ចូលចិត្តទំនើប

Ferrari មានគម្រោងផលិតរថយន្ត Supercar ដើរដោយអគ្គិសនី

ដោយ: ដួងច័ន្ទ 6 PM, Thursday, 18 Jan, 2018

ក្រៅពីក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតយានយន្ត ដំណើរការដោយថាមពលអគ្គិសនី ក្រុមហ៊ុនផលិតយានយន្តជាច្រើន បានចំណាយពេលវេលាក្នុងឆ្នាំ 2017 ក្នុងការប្រកាសពីការផ្លាស់ប្តូរម៉ូដែលរថយន្ត ដែលដំណើរការដោយថាមពលហ្គាស ទៅជារថយន្តប្រើប្រាស់ថាមពលអគ្គិសនី EV។ ប៉ុន្តែក្រុមហ៊ុនដទៃទៀត ដែលផលិតរថយន្តលំដាប់ខ្ពស់ ក៏បាននឹងកំពុងលូកដៃចូលក្នុងរង្វង់ នៃ ការផលិតតាមបែបបច្ចេកវិទ្យាថ្មីនេះផងដែរ។

នៅក្នុងព្រឹត្តិការណ៍ NAIAS នៅក្នុងទីក្រុង Detroit ក្រុមហ៊ុន Ferrari បានប្រកាសថាក្រុមហ៊ុននឹងផលិតរថយន្តប្រភេទ Supercar ដោយប្រើប្រាស់ថាមពលអគ្គិសនីដោយផ្ទាល់។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងរយៈពេល 7 ឆ្នាំ បន្ទាប់ពីអតីតប្រធានក្រុមហ៊ុនបានបោះឆ្នោតសម្រេចថា ក្រុមហ៊ុន នឹងមិនផលិតរថយន្ត EV ជាដាច់ខាត។

Ferrari-plans-to-build-an-electric-supercar-after-all-car_news_cambodia_tomnerb-01

ប្រធានផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុន Ferrari លោក Sergio Marchionne បានប្រាប់អ្នកសារព័ត៌មានថា «បើសិនជារថយន្តប្រភេទ Supercar ដើរដោយថាមពលអគ្គិសនី ត្រូវបានផលិត ដូច្នេះក្រុមហ៊ុន Ferrari នឹងក្លាយក្រុមហ៊ុនដំបូងគេបង្អស់។ មនុស្សជាច្រើនបានភ្ញាក់ផ្អើល និងត្រូវបានអូសទាញដោយសារការផលិតរថយន្ត Supercar របស់ក្រុមហ៊ុន Tesla។ ខ្ញុំមិនព្យាយាមបកស្រាយដើម្បីបង្រួមអ្វីដែលលោក Elon Musk នៃក្រុមហ៊ុន Tesla កំពុងតែធ្វើនោះទេ ប៉ុន្តែខ្ញុំគិតថាអ្វីដែល ពួកគេធ្វើ ក្រុមហ៊ុន Ferrari ក៏អាចធ្វើបានដូចគ្នា»។

ក្រៅពីសេចក្តីប៉ងប្រាថ្នារបស់លោក Marchionne ដែលបានបកស្រាយខាងលើ ក្រុមហ៊ុន Aston Martin និង Volkswagen បានអះអាងកាលពីឆ្នាំ 2017 ថាក្រុមហ៊ុនទាំងពីរបានអភិវឌ្ឍន៍រថយន្ត Supercar ដើរដោយកម្លាំងអគ្គិសនីរួចរាល់ហើយ។

Ferrari-plans-to-build-an-electric-supercar-after-all-car_news_cambodia_tomnerb-02

ក្រុមហ៊ុន Ferrari មិនទាន់ប្រកាសអំពីព័ត៌មានលម្អិតរបស់អនាគត នៃរថយន្តអគ្គិសនីរបស់ពួកគេនៅឡើយទេ ប៉ុន្តែម៉ូដែលរថយន្តរបស់ក្រុមហ៊ុននេះ ជាក់ច្បាស់ថានឹងក្លាយជាគូប្រជែងរបស់ម៉ូដែល រថយន្តចុងក្រោយគេរបស់ Tesla។ ប៉ុន្តែនេះជាសញ្ញានៃពេលវេលា និងសិទ្ធិកាន់កាប់អំណាចថ្មីរបស់លោក Marchionne ដែលបង្ហាញថាក្រុមហ៊ុននឹងចាប់ផ្តើមវិនិយោគ នៅក្នុងវិស័យរថយន្តអគ្គិ សនី បន្ទាប់ពីអតីតប្រធានក្រុមហ៊ុនគឺលោក Luca di Montezemelo បានបដិសេធយ៉ាងច្បាស់ថា ក្រុមហ៊ុន Ferrari នឹងមិនលូកដៃក្នុងករណីនេះទេ។ ពាក្យសម្តីនេះត្រូវបានស្រង់យកកាលពីខែសីហា ឆ្នាំ 2011។ គាត់បាននិយាយថា «អ្នកនឹងមិនអាចឃើញរថយន្តអគ្គិសនីរបស់ Ferrari ឡើយ ព្រោះខ្ញុំមិនជឿជាក់លើរថយន្តអគ្គិសនីទេ ហើយខ្ញុំមិនជឿថាវាជាតំណាងឱ្យជំហាន ដ៏សំខាន់ ឆ្ពោះទៅរកការកាត់បន្ថយការបំពុល ឬការសាយភាយឧស្ម័នកាបូនិច ឬការពារបរិស្ថានទេ។ ប៉ុន្តែក្រុមហ៊ុនបាននឹងកំពុងអនុវត្តការងារ យ៉ាងសស្រាក់សស្រាំលើរថយន្ត Ferrari ប្រភេទ Hybrid។ នេះគួរតែជាអនាគតរបស់ក្រុមហ៊ុន ហើយខ្ញុំសង្ឃឹមថា នៅក្នុងប៉ុន្មានឆ្នាំទៅមុខទៀត អ្នកនឹងបានឃើញរូបរាងរបស់រថយន្តថ្មីហើយ»។

នៅក្នុងការកត់ត្រាបានបង្ហាញថា ក្រុមហ៊ុន Ferrari ពិតជាបានផលិតរថយន្ត Hybrid មានចំនួនកំណត់ពិតមែន កាលពីឆ្នាំ 2014 ហើយលោក Marchionne បានបោះឆ្នោតសូមឱ្យការផលិតរថយន្តប្រភេទ Hybrid នេះ នឹងដាក់ដំណើរការដោយវិធីណាមួយនៅក្នុងឆ្នាំ 2019។

តាមការប៉ាន់ស្មាន ក្រុមហ៊ុន Ferrari ប្រហែលជានឹងផលិតរថយន្ត EV ក្នុងទម្រង់របស់ដៃគូប្រកួតប្រជែង ដែលយើងគ្រប់គ្នាអាចទាយដឹងថា ជាក្រុមហ៊ុនមួយណា។ ប៉ុន្តែនេះមិនមែនជាបញ្ហាចោទទេ ព្រោះសូម្បីរថយន្តដ៏ល្បីល្បាញក៏រួមគ្នា ក្នុងការវិវត្តបច្ចេកវិទ្យារថយន្តអគ្គិសនីដែរ។

Ferrari-plans-to-build-an-electric-supercar-after-all-car_news_cambodia_tomnerb-03

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, យានយន្ត, Appliances

អត្ថបទអ្នកចង់អាន

Huawei នឹងផលិតទូរទស្សន៍ 5G 8K?

ដោយ: ដួងច័ន្ទ 8 AM, Monday, 06 May, 2019

ក្រុមហ៊ុន Huawei កំពុងមានផែនការបញ្ចេញផលិតផលទូរទស្សន៍ 8K 5G នៅចុងឆ្នាំនេះ ដែលនេះជាសេចក្តីរាយការណ៍ដែលយើងទទួលបានពីគេហទំព័រ Nikkei។ យោងតាមប្រភពស្រដៀងគ្...

Canary ឧបករណ៍ថែរក្សាផ្ទះ ឱ្យមានសុវត្ថិភាពពីចោរ

ដោយ: ដាលីស 9 PM, Sunday, 30 Aug, 2015

បើនិយាយពីឧបករណ៍រក្សាសុវត្ថិភាព នៅក្នុងផ្ទះហើយនោះ មនុស្សជាច្រើន ប្រហែលជានឹកដល់កាមេរ៉ាសុវត្ថិភាព​មុន​គេមិនខាន តែវាបានត្រឹមតែថតបានរូបភាពតែប៉ុណ្ណោះ ថ្ង...

កម្មវិធី FaceApp Old-Age ដែលកំពុងពេញនិយមទូទាំងពិភពលោក មុននឹងទាញវា យកមកប្រើប្រាស់ តើអ្នកគួរដឹងអ្វីខ្លះ?

ដោយ: ភារុន 8 AM, Monday, 22 Jul, 2019

កម្មវិធី FaceApp គឺជាកម្មវិធីមួយដ៏អស្ចារ្យ ដែលអាចធ្វើការផ្លាស់ប្តូររូបថត Selfies របស់អ្នកឱ្យមើលទៅ មានរូបរាងពីក្មេងទៅចាស់ ឬក៏ ពីចាស់ទៅក្មេង…ជា...

អ្វីខ្លះដែលអ្នកគួរដឹងពី Huawei Mate 10 Pro?

ដោយ: ដួងច័ន្ទ 12 AM, Saturday, 24 Feb, 2018

ថ្មីៗនេះ ក្រុមហ៊ុនទូរសព្ទ Huawei ទើបនឹងចេញលក់ម៉ូដែល ទូរសព្ទថ្មីស្រឡាងមួយគឺ Mate 10 Pro។ ដូច្នេះថ្ងៃនេះ ទំនើប សូមបង្ហាញនូវចំណុចពិសេសៗ របស់ទូរសព្ទម៉ូ...

Tomnerb.Com - YouTube Channel