ចូលចិត្តទំនើប

Final Fantasy 7 Remake ធ្វើការប្រកាសលឿនពេក

ដោយ: ដួងច័ន្ទ 9 AM, Monday, 06 Aug, 2018

ហ្គេម Kingdom Hearts 3 នឹងចេញលក់ក្នុងទីផ្សា នៅចុងខែមករា ឆ្នាំ 2019 ដែលជារយៈពេលជិត 6 ឆ្នាំ បន្ទាប់ពីវាត្រូវបានប្រកាសដំបូង។
ចំណែកហ្គេម Final Fantasy 7 Remake ដែលបានបញ្ចេញកាលពីឆ្នាំ 2015 ហើយយើងហាក់ដូចជាទទួលបានព័ត៌មានតិចតួចស្តួចស្តើង
បំផុតពីវា។ ជាការពិត អវត្តមានរបស់វា គឺជាកំហុសដ៏ធំមួយរបស់ក្រុមហ៊ុនផលិតហ្គេម Electronic Entertainment Expo (E3)។

លោក Tetsuya Nomura នាយកដឹកនាំការផលិតហ្គេមទាំងពីរខាងលើរបស់ Square Enix បានសារភាពថាហ្គេមទាំងពីរនេះ ត្រូវបាន
ប្រកាសមុនពេលវេលា។ គាត់បានបរិយាយប្រាប់ក្រុមហ៊ុនផលិតហ្គេមរបស់អ៊ីតាលី ឈ្មោះ Multiplayer នៅក្នុងកិច្ចសម្ភាសន៍មួយថា
«ការសម្រេចពីពេលវេលាដើម្បីប្រកាសអំពីហ្គេមនីមួយៗទៅកាន់សាធារណជន តែងតែជារឿងដ៏លំបាក»។ ជាមួយនឹងការទទួលស្គាល់
ថាហ្គេម Kingdom Hearts 3 ត្រូវបានប្រកាសមុនពេល លោក Tetsuya បានរៀបរាប់ថា វាជាការប្រសើរសម្រាប់ក្រុមហ៊ុន Square Enix
ក្នុងការប្រកាសជាផ្លូវការ ជាជាងការបែកធ្លាយគោលគំនិតនៃការប្រើប្រាស់ពណ៌នៅក្នុងហ្គេមទៅកាន់សាធារណៈ។

គាត់បានបន្ថែមថា «រឿងរ៉ាវដូចគ្នានេះ កើតឡើងជាមួយនឹងការផលិតហ្គេម Final Fantasy 7 ឡើងវិញដូចគ្នា។ ខ្ញុំពិតជាបានដឹងយ៉ាងច្បាស់
អំពីការពិតដែលនឹងត្រូវកើតឡើង ចេញពីការប្រកាសពីហ្គេមនេះលឿនពេក ប៉ុន្តែសូម្បីតែនៅក្នុងកន្លែងផលិត ក៏ពាក្យចចាមអារ៉ាមពីមាត់មួយ
ទៅមួយទៀតបានចាប់ផ្តើមរីករាលដាល ថាក្រុមហ៊ុនបាននឹងកំពុងធ្វើការអភិវឌ្ឍន៍នៅលើហ្គេមនេះ ដូច្នេះយើងគ្រាន់តែចង់សម្រេចថា យើងមិនអាច
បន្តរក្សាព័ត៌មាននេះជាអាថ៌កំបាំងបានទៀតទេ ហើយយើងក៏សម្រេចថាបង្ហាញវាជាផ្លូវការតែម្តង»។

បន្ទាប់ពីស្ថិតនៅក្នុងភាពងងឹតអស់ពេលជាច្រើនឆ្នាំ យ៉ាងហោចណាស់ក៏មានពន្លឺតិចតួចលេចឡើងនៅទីបញ្ចប់ ទាក់ទងនឹងហ្គេម ជាដំណឹងមួយ
ដែលប្រិយមិត្ត Kingdom Heartsបានរងចាំអស់ពេលជាយូរ។ ភាពស្រពេចស្រពិលនៅតែមានសម្រាប់ការផលិត Final Fantasy 7 Remake។
ក្រុមហ៊ុនដឹងច្បាស់ថាការផលិតហ្គេមឡើងវិញទាមទារឱ្យច្នៃប្រឌិតអ្វីដែលខុសពី ហ្គេមទម្រង់ដើម។

តែយ៉ាងណា ដោយសារតែមានផ្នែកមួយចំនួននៅក្នុង Real-Time Combat ទើបអាចឱ្យអ្នកផលិតហ្គេមនេះមានគំនិតច្នៃប្រឌិតថ្មីបន្ថែម
ហើយក្នុងនោះក៏មានតំរុយអំពី Story Elements ថ្មី ឬ ការផ្លាស់ប្តូរ ផងដែរ។ ពាក្យសម្តីចុងក្រោយ បានបញ្ជាក់ថា ហ្គេមនេះនឹងចេញលក់
នៅក្នុងទម្រង់ Multiple Installments នៅគ្រប់ទំហំនីមួយៗរបស់ហ្គេម Final Fantasy XIII នេះបើយោងតាមសម្តីរបស់លោក Yoshinori
Kitase ដែលជាអ្នកផលិត។ នៅក្នុងកិច្ចសម្ភាសន៍ដដែលនេះ លោក Kitase បានរៀបរាប់ថា ហ្គេមដែលក្រុមហ៊ុនបាននឹងកំពុងផលិត មានទំហំ
ធំពេកសម្រាប់ការលេងកំសាន្ត នៅក្នុង Installment តែមួយ។

សរុបជារួម អ្វីដែលយើងបានដឹងនៅទីនេះ ហាក់ដូចជាទាមទារឱ្យលេចចេញនូវសំណួរកាន់តែច្រើន ដែលយើងមិនអាចស្វែងយល់បាន
មុនពេលមានឱកាសអាចកំសាន្តដោយផ្ទាល់។

អត្ថបទអ្នកចង់អាន

iPhone ថ្មីអាចក្លាយជា ឧបករណ៍បញ្ចូលថាមពលផងដែរ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 26 Mar, 2019

ក្រុមហ៊ុន Huawei និង Samsung ថ្មីៗនេះបានណែនាំមុខងារដ៏មានអត្ថប្រយោជន៍មួយនៅក្នុងផលិតផលទូរសព្ទថ្មីៗមួយចំនួនរបស់ពួកគេ នោះគឺសមត្ថភាពបញ្ចូលថាមពលទៅឱ្យឧបករ...

កុំព្យូទ័រយួរដៃ Blade Stealth​ 13 ពី Razer ទទួលបាន CPUs ជំនាន់ទី10 របស់ Intel និង GTX 1650 របស់ NVIDIA

ដោយ: ភារុន 8 AM, Friday, 06 Sep, 2019

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលក្រុមហ៊ុន Razer បានធ្វើការប្រកួតប្រជែងជាមួយនឹងខ្លួនឯង ក្នុងការផលិតកុំព្យូទ័រយួរដៃសម្រាប់លេងហ្គេម ដែលអាចបញ្ជូនរូបភាពបា...

ណែនាំឈុត Speaker ថ្មីពី Bowers & Wilkins

ដោយ: ដួងច័ន្ទ 9 AM, Friday, 26 Apr, 2019

ឈុតផលិតផលឧបករណ៍បំពងសម្លេង Formation Suite ថ្មីពីក្រុមហ៊ុន Bowers & Wilkins ដែលជាប្រព័ន្ធឧបករណ៍បំពងសម្លេងប្រណិតលំដាប់ខ្ពស់ សម្រាប់ប្រើប្រាស់ក្នុ...

Mazda CX-3 ស៊េរីឆ្នាំ 2018 រំលេចរូបរាងដ៏ទាក់ទាញ

ដោយ: ដួងច័ន្ទ 6 PM, Monday, 05 Feb, 2018

រថយន្ត Mazda កូនកាត់មានទំហំដ៏តូចបំផុត ផលិតឡើងក្នុងគោលបំណងបង្ហាញពីភា ពលេច ធ្លោខុសពីម៉ូដែលរថយន្តដទៃទៀត របស់គូប្រជែងក្នុងទីផ្សា ដោយនាំមកជូននូវរថយន្ត ដ...

Tomnerb.Com - YouTube Channel