ចូលចិត្តទំនើប

លក្ខណៈស្កេន ម្រាមដៃ មិនដំណើរការនៅលើ Galaxy S9 តើគួរដោះស្រាយបែបណា?

ដោយ: ភារុន 9 AM, Saturday, 30 Mar, 2019

ទូរស័ព្ទ Samsung Galaxy S9 និង Galaxy S9 Plus គឺជាទូរស័ព្ទដ៏អស្ចារ្យ ដែលមានលក្ខណៈពិសេសដ៏ល្អឥតខ្ចោះ ទាក់ទងនឹងការកំណត់តម្លៃ និងបទពិសោធន៍ ដែលវាផ្តល់ជូនដល់អ្នកប្រើប្រាស់ទាំងឡាយ។ ទោះបីជាវាល្អបំផុត ប៉ុន្តែពេលខ្លះ ក៏វានៅតែមានភាពរអាក់រអួល ហើយអ្នកប្រើប្រាស់នៅជុំវិញពិភពលោក តែងត្អូញត្អែរថា ទូរស័ព្ទនេះ ស្កេនស្នាមម្រាមដៃមិនដំណើរការនៅលើ Galaxy S9 ។ ដូច្នេះអ្នកប្រើប្រាស់ទាំងអស់ ពិតជាចង់ដឹងអំពីវិធីដោះស្រាយបញ្ហាមិនដំណើរការ នៅលើការស្កេនស្នាមម្រាមដៃ នៅក្នុងទូរស័ព្ទរបស់ពួកគេហើយ។ អត្ថបទខាងក្រោមនេះ គឺជាវិធីដោះស្រាយ៖
1. ផ្លាស់ប្តូរ ពេលវេលាចាក់សោរសុវត្ថិភាព នៅក្នុង Settings
ដំបូងចូលទៅក្នុងកម្មវិធី Settings >> អូសស្វែងរក Lock Screen និង Security >> បើកចូល Secured Lock Time >> នៅពេលអ្នក ឈានដល់ដំណាក់កាលនេះ អ្នកត្រូវជ្រើសរើសជាមួយនឹង Key «Power» ឬក៏ នៅពេលអេក្រង់បង្ហាញចេញ។ ខណៈពេល អ្នកប្រើប៊ូតុង Power ដើម្បីបិទ ការបង្ហាញ នេះអាចសន្មតថាទូរស័ព្ទរបស់អ្នក ត្រូវបានចាក់សោរភ្លាមៗ។ ទោះបីជាយ៉ាងនេះក្តី វាក៏នៅតែមានចន្លោះពេលបន្តិច មុនពេលដែលវាចាក់សោរ ដែលអាចត្រូវបាន Set នៅក្នុងរយៈពេល ប្រហែល 2-3វិនាទី ឬច្រើនជាងនេះ ដោយផ្អែកលើ Personal Preference ។

2. កំណត់អត្តសញ្ញាណ ប្រសិនបើផ្នែក Physical Fingerprint Hardware កំពុងដំណើរការ

ការកំណត់អត្តសញ្ញាណឱ្យបានច្បាស់ថាតើ Hardware របស់ទូរស័ព្ទនេះ កំពុងដំណើរការឬអត់? នោះក៏ជាមធ្យោបាយដើម្បីជួសជុលបញ្ហាស្កេនស្នាមម្រាមដៃ ហើយប្រសិនបើ Sensor ស្កេនស្នាមម្រាមដៃ ត្រូវបានខូចខាតនៅក្នុង Transition និងមានបញ្ហា Default ដោយសារតែអ្នកខកខានត្រួតពិនិត្យ គុណភាពលក្ខណៈពិសេសនៅក្នុងទូរស័ព្ទដៃរបស់អ្នកឱ្យបានច្បាស់លាស់ក្នុងការស្វែងរកកំហុស។ ដំបូងអ្នកគួរព្យាយាមប្រើប្រាស់ស្នាមម្រាមដៃ ដើម្បីដោះសោរ ដោយប្រើជាមួយនឹង Samsung Pay ឬ LastPass ដែលទាមទារការផ្ទៀងផ្ទាត់ស្នាមម្រាមដៃ ក្នុងការចូលទៅប្រើប្រាស់កម្មវិធីន។ ប្រសិនបើគ្មានបញ្ហានៅលើ Hardware នោះទេ លក្ខណៈស្កេនស្នាមម្រាមដៃ គួរតែមិនមានបញ្ហាអ្វីឡើយ។ ដូច្នេះអ្នកអាចព្យាយាមដោះសោរទូរស័ព្ទម្តងទៀត ថាតើវានៅតែមិនទាន់មានដំណើរការទៀតដែរឬទេ?

3. Reset ប៊ូតុង ស្កេនស្នាមម្រាមដៃ

ដំបូងចូលទៅក្នុងកម្មវិធី Settings >> អូសចុះក្រោមស្វែងរក Option «Lock Screen & Security» >> អ្នកគួររក្សាស្នាមម្រាមដៃទាំង 5 របស់អ្នកនៅក្នុង Option ស្កេនស្នាមម្រាមដៃ។ ដូច្នេះការ Reset ប៊ូតុងស្កេនស្នាមម្រាមដៃ គឺអនុញ្ញាតឱ្យអ្នក អាចដោះសោរទូរស័ព្ទ បានយ៉ាងងាយស្រួល។ ប៉ុន្តែសូមប្រាកដថា អ្នកបានលុបស្នាមម្រាមដៃចាស់ៗទាំងអស់ មុនពេលអ្នក Reset >> នៅពេលលុបរួច អ្នកត្រូវចាប់ផ្តើមបើកទូរស័ព្ទឡើងវិញ ដោយសង្កត់ប៊ូតុង Power 2-3វិនាទី ហើយជ្រើសរើស Option «Restart!» ជាការស្រេច។

• បង្កើតស្នាមម្រាមដៃថ្មី៖ ប្រសិនបើស្នាមម្រាមដៃ ដែលអ្នកធ្លាប់បានស្កេនទុកដោះសោរនៅក្នុង Option «ស្កេនស្នាមម្រាមដៃ» នោះមានការខូចខាត ឬមិនអាចស្កេនបាន អ្នកគួរបង្កើតស្នាមម្រាមដៃសារជាថ្មីម្តងទៀត ដើម្បីធ្វើឱ្យប្រាកដថា មិនមែនមកពីបញ្ហាស្នាមម្រាមដៃរបស់អ្នកនោះទេ។ ការបង្កើតស្នាមម្រាមដៃថ្មី ដំបូងចូលទៅក្នុងកម្មវិធី Settings >> Lock Screen & Security >> Set Up Fingerprints >> ជ្រើសរើស Sensors >> Fingerprint >> យកម្រាមដៃណាមួយដែលអ្នកចង់កំណត់ ដាក់នៅលើ Option «ស្កេនស្នាមម្រាមដៃ» ដើម្បីកំណត់ស្នាមម្រាមដៃសារជាថ្មីនៅក្នុងទូរស័ព្ទរបស់អ្នក ឬក៏អ្នក Dial ទៅ « *#0*# » ដើម្បីអនុញ្ញាតឱ្យ Dialer ស្មាតហ្វូន ពិភាក្សាពីវិធីដោះស្រាយបញ្ហាមិនដំណើរការ លក្ខណៈស្កេនស្នាមម្រាមដៃ ជាមួយអ្នកបាន។

ប្រភព: technobezz ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

របៀបជួសជុល ទូរស័ព្ទ ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដែលលេចចេញពាក្យ «Unfortunately, Camera Has Stopped»!

ដោយ: ភារុន 9 AM, Wednesday, 13 Mar, 2019

កាមេរ៉ាថត គឺជាផ្នែកមួយដ៏សំខាន់នៃទូរស័ព្ទប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ។ យើងម្នាក់ៗតែងតែស្រឡាញ់ការថតរូប Sefies ខ្លួនឯង និងរីករាយនឹងការថតរូ...

Intel’s Vaunt Glasses បច្ចេកវិទ្យាឡូយកប់!

ដោយ: Belle 8 PM, Tuesday, 20 Mar, 2018

ខណៈដែល Smart Glasses បានបាត់មុខពីពិភពបច្ចេកវិទ្យាមួយរយៈ ក្រុមហ៊ុន Intel កំពុងផ្ដួចផ្ដើមផលិត Smart Glasses ជំនាន់ថ្មី ជាមួយនឹងមុខងារអស្ចារ្យ ដែលមិនធ...

ល្បីថា Microsoft នឹងបង្ហាញខ្លួន Smartwatch ដើម្បីជល់ជាមួយ Apple iWatcH!

ដោយ: ដាលីស 3 PM, Saturday, 11 Apr, 2015

ក្នុងរយៈពេលកន្លងមក មើលទៅហាក់ដូចជា Microsoft រាងយឺតយ៉ាវជាងគូប្រជែងជានិច្ច មិនថាតែនៅ​ក្នុងទីផ្សារ​ស្មាត​ហ្វូន ដែលទំរាំតែ Windows Phone ចេញមក Apple iP...

រំពឹងថានឹងបានឃើញ Mac ជំនាន់ថ្មីនៅឆ្នាំ 2020

ដោយ: ដួងច័ន្ទ 9 AM, Monday, 17 Dec, 2018

ផលិតផល Mac របស់ក្រុមហ៊ុន Apple ដែលនឹងត្រូវផ្លាស់ប្តូរពីបន្ទះឈីប Intel ទៅប្រើប្រាស់បន្ទះឈីបផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន នឹងមិនទាន់បង្ហាញខ្លួនក្នុងពេលឆាប...

Tomnerb.Com - YouTube Channel