ចូលចិត្តទំនើប

Firefox អភិវឌ្ឍន៍មុខងារកាន់តែប្រសើរ

ដោយ: ដួងច័ន្ទ 8 AM, Thursday, 01 Nov, 2018

ក្រុមហ៊ុន Mozilla កំពុងព្យាយាមធ្វើអ្វីម្យ៉ាង ដើម្បីដោះស្រាយបញ្ហាដែលអ្នកប្រើប្រាស់មួយចំនួន កំពុងធុញទ្រាន់ ដូចជាអារម្មណ៍ដ៏គួរឱ្យធុញថប់នៅពេលអ្នកគិតពីអ្វីម្យ៉ាង ហើយភ្លាមៗនោះ ការផ្សព្វផ្សាយពាណិជ្ជកម្មអំពីរឿងនោះក៏លេចឡើង។

ជាមួយការ Update ថ្មីរបស់ Firefox មុខងារ Anti-Tracking Measures ត្រូវបានដាក់ឱ្យដំណើរការ ដែលនឹងជួយការពារគេហទំព័រនានាពីការតាមដានអ្នក នៅពេលដែលអ្នកផ្លាស់ប្តូរពីគេហទំព័រមួយទៅមួយទៀត។

ករណីនេះកើតឡើងមួយឆ្នាំបន្ទាប់ពី ការ Update ធំបំផុតរបស់ Firefox គឺ Quantum ដែលបាននាំមកនូវល្បឿនដំណើរការកាន់តែលឿន ក៏ដូចជាការការពារពីការ Tracking ផងដែរ។
Version ចុងក្រោយបង្អស់របស់ Firefor គឺ 63 នឹងដាក់ដំណើរការមុខងារ Enhanced Tracking Protection ថ្មី ដែលបំពេញតាមការទាមទាររបស់អ្នកប្រើប្រាស់ ដែលមានបំណងចង់បានឯកជនភាពកាន់តែច្រើន។

ជាមួយការ Update នេះ អ្នកប្រើប្រាស់អាចបិទដំណើរការ Cookies នានា និងការចូលទៅប្រើប្រាស់ឃ្លាំងស្តុកទិន្នន័យពីជនដទៃ ឬ Third-Party Tracker។ នៅក្នុងនោះ អ្នកនៅតែមានជម្រើសក្នុងការ Block គ្រប់ Cookies ទាំងអស់នៅក្រោម Preference ប៉ុន្តែការធ្វើដូចនេះនឹងធ្វើឱ្យដំណើរការគេហទំព័រប្រព្រឹត្តិទៅដោយមិនរលូន។

ចាប់តាំងពីដាក់ឱ្យដំណើរការ Firefox Quantum ក្រុមការងារ Mozilla បានកត់សម្គាល់ឃើញថា មានអ្នកប្រើប្រាស់កាន់តែច្រើនប្រើប្រាស់មុខងារ Tracking Protection ដោយដំណើរការវាជាមុខងារ Always On។ វាត្រូវបានបិទ ដោយ Default ហើយវានឹងដំណើរការដោយស្វ័យប្រវត្តិ នៅពេលអ្នកប្រើប្រាស់ប្តូរទៅ Private Browsing។ ប៉ុន្តែហេតុអ្វីក្រុមហ៊ុន Mozilla មិនដាក់ឱ្យមុខងារ Tracking Protection ដំណើរការជា Default តាំងពីចាប់ផ្តើមដំបូង? ចម្លើយគឺ ការបិទមុខងារ Tracking ទាំងអស់អាចបណ្តាលឱ្យគេហទំព័រទាំងមូលមានបញ្ហា។ ក្រុមហ៊ុន Mozilla ត្រូវដំណើរការ និងជួសជុលបញ្ហានេះ ដើម្បីធានាថាទំព័រនីមួយៗត្រូវបានដំណើរការដោយត្រឹមត្រូវ។ ហើយ Mozilla មិនចង់បិទ Cookies ទាំងអស់ទេ ក្រុមហ៊ុនគ្រាន់តែចង់បិទ Cookie ណាដែលជាភាគីទីបី ដែលតាមដានអ្នកប្រើប្រាស់ពីគេហទំព័រមួយទៅមួយប៉ុណ្ណោះ។

នៅក្នុងនោះក៏មានបញ្ហាដែលមានបំណងរំខានដល់គេហទំព័រតូចៗ និងនិងអ្នកបង្កើតមាតិកានៅលើគេហទំព័រ ដោយធ្វើការបិទគ្រប់ការផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់។ ក្រុមហ៊ុន Mozilla មិនប្រឆាំងជាមួយការផ្សព្វផ្សាយពាណិជ្ជកម្មទេ ព្រោះនេះជាមធ្យោបាយស្វែងរកប្រាក់ចំណូល។ ប៉ុន្តែក្រុមហ៊ុនស្វែងយល់ឃើញថា Online Tracking កាន់តែរីករាលដាលធំឡើង។
មុខងារ Enhanced Tracking Protection នឹងផ្តល់ឱ្យអ្នកនូវអត្ថប្រយោជន៍នៃការមិនទទួលរង Tracking ខណៈដែលវានៅតែអនុញ្ញាតឱ្យគេហទំព័រនៅតែអាចស្វែងរកប្រាក់ចំណូលពីការផ្សព្វផ្សាយពាណិជ្ជកម្ម។

ក្រុមហ៊ុន Mozilla ជាក្រុមហ៊ុនស្ថិតនៅលំដាប់ជួរមុខគេ ក្នុងការផ្តល់ឱ្យអតិថិជននូវជម្រើសកាន់តែច្រើនសម្រាប់ការពារឯកជនភាពពីការតាមដាន។ កាលពីដើមខែនេះ ក្រុមហ៊ុន Mozilla បានប្រកាសថាក្រុមហ៊ុននឹងធ្វើការសហការជាមួយ ProtonVPN ដើម្បីធ្វើតេស្តសាកល្បងលើ បណ្តាញ Virtual Private ថ្មី ក្នុងតម្លៃ $10 ក្នុងមួយខែ។ ហើយនៅក្នុងនោះក៏មាន Firefox Monitor ឥតគិតថ្លៃមួយ ដែលជាសេវាកម្ម ដែលនឹងប្រាប់អ្នកពីពេលវេលាដែល Password របស់អ្នកត្រូវបានសម្របសម្រួល៕

អត្ថបទអ្នកចង់អាន

ក្រុមហ៊ុន Nokia ប្រហែលជាបោះបង់ចោល ឧបករណ៍ពាក់ជាប់ខ្លួន

ដោយ: ដួងច័ន្ទ 9 AM, Monday, 21 May, 2018

អស់រយៈពេលតិចជាងពីរឆ្នាំ បន្ទាប់ពីការចំណាយអស់រាប់លានដុល្លារ ក្នុងការស្វែងរកទីតាំងឈរ ជើងនៅក្នុងទីផ្សារផលិតផលសុខភាពសម្រាប់អតិថិជន ក្រុមហ៊ុន Nokia បានប...

Moto X Style Flagship ថ្មី ពី Motorola

ដោយ: ដាលីស 10 PM, Monday, 07 Sep, 2015

Motorola បញ្ចេញស្មាតហ្វូន Flagship ថ្មីមួយ ក្រោមឈ្មោះថា Moto X Style ដែលមកព្រមជាមួយទំហំអេក្រង់ 5.7 អុីញ QHD (1440p) ថែមជាមួយកាមេរ៉ាក្រោយ ដែលមានភាពល...

ជម្រើសកាមេរ៉ា សម្រាប់ការដើរកំសាន្ត

ដោយ: ដួងច័ន្ទ 9 PM, Monday, 25 Dec, 2017

នៅពេលអ្នកធ្វើដំណើរកំសាន្ត នារដូវវស្សមកាល ជាទូទៅអ្នកពិតជាចង់យកកាមេរ៉ាជាប់នឹងខ្លួន ទោះ បីកាមេរ៉ាទូរសព្ទ Smartphone របស់អ្នក ក៏ពុំអាចបំពេញតម្រូវការថតរ...

អ្វីដែលត្រូវធ្វើ មុននឹងទិញ MacBook មួយទឹក?

ដោយ: ភារុន 9 AM, Wednesday, 27 Feb, 2019

ប្រសិនបើប្រិយមិត្ត គិតថានឹងទិញ MacBook ថ្មីទំនងជាត្រូវចំណាយថវិកាអស់ច្រើនជាងអ្នកមានឥឡូវ អ្នកប្រហែលជាបែរទៅទិញ MacBook មួយទឹកវិញហើយ។ ដូច្នេះអ្នកអាចស្វ...

Tomnerb.Com - YouTube Channel