ចូលចិត្តទំនើប

Fingbox ឧបករណ៍ការពារសុវត្ថិភាព Network និងដោះស្រាយបញ្ហា Wi-Fi

ដោយ: ដួងច័ន្ទ 9 PM, Sunday, 09 Apr, 2017

ឧបករណ៍ដ៏សាមញ្ញ ប្រើប្រាស់សម្រាប់ការពារសុវត្ថិភាពប្រព័ន្ធ Network និងដោះស្រាយបញ្ហាប្រព័ន្ធ Wi-Fi នៅក្នុងគេហដ្ឋាន។ Fingbox ត្រូវបានវេចខ្ចប់ជាមួយនឹងឧបករណ៍ ដែលអ្នកត្រូវការ ដើម្បីការពារសុវត្ថិភាពប្រព័ន្ធអ៊ីនធឺណេត និងដំណើរការប្រព័ន្ធ Wi-Fi នៅក្នុងគេហដ្ឋានរបស់អ្នក។

សេចក្តីណែនាំអំពី Fingbox

Fingbox ធ្វើឱ្យអ្នកមានលទ្ធភាពការពារ និងដោះស្រាយបញ្ហាប្រព័ន្ធអ៊ីនធឺណេត នៅក្នុងគេហដ្ឋាន។ អ្នកអាចធ្វើការគ្រប់គ្រងឧបករណ៍នេះ ទាំងស្រុងតាមរយៈ Fing App ដែលវានឹងផ្តល់សញ្ញាដល់អ្នក នៅពេលមានចាប់បានបញ្ហាខុសប្រក្រតីណាមួយ ដូចជាឧបករណ៍ភ្ជាប់ជាមួយអ៊ីនធឺណេតថ្មី ការផ្លាស់ប្តូរដំណើរការប្រព័ន្ធអ៊ីនធឺណេត ឬឧបករណ៍ដែលមិនអាចកំណត់អត្តសញ្ញាណបាន ដែលអាចជាការលួចចូលប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតរបស់អ្នក។ មុខងារមួយទៀតគឺ ស្វែងរកប្រព័ន្ធអ៊ីនធឺណេតដើម បិទឧបករណ៍ណាមួយ និងធ្វើឱ្យប្រព័ន្ធ Wi-Fi ដំណើរការ។ Fingbox គឺជាការវិវត្តនៃកម្ម វិធី Fing App ដែលជាឧបករណ៍ស្កេនអ៊ីនធឺណេត (Network Scanner) ដ៏ពេញនិយមសម្រាប់ iOS និង Android។ វាគឺជាការឆ្លើយតបផ្ទាល់ជាមួយនឹង តម្រូវការរបស់មនុស្សជាច្រើន ដែលបាននឹងកំពុងស្វែងរក ឧបករណ៍បន្ថែមសម្រាប់សុវត្ថិភាព និងដំណោះស្រាយអ៊ីនធឺណេត នៅតាមគេហដ្ឋាន។

មុខងាររបស់ Fingbox

  • តាមដានអ្នកលួចចូលទៅក្នុង ប្រព័ន្ធអ៊ីនធឺណេតរបស់អ្នក ដោយកំណត់ និងបិទគណនីរបស់ អ្នកលួចចូល
  • បិទ និងអនុញ្ញាត លើឧបករណ៍ដែលកូនៗប្រើប្រាស់
  • តាមដានគ្រប់ឧបករណ៍ ដែលមាននៅក្នុងប្រព័ន្ធ រួមទាំងឧបករណ៍ដែលមានសារៈសំខាន់ចំពោះសុវត្ថិភាពរបស់អ្នក
  • ស្វែងរកឧបករណ៍ណា ដែលប្រើប្រាស់ទិន្នន័យអ៊ីនធឺណេតច្រើនជាងគេ
  • ផ្តល់សញ្ញាពេលមានឧបករណ៍ថ្មី អ្នកលួចប្រើប្រាស់ទិន្នន័យ ស្ថានភាពប្រព័ន្ធអ៊ីនធឺណេត ឧបករណ៍ប្រើប្រាស់
  • កំណត់ទីតាំងដែលមានសេវា Wi-Fi ខ្លាំង និងខ្សោយ
  • ពិនិត្យលើល្បឿននៃដំណើរការប្រព័ន្ធអ៊ីនធឺណេត
  • ពិនិត្យគុណភាពនៃកម្មវិធី ដែលអ្នកប្រើប្រាស់ញឹកញាប់ដូចជា YouTube Facebook ។ល។
  • ពិនិត្យ Port ដែលបើក និង Password ដើម្បីកំណត់ពីកម្រិតហានិភ័យ នៃការលួចគណនី ឬលួចប្រព័ន្ធអ៊ីនធឺណេត (Hack)
  • ភ្ជាប់ប្រព័ន្ធជាមួយគេហទំព័រទៅកាន់ឧបករណ៍នានា ដូចជាម៉ាស៊ីនព្រីន និងកាមេរ៉ា IP ពីគ្រប់ទីកន្លែងតាមរយៈកម្មវិធីលើទូរសព្ទដៃ

indiegogo-02

អត្ថប្រយោជន៍

  • ការពារការគម្រាមកំហែងនានា និងអ្នកលួចចូលប្រើប្រាស់ទិន្នន័យ
  • ឃ្លាំងពេលគ្រប់ជ្រុងជ្រោយពីហេតុការណ៍ ដែលកើតមាននៅក្នុងគេហដ្ឋាន
  • ជាឧបករណ៍ជួសជុល ដើម្បីដោះស្រាយបញ្ហាប្រព័ន្ធអ៊ីនធឺណេត

តើ Fingbox ដំណើរការបានយ៉ាងដូចម្តេច?

  • បិទគ្រប់ឧបករណ៍ទាំងអស់ ដែលប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតរបស់អ្នក
  • ពិនិត្យមើលទិន្នន័យអ៊ឺនធឺណេត ដែលប្រើប្រាស់ដោយឧបករណ៍និមួយៗ
  • ស្វែងរក Wi-Fi ដែលខ្លាំងជាងគេនៅក្នុងគេហដ្ឋាន
  • ផ្តល់សញ្ញានៅពេលសមាជិក ក្នុងគ្រួសារមកដល់ផ្ទះ

តើអ្នកត្រូវដំណើរការ Fingbox ដោយរបៀបណា?

ទី១៖ ភ្ជាប់ Fingbox ទៅកាន់ Router និងចរន្តអគ្គិសនី ដោយប្រើប្រាស់ Ethernet និងខ្សែថាមពលដែលមានភ្ជាប់មកជាមួយ។

ទី២៖ ទាញយកកម្មវិធី Fing App និងភ្ជាប់ជាមួយ Wi-Fi នៅក្នុងផ្ទះ ឬកន្លែងដែលដោត Fingbox

ទី៣៖ អនុវត្តតាមជំហានដែលមាននៅក្នុងកម្មវិធី ហើយក្នុងពេលតិចជាង ១នាទី Fing នឹងស្វែងរក និងកំណត់គ្រប់ឧបករណ៍ដោយស្វ័យប្រវត្តិ។ បន្ទាប់មកអ្នកអាចគ្រប់គ្រង និងត្រួតពិនិត្យគេហដ្ឋាន របស់អ្នកពេញ ២៤ម៉ោង។

Fingbox ត្រូវបានបង្កើតឡើង ដើម្បីដំណើរការបានជាមួយប្រព័ន្ធអ៊ីនធឺណេត គ្រប់គេហដ្ឋានទាំងអស់។ ជំហានងាយៗ ដោយគ្រាន់តែដោតវាជាមួយ Ethernet Port នៅលើ Router អ្នកអាចដំណើរការឧបករណ៍បានហើយ។

តើ Fingbox សមស្របសម្រាប់អ្នកណាខ្លះ?

  • អ្នកប្រើប្រាស់កម្មវិធី Fing ដើម្បីបន្តការប្រើប្រាស់ការស្កេន និងគ្រប់គ្រង network
  • គេហដ្ឋានដ៏ឆ្លាតវៃ ប្រើប្រាស់បច្ចេកវិទ្យាឱ្យចំទីកន្លែង និងចំទិសដៅ
  • ផ្ទះជួលលំហែកាយ ដើម្បីការពារសុវត្ថិភាពគេហដ្ឋានរបស់អ្នក នៅពេលអ្នកជួលវាទៅឱ្យអ្នក ដទៃ
  • ការតាមដានគ្រួសារ ជាវិធីសាមញ្ញក្នុងការបន្ថែមនូវការតាមដានសកម្មភាពកូនៗ និងសុវត្ថិភាព ចំពោះប្រព័ន្ធអ៊ីនធឺណេត
  • ការថែទាំមនុស្សចាស់ និងគ្រួសារ ដោយប្រើប្រាស់ Fingbox ដើម្បីតាមដានពីមនុស្សជាទី ស្រឡាញ់របស់អ្នក ដែលត្រូវការជំនួយបន្ថែម
  • អ្នកដែលស្រឡាញ់បច្ចេកវិទ្យាថ្មីៗ និងការច្នៃប្រឌិតបច្ចេកវិទ្យា

indiegogo-03

indiegogo-04

អត្ថបទអ្នកចង់អាន

ឧបករណ៍សាកថ្ម Nomad Wireless ថ្មី មានរន្ធ USB ចំនួន 4

ដោយ: ដួងច័ន្ទ 6 PM, Monday, 22 Jan, 2018

ឧបករណ៍សាកថ្ម Nomad Wireless Hub គឺជាឧបករណ៍សាកថ្ម Wireless Pad ជំនាន់ថ្មី ដែលរួមបញ្ចូលគ្នារវាងឧបករណ៍សាកថ្ម Qi Charger នៅខាងលើ ជាមួយនឹងរន្ធដោត USB ចំ...

ចំណុចគ្រោះថ្នាក់ របស់គ្រឿងប្រើប្រាស់អគ្គិសនី ក្នុងផ្ទះ

ដោយ: ចរិយា 10 PM, Sunday, 11 Dec, 2016

យុគសម័យ ដ៏អស្ចារ្យ… មនុស្សមានប្រាជ្ញាធំទូលំទូលាយ កើនចម្រើនទៅមុខជាលំដាប់។ អ្នកវិទ្យាសាស្ត្រ អ្នកច្នៃប្រឌិតបានបង្កើតឧបករណ៍ជាច្រើន ដើមី្បជួយដល់ក...

Laptop Razer ពណ៌ផ្កាឈូកនឹងចេញលក់ សម្រាប់ទិវានៃក្តីស្រឡាញ់

ដោយ: ដួងច័ន្ទ 8 AM, Saturday, 02 Feb, 2019

សាកស្រមៃមើល បើសិនជាអ្នកដល់ពេលវេលាត្រូវធ្វើការនៅលើកុំព្យូទ័រយួរដៃសម្រាប់ការលេងហ្គេមរបស់អ្នក ដូច្នេះអ្នកក៏សម្រេចចិត្តទៅបំពេញការងារនោះនៅក្នុងហាងកាហ្វេ...

Tablet អេក្រង់ភ្លោះរបស់ Microsoft អាចនឹងមាន Android App

ដោយ: ដួងច័ន្ទ 8 AM, Friday, 05 Jul, 2019

ក្រុមហ៊ុន Microsoft អាចនឹងបញ្ចេញលក់ផលិតផល Surface ខុសពីមុន ក្នុងពេលយ៉ាងឆាប់បំផុតនៅអំឡុងឆមាសដំបូងក្នុងឆ្នាំ 2020។ ព័ត៌មានចចាមអារ៉ាមជាច្រើនអំពី Table...

Tomnerb.Com - YouTube Channel