភាពមិនទៀងទាត់មួយចំនួនកើតឡើងផងដែរ ហើយបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើន គឺនៅពេលដែលកាមេរ៉ាថតរូបមិន Focus ។ នៅពេលបញ្ហានេះកើតឡើង រាល់រូបថត ដែលអ្នកបានថត នឹងចេញមកមានសភាពព្រាលៗ មិនច្បាស់។ នៅក្នុងអត្ថបទខាងក្រោមនេះ ទំនើប នឹងណែនាំនូវគន្លឹះមួយចំនួន ដើម្បីជួសជុលបញ្ហានេះ៖
1. ដក Case ចេញពីទូរស័ព្ទ
រឿងដែលអ្នកគួរធ្វើដំបូង គឺត្រូវដក Case ចេញពីទូរស័ព្ទ iPhone មុននឹងអ្នកថតរូប។

2. ចុច និងសង្កត់ប៊ូតុងកាមេរ៉ា
សង្កត់ប៊ូតុងកាមេរ៉ាឱ្យជាប់ ហើយរងចាំរហូតដល់កាមេរ៉ា ផ្តោតរូបភាពកាន់តែច្បាស់ បន្ទាប់មកចាំចុច ប៊ូតុងថតតែម្តង។

3. សម្អាត Len កាមេរ៉ា
អ្នកត្រូវប្រាកដថាកញ្ចក់កាមេរ៉ានៃទូរស័ព្ទ iPhone របស់អ្នកគឺស្អាត មិនមានជាប់ធូលីដី ឬ ភាពកខ្វក់។ នៅពេលខ្លះម្រាមដៃរបស់អ្នកប៉ះ នឹងកញ្ចក់កាមេរ៉ាដោយចៃដន្យ ហើយអ្នកមិនបានជូវវាចេញ ហើយទុកស្នាមម្រាមដៃនោះ នៅជាប់នៅទីនេះ ដដែល។ នេះក៏អាចជាហេតុផល ដែលបណ្តាលឱ្យកាមេរ៉ាថត មិន Focus។ ដូច្នេះអ្នកគួរប្រើអេប៉ុង ឬក្រណាត់ទន់ៗ មកជូតសម្អាត នៅលើកញ្ចក់កាមេរ៉ាដោយ ថ្នមៗជាការស្រេច។

4. ចាក់សោរ Auto Focus
ការចាក់សោរ Auto Focus និង Auto Exposure (ចាក់សោរ AF / AE) គឺជាលក្ខណៈពិសេស ដែលអាចជួយដោះស្រាយបញ្ហារបស់កាមេរ៉ាថតនៃទូរស័ព្ទ iPhone មិន Focus។ អ្វីដែលអ្នកត្រូវធ្វើដំបូង គឺប៉ះលើចំណុចនៃវត្ថុ ទៅនឹងរូបភាពនៅលើអេក្រង់ នៅពេលអ្នកកំពុងថតរូប ប្រហែលជា 2-3វិនាទី រង់ចាំរហូតដល់ អ្នកបានឃើញប្រអប់ «AF/AE Lock» តូចពណ៌លឿងមួយលេចចេញមក។ ម្យ៉ាងទៀតលក្ខណៈពិសេសនេះ គឺនឹងរក្សាកម្មវត្ថុ ដើម្បីធ្វើឱ្យកាមេរ៉ាផ្តោត រូបភាពបានច្បាស់ល្អ ទោះបីជាទូរស័ព្ទ iPhone ត្រូវបានផ្លាស់ប្តូរនៅជុំវិញ។

5. ដក Len ម៉ាញេទិចចេញ
ប្រសិនបើទូរស័ព្ទ iPhone របស់អ្នកភ្ជាប់ជាមួយនឹង Len ម៉ាញេទិច ឬ Case ទូរស័ព្ទធ្វើពីលោហៈ អ្នកគួរតែព្យាយាមយកវាចេញជាបណ្តោះអាសន្ន។ នេះអាចជាហេតុផល ដែលនៅពីក្រោយការថតរូបមិន Focus។

6. ប៉ះលើអេក្រង់ទូរស័ព្ទ
ប៉ះផ្នែកខាងលើនៃអេក្រង់ទូរស័ព្ទ iPhone ជាច្រើនដងដោយបាតដៃរបស់អ្នក។ អ្នកប្រើវិធីនេះ បាននិយាយថាវាជាជំហានដ៏សាមញ្ញមួយ តែអាចជួយដោះស្រាយបញ្ហានេះបាន។

7. បង្ខំ កម្មវិធីកាមេរ៉ាថត បិទ
ការ Restart កម្មវិធី ទំនងជាអាចដោះស្រាយបញ្ហានេះបាន។ ប៉ះប៊ូតុង Home ពីរដង ដូច្នេះអ្នកនឹងមើលឃើញ Preview របស់កម្មវិធី ដែលអ្នកនឹងកំពុងយកមកប្រើប្រាស់។ ការបង្ខំកម្មវិធីកាមេរ៉ាថត៖ ដំបូងអ្នកអូសទៅឆ្វេង នឹងស្វែងរកកម្មវិធី កាមេរ៉ា បន្ទាប់មកអូសទៅលើ នោះវានឹងបិទកម្មវិធីហើយ។

8. Restart ទូរស័ព្ទ iPhone របស់អ្នក

9. ធ្វើបច្ចុប្បន្នភាព iOS នៅក្នុងទូរស័ព្ទ iPhone របស់អ្នក
អ្នកអាចមើលរូបភាពគំរូ នៅខាងក្រោមនេះ។

10. លុបមាតិកា និងការកំណត់
ដំបូងបម្រុងទុកទិន្នន័យរបស់អ្នកជាមុនសិន។ បន្ទាប់មកចូលទៅកាន់ Settings > General > Reset > ចុចពាក្យ Erase all content & settings > ចុចពាក្យ Erase iPhone បន្ទាប់ពីបញ្ចប់ដំណើរការលុបមាតិកា និងការកំណត់។ ធ្វើតាមជំហានដែលបានបង្ហាញនៅលើអេក្រង់ និង Set up ទូរស័ព្ទ iPhone របស់អ្នកសារជាថ្មី។

11. ស្នើរសុំ ការជំនួស
ពិនិត្យមើលប័ណ្ណធានារបស់ទូរស័ព្ទ iPhone របស់អ្នក ប្រសិនបើមិនទាន់ដល់ពេលផុតកំណត់ថ្ងៃបរិច្ឆេទនៅឡើយ។ អ្នក ប្រហែលជាមានសិទ្ធក្នុងការស្នើរសុំ ការជួសជុលកម្មវិធីថតរូប ដោយឥតគិតថ្លៃពីហាងលក់ទូរស័ព្ទ។

ភាគច្រើននៃគន្លឹះទាំង 10 ដែលបានរៀបរាប់ខាងលើនេះ គឺមានប្រសិទ្ធភាពខ្ពស់នៅលើទូរស័ព្ទដូចជា៖ iPhone 4, iPhone 4s, iPhone 5, iPhone 5s, iPhone 5c, iPhone 6, iPhone 6 Plus, iPhone 6s, iPhone 6s Plus, iPhone SE, iPhone 7 និង iPhone 7 Plus ។ ប៉ុន្តែប្រសិនបើនៅតែមិនអាចដោះស្រាយបាន អ្នកអាចសាកល្បងទាក់ទងទៅក្រុមហ៊ុន Apple ឬ សាកល្បងទៅកាន់ហាងលក់ទូរស័ព្ទ iPhone ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយផ្សេងទៀត។

ប្រភព: technobezz ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

តើអ្នកមានដឹងទេថាកាមេរ៉ាភ្លោះរបស់ LG G5se មានសមត្ថភាពខ្លាំង នឹងលក្ខណៈពិសេសអ្វីខ្លះ?

ដោយ: WangSang 11 PM, Thursday, 14 Jul, 2016

LG  G5se គឺជាស្នាដៃមួយថ្មីរបស់ក្រុមហ៊ុន LG ដែលបានបង្កើតឡើងយ៉ាងពិសេសមានលក្ខណៈសម្បត្តិទាក់ទាញប្លែកពីគេ។ បើយើងក្រឡេកមើលទៅលើការរចនារូបរាងទាំងមូលរបស់ LG...

Mercedes បានបង្កើតរថយន្តក្រុង សម្រាប់អនាគតកាល

ដោយ: ដួងច័ន្ទ 8 PM, Monday, 19 Jun, 2017

ក្រុមហ៊ុន Mercedes-Benz ចង់នាំយកប្រព័ន្ធដឹកជញ្ជូន ស្វយ័តមកជូនមហាជនទាំងអស់។ កាលពីឆ្នាំមុន ក្រុមហ៊ុនបានបង្កើតរថយន្តក្រុង ពាក់កណ្តាលស្វយ័ត មានឈ្មោះថា ...

វិធីសាស្រ្តផ្លាស់ប្តូរ Apple ID

ដោយ: ដួងច័ន្ទ 2 PM, Friday, 15 Mar, 2019

អត្តសញ្ញាណ Apple ID របស់អ្នកគឺជាអ្វីដែលភ្ជាប់អ្នកទៅគ្រប់មាតិកាទាំងអស់នៅក្នុងប្រព័ន្ធ Apple Ecosystem សេវាកម្ម Apple Music, App ទាំងអស់របស់អ្នក ការភ...

Apple មិនរងគ្រោះនៅ ចិនតែឯងទេ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 16 Feb, 2019

ក្រុមហ៊ុន Apple មិនបានលេងសើចទេ នៅពេលក្រុមហ៊ុនបានព្រមានថាទីផ្សារទូរសព្ទ Smartphone នៅក្នុងប្រទេសចិន បានផ្តល់ឱ្យនូវបញ្ហាប្រឈមដ៏ធំមួយកាលពីដំណាច់ឆ្នាំម...

Tomnerb.Com - YouTube Channel