តើពិតទេ? Firefox នឹងបិទការចាក់វីឌីអូដោយស្វ័យប្រវត្តិ តាមលំនាំដើម នៅខែក្រោយនេះ
យោងតាមរយៈវិបសាយព័ត៌មាន TechCrunch បានឱ្យដឹងថា ការចាក់វីឌីអូដោយស្វ័យប្រវត្តិ (Autoplaying video) របស់ Firefox ដែលជាបណ្តាញរុករក ព័ត៌មានដ៏ទូលំទូលាយនៅលើប្រព័ន្ធអ៊ិនធឺណិត។ ហើយក្រុមហ៊ុន Mozilla Firefox ក៏ចង់ធ្វើឱ្យការរំពឹងទុកនេះ ក្លាយជាផ្នែកមួយរបស់ខ្លួនផ្ទាល់ ដើម្បីធ្វើឱ្យវាអាចលេចរូបរាងនៅក្នុង Firefox 66 នាពេលខាងមុខនេះ។ ដូចគ្នាដែរ ការរៀបរាប់យ៉ាងលម្អិត នៅក្នុងប្លុក នាពេលថ្មីៗ ក៏បានលើកឡើងថា ក្រុមហ៊ុន Mozilla បានកំណត់និយមន័យឱ្យ Autoplaying video នេះថា «ការចាក់វីឌីអូសារជាថ្មីម្តងទៀត ដែលកើតឡើងមុនពេល ដែលអ្នកប្រើប្រាស់ បានធ្វើអន្តរកម្មជាមួយ នឹងគេហទំព័រណាមួយ តាមរយៈការចុច Mouse ទៅលើ Printable key, ឬក៏ Touch Event ជាដើម»។ គួរបញ្ជាក់ផងដែរថា លក្ខណៈចាក់វីឌីអូដោយស្វ័យប្រវត្តិនេះ នឹងត្រូវបាន Block លុះត្រាតែបានទទួលការអនុញ្ញាតដ៏ជាក់លាក់ ពីអ្នកប្រើប្រាស់ ទើបអាចឱ្យវីឌីអូអាចដំណើរការបាន។ ម្យ៉ាងទៀតអ្នកប្រើប្រាស់ក៏អាចចាក់វីឌីអូ ដោយប្រើដៃចុចទៅលើគេហទំព័រនោះ ដោយមិនមានការចាក់វីឌីអូដោយស្វ័យប្រវត្តិឡើយ។
Firefox មិនមែនជាកម្មវិធីរុករកព័ត៌មានដំបូងគេបង្អស់ ដែលព្យាយាមបញ្ឈប់ការចាក់វីឌីអូដោយស្វ័យប្រវត្តិនេះទេ គឺនៅមាន Google ដែលកាលពីឆ្នាំមុន ក៏បានបន្ថែម Block ស្រដៀងគ្នានេះដែរ នៅលើកម្មវិធីរុករកព័ត៌មាន Chrome។ ប៉ុន្តែរបៀបដែល Google ព្យាយាមបញ្ឈប់លក្ខណៈនេះ ដោយប្រើវិធីសាស្រ្តផ្ទាល់ខ្លួន គឺការប្រើប្រាស់ប្រវត្តិក្នុងការរុករកព័ត៌មាន ដើម្បីកំណត់អ្នកប្រើប្រាស់ តាមរយៈបណ្តាញគេហទំព័រណា ដែលចង់ Block ប៉ុណ្ណោះ ជំនួសឱ្យការដាក់ការហាមឃាត់ដ៏ទូលំទូលាយ ដូចដែរ Firefox នឹងផ្តល់ជូននោះឡើយ។ ហើយបន្ថែមពីនេះ Firefox នឹងបិទត្រឹមតែនៅលើគេហទំព័រណា ដែលប្រព្រឹត្តបទល្មើសប៉ុណ្ណោះ។ Block ស្វ័យប្រវត្តិនេះ នឹងត្រូវបាន Firefox កំណត់ចេញជាមួយនឹង ការចេញផ្សាយនូវ Firefox ជំនាន់ក្រោយផងដែរ ហើយបច្ចុប្បន្ននេះលក្ខណៈពិសេសនេះ គ្រោងនឹងបញ្ចេញនៅថ្ងៃទី 19 ខែមីនា ឆ្នាំនេះហើយ។