ចូលចិត្តទំនើប

Feed ថ្មីរបស់ Pinterest មានអ្វីប្លែក?

ដោយ: ដួងច័ន្ទ 5 PM, Friday, 30 Nov, 2018

មុខងារ Friend Feed របស់កម្មវិធី Pinterest ដែលបានដាក់ឱ្យដំណើរការជាលើកដំបូងកាលពីខែមីនា បានផ្តល់នូវ Section មួយនៃសេវាកម្ម ជាកន្លែងដែលអ្នកអាចតាមដាន Post នានា ពីអ្នកប្រើប្រាស់ដទៃទៀត។

នាពេលនេះ Feed នេះទទួលបានការរចនារូបរាងថ្មី ដោយធ្វើការដកចេញនូវរូបភាព Tiled Image ដើម្បីទទួលបាននូវ Column តែមួយដ៏សាមញ្ញសម្រាប់ការ Post និមួយៗ ដែលនេះជារចនាបទរបស់ Instagram។

នៅក្នុងនោះក៏មានជួរផ្តេក សម្រាប់បង្ហាញពីគណនេយ្យដែល Pinterest ណែនាំដល់អ្នក ដើម្បីអ្នកអាចធ្វើការ Follow បាន។
ក្រៅពីការផ្លាស់ប្តូរទម្រង់ Layout ទម្រង់ Chronological Feel នៅតែដំណើរការដូចដែលវាធ្លាប់ដំណើរការពីមុនដដែល។ អ្នកអាចចុចលើប៊ូតុង Save ពណ៌ក្រហម នៅខាងក្រោមរូបភាពមួយ ដើម្បីរក្សាទុកវានៅលើ Board មួយ ឬចុចនៅលើរូបភាពដោយផ្ទាល់ ដើម្បីធ្វើការភ្ជាប់ទៅកាន់ផ្នែកណាមួយនៃមាតិកា។

វាមានលក្ខណៈងាយស្រួលសម្រាប់ការទស្សនានៅលើទម្រង់រូបរាងថ្មីមួយនេះ ហើយវាក៏ជាភស្តុតាងដែលបង្ហាញថា Pinterest កំពុងបាត់បង់រចនាបទ Pinterest-Y ដើមរបស់ខ្លួន ប៉ុន្តែវាផ្តល់ឱ្យ Post និមួយៗ កាន់តែមានភាពប្រាកដប្រជា ដែលទំនងជាការផ្លាស់ប្តូរដ៏មានខ្លឹមសារមួយ ជាពិសេសនៅពេលអ្នកធ្វើការ Browsing រូបភាពមួយ ដោយប្រើប្រាស់សេវាកម្មនៅលើ អេក្រង់ទូរសព្ទ Smartphone។
រចនាថ្មីនេះ បានដាក់ឱ្យដំណើរការទូទៅនៅលើ App លើទូរសព្ទដៃជាសកលចាប់ពីពេលនេះតទៅហើយ។ បើអ្នកចង់ដឹងថាវាមានភាពខុសប្លែក និងពិសេសជាងមុនយ៉ាងណា នៅចាំអីទៀត ចាប់យកទូរសព្ទដៃរបស់អ្នក ហើយចូលទៅកាន់ Pinterest ដើម្បីប្រើប្រាស់បទពិសោធន៍ថ្មីមួយនេះ ពេលនេះតែម្តងទៅ៕

អត្ថបទអ្នកចង់អាន

Apple កំពុងរងបណ្តឹងទាក់ទងនឹងរឿងឆបោក

ដោយ: ដួងច័ន្ទ 9 AM, Thursday, 20 Dec, 2018

កាលពីថ្ងៃសុក្រ សប្តាហ៍មុន មានពាក្យបណ្តឹងមួយបានចោទប្តឹងក្រុមហ៊ុន Apple ទាក់ទងការឆបោកបន្លំអំពីព័ត៌មានទាក់ទងនឹង Spec នៅក្នុងស៊េរីទូរសព្ទ iPhone X។ ឯកស...

iMac Pro ចេញលក់ក្នុងតម្លៃជិត $ 5000

ដោយ: ដួងច័ន្ទ 11 AM, Sunday, 31 Dec, 2017

អស់រយៈពេលជាយូរមកហើយដែលក្រុមហ៊ុន Apple បានបង្ហើបប្រាប់ពី iMac Pro ជាប្រភេទកុំព្យូទ័រលំដាប់អាជីព មានសមត្ថភាពខ្ពស់ និងមានបំពាក់បច្ចេកវិទ្យាទំនើប គ្រប់...

Toyota Vios ២០១៧ នឹងបង្ហាញខ្លួន នៅថៃ ក្នុងខែមករានេះ

ដោយ: ចរិយា 11 PM, Friday, 13 Jan, 2017

ព្រមគ្នានឹងការបង្ហាញខ្លួនរបស់ Suzuki Swift ២០១៧ នៅជប៉ុន ទំនើបក៏បានឮសូរដំណឹងថា រថយន្តតូយ៉ូតា Vios ឆ្នាំ២០១៧ ត្រៀមខ្លួននឹងបង្ហាញមុខ ជាផ្លូវការនៅប្រទេ...

ស្វែងយល់ពីរថយន្តថ្មី Lamborghini Urus SUV

ដោយ: ដួងច័ន្ទ 6 PM, Thursday, 21 Dec, 2017

ការច្នៃម៉ូដរូបរាង និងសមត្ថភាពដ៏កំពូល នឹងរួមបញ្ចូលគ្នា ដើម្បីជួយឱ្យរថយន្តម៉ូដែល Urus ក្លាយជា រថយន្តប្រភេទ SUV កំពូលមួយគ្រឿង។ វាមានម៉ាស៊ីន Twin-Turbo...

Tomnerb.Com - YouTube Channel