ចូលចិត្តទំនើប

FITT360 កាមេរ៉ាក្រវ៉ាត់ក 360ដឺក្រេ ដំបូងគេបង្អស់

ដោយ: Belle 7 PM, Wednesday, 24 Jan, 2018

ប្រិយមិត្តទំនើបទាំងអស់ អាចនឹងដឹងហើយថា ប្រឌិតភាពនៃកាមេរ៉ាវិវឌ្ឍទៅមុខ កាន់តែអស្ចារ្យ រូបរាងល្អប្លែកភ្នែក ផ្ដិតយករូបភាពកាន់តែច្បាស់ និងផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ។ ថ្ងៃនេះ ទំនើប សូមណែនាំ FITT360 Neckband Wearable Camera ជាកាមេរ៉ាដំបូងគេ ដែលអ្នកអាចពាក់ក្រវ៉ាត់ជាប់នឹងក ស្រដៀងគ្នានឹង Wireless headphones ដែរ ថែមទាំងអាចថតយករូបភាពបាន 360 ដឺក្រេ ឯណោះ។

FITT360-header-camera_technology_news_cambodia_tomnerb-04

Linkflow ដែលជាក្រុមហ៊ុនស្ថាបនិកកាមេរ៉ាដ៏ឆ្លាតវៃនេះ មានមូលដ្ឋាននៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា បានបញ្ជាក់ថា៖ “ FITT360 Neckband Wearable Camera ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីផ្តល់ជាមធ្យោបាយងាយស្រួល ក្នុងការចាប់យករូបភាព រួមទាំងសកម្មភាពជុំវិញខ្លួនមនុស្សម្នាក់បាន 360ដឺក្រេ ហើយគេអាច Live ផ្ទាល់ពេលវេលាទាំងនោះទៅកាន់មិត្តភក្តិឯទៀត បានឃើញច្បាស់នឹងភ្នែក ប្រៀបដូចជាពួកគេកំពុង នៅជាមួយគ្នាជាក់ស្ដែងដូច្នោះដែរ។” លក្ខណៈពិសេសនៃ FITT360 Neckband Wearable Camera រួមមាន ថាមពលថ្មដែលអាច recordសកម្មភាពបានដល់ទៅ90នាទី បំពាក់ដោយប្រព័ន្ធGPS និងសមាសភាពធន់នឹងទឹក IPX6 ផងដែរ។ ដើម្បីឲ្យយល់កាន់តែច្បាស់ ពីមុខងាររបស់កាមេរ៉ានេះ សូមរីករាយ ទស្សនាវីដេអូខាងក្រោម។

FITT360-header-camera_technology_news_cambodia_tomnerb-02

FITT360 Neckband Wearable Camera អាចភ្ជាប់ជាមួយកម្មវិធីក្នុងទូរសព្ទស្មាតហ្វូន Android និងiOS ដែលអាចឲ្យអ្នកគ្រប់គ្រង និងកំណត់មុខងារកាមេរ៉ា ទាំងបីជ្រុងរបស់វាបានយ៉ាងងាយស្រួល។ វាមានសមត្ថភាពថតយករូបភាពក្នុងកម្រិត Resolution 4480 x 2,240 និងវីដេអូ 4K Ultra HD ក្នុងកម្រិត Resolution 3840 x 1920 រួមទាំងផ្សាយបន្តផ្ទាល់បាន 30 frames ក្នុង 1វិនាទី។ ឥឡូវនេះ FITT360 Neckband Wearable Camera មានដាក់លក់ក្នុងវេបសាយ kickstarter ក្នុងតម្លៃពិសេសចាប់ពី $ 370 ឡើងទៅ និងទទួលកម៉្មង់ទិញឆ្លងប្រទេសអំឡុងខែតុលា ឆ្នាំ2018 ៕

FITT360-header-camera_technology_news_cambodia_tomnerb-03

អត្ថបទអ្នកចង់អាន

Xiaomi ផលិតទូរសព្ទមានអេក្រង់កោងគ្រប់ជ្រុង?

ដោយ: ដួងច័ន្ទ 8 AM, Monday, 11 Feb, 2019

ចាប់តាំងពីទូរសព្ទម៉ូដែល Galaxy Edge ចេញលក់កាលពីឆ្នាំ 2014 ផលិតផលទូរសព្ទដៃរបស់ក្រុមហ៊ុន Samsung ត្រូវបានផលិតឡើងក្នុងទម្រង់គែមកោងនៅផ្នែកខាងឆ្វេង និងខ...

កំហុសទាំង 7 ត្រូវបង្ការក្នុងការបើកបររថយន្តលេខអូតូ

ដោយ: ដួងច័ន្ទ 9 AM, Friday, 10 Aug, 2018

ទោះបីជារថយន្តប្រើប្រាស់លេខអូតូ ផ្តល់នូវការបើកបរដោយសុវត្ថិភាពយ៉ាងណាក្តី អ្នកត្រូវជៀសវាងប្រការមួយចំនួននៅពេលធ្វើការបញ្ជារចង្កូតរថយន្ត។ នៅក្នុងអត្ថបទខ...

ទូរសព្ទ Galaxy A80 ឡូយខ្លាំងប៉ុណ្ណា?

ដោយ: ដួងច័ន្ទ 3 PM, Thursday, 18 Apr, 2019

ក្រុមហ៊ុន Samsung មានបំណងនាំយកកាមេរ៉ាបង្វិលត្រឡប់មកកាន់ទូរសព្ទដៃវិញ ហើយទូរសព្ទម៉ូដែលថ្មី Galaxy A80 គឺជាទូរសព្ទដៃដែលនឹងបង្ហាញលក្ខណៈសម្បត្តិថ្មីនេះ។...

នេះអាចជានាឡិកា Smartwatch បន្ទាប់របស់ LG

ដោយ: ដួងច័ន្ទ 8 PM, Sunday, 05 Feb, 2017

ក្នុងពេលដែល Google កំពុងបង្កើនល្បឿននៃការផលិត និងដាក់លក់ Android Wear 2.0 ជាការវិវត្តធំបំផុត នៃឧបករណ៍ពាក់ជាប់ខ្លួន ក្រុមហ៊ុន LG ទំនងដូចជា កំពុងត្រៀម...

Tomnerb.Com - YouTube Channel