ចូលចិត្តទំនើប

លក្ខណៈពិសេស របស់ទូរទស្សន៍ LG OLED 4K

ដោយ: ដួងច័ន្ទ 9 AM, Saturday, 16 Mar, 2019

តើអ្នកកំពុងស្វែងរកទិញទូរទស្សន៍ថ្មីមួយគ្រឿងមែនទេ? តែមិនដឹងថាគួរជ្រើសយកទូរទស្សន៍ប្រភេទណា ឬម៉ូដែលណា? ដូច្នេះថ្ងៃនេះ ទំនើប សូមណែនាំម៉ូដែលទូរទស្សន៍មួយពីក្រុមហ៊ុន LG គឺទូរទស្សន៍ OLED 4K ទំហំ 55 inch ម៉ូដែល OLED55C8PTA។ តោះ! អានអត្ថបទខាងក្រោមទាំងអស់គ្នា ដើម្បីស្វែងយល់ពីលក្ខណៈពិសេសរបស់ទូរទស្សន៍មួយនេះ។

រូបភាពកាន់តែច្បាស់
បច្ចេកវិទ្យា Perfect Black នាំមកជូននូវពន្លឺ Contrast ដ៏ទូលំទូលាយ ដែលនាំមកនូវសមត្ថភាពដ៏សម្បូរបែបសម្រាប់ទូរទស្សន៍មួយនេះ។ កម្រិត Contrast ដ៏ខ្លាំងមួយនេះបន្ថែមជម្រៅទៅកាន់គ្រប់ពណ៌ទាំងអស់ បង្ហាញចេញនូវគ្រប់ចំណុចលម្អិត និងផ្ទៃរូបភាពកាន់តែច្បាស់ថ្លាត្រជាក់ភ្នែក សម្រាប់បទពិសោធន៍នៃការទស្សនាទូរទស្សន៍បែបមហោស្រព។

ប្រព័ន្ធប្រតិបត្តិការ
ប្រព័ន្ធប្រតិបត្តិការ Alpha9 (a9) Intelligent Processor ត្រូវបានបង្កើនប្រសិទ្ធភាពសម្រាប់បំពាក់នៅលើទូរទស្សន៍ LG OLED។ ភាពច្បាស់ត្រជាក់ភ្នែក ជាមួយនឹងចំណុចលម្អិតដ៏ប្រណិត ពណ៌រស់រវើក និងជម្រៅកាន់តែជ្រៅ ត្រូវបានបង្ហាញនៅលើគ្រប់រូបភាពជាមួយនឹងសមត្ថភាពកំពូលនៃប្រព័ន្ធប្រតិបត្តិការ a9 Intelligent Processor។

បច្ចេកវិទ្យា 4K Cinema HDR
បច្ចេកវិទ្យា 4K Cinema HDR របស់ក្រុមហ៊ុន LG នាំមកជូននូវទស្សនវិស័យរបស់អ្នកផលិតខ្សែភាពយន្តមកជូនអ្នកទស្សនា ដោយធ្វើការគាំទ្រជាមួយដំណើរការវីដេអូមានទម្រង់ HDR។ អ្នកនឹងទទួលបានបទពិសោធន៍ទស្សនាក្នុងរោងភាពយន្តពិតៗ នៅគេហដ្ឋាន ជាមួយនឹងបច្ចេកវិទ្យាសម្លេង Dolby Vision និង Advanced HDR ផ្តល់ដោយ Technicolor ក៏ដូចជាបច្ចេកវិទ្យា HDR10 Pro និង HLG Pro ផងដែរ ធ្វើឱ្យទូរទស្សន៍នេះកាន់តែមានសមត្ថភាពកាន់តែខ្ពស់។

សមត្ថភាពសម្លេង
ជាមួយបច្ចេកវិទ្យាសម្លេង Dolby Atmos ទូរទស្សន៍ដ៏ទំនើបមួយនេះបង្កើតបាននូវសម្លេងដ៏ខ្លាំង និងជាប្រភេទសម្លេងដែលធ្វើចលនា ហាក់ដូចជាវាមានលំហូរនៅជុំវិញខ្លួនអ្នក សូម្បីតែទីតាំងនៅពីខាងលើក្តី។ នេះជាបច្ចេកវិទ្យាសម្លេងដែលចាប់យកចលនានៃវត្ថុទាំងអស់។ ចំណែកបច្ចេកវិទ្យាសម្លេង Dolby Vision បង្កើតបាននូវបទពិសោធន៍ទស្សនាទូរទស្សន៍ដូចស្ថិតនៅក្នុងរោងភាព យន្ត។

មុខងារ Gallery Mode
Gallery Mode ជាមុខងារដ៏ពិសេសមួយនេះ នាំមកជូនអ្នកនូវភាពអស្ចារ្យនៅក្នុងពិភពលោកមកកាន់បន្ទប់របស់អ្នក។ ព្រមគ្នាជាមួយសម្លេងតន្រ្តី និងរូបភាពដ៏ទាក់ទាញ ដែលត្រូវបាន update តាមរដូវកាល ជាការគាំទ្រដោយ TripAdvisor នឹងលេចឡើងនៅចំពោះមុខអ្នក នាំមកជូននូវអារម្មណ៍រីករាយស្រស់ស្រាយទៅតាមធម្មជាតិ ហាក់ដូចជាអ្នកបានឃើញវានៅនឹងភ្នែកពិតៗ។

ជាចំណែកនៃការតុបតែងក្នុងគេហដ្ឋាន
ទូរទស្សន៍ 4K OLED របស់ក្រុមហ៊ុន LG មួយនេះបន្ថែមនូវបែបផែនរស់នៅថ្មីមួយបែបទៀតនៅក្នុងគេហដ្ឋានរបស់អ្នក។ ការរចនារូបរាងរបស់វា បន្ថែមនូវសម្រស់ និងការតុបតែងថ្មី និងប្លែកនៅក្នុងគេហដ្ឋានរបស់អ្នក៕

ប្រភព: G gear ផ្នែក: បច្ចេកវិទ្យា, ទូរទស្សន៍

អត្ថបទអ្នកចង់អាន

តើបច្ចេកវិទ្យាផ្លាស់ប្តូររបៀបធ្វើដំណើររបស់យើងដូចម្តេចខ្លះ?

ដោយ: ស៊ីវងីម 1 PM, Wednesday, 25 Jul, 2018

មិនថាយើងចូលចិត្តឬអត់ បច្ចេកវិទ្យាបានផ្លាស់ប្តូររបៀបនៃការធ្វើដំណើររបស់យើងគួរឲ្យកត់សម្គាល់។ ឥឡូវនេះ សឹងតែគ្រប់យ៉ាងមាន ភាពងាយស្រួលជាងមុនដោយសារតែបច្ចេក...

AirPods និង AirPods 2 ខុសគ្នាយ៉ាងម៉េចខ្លះ?

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 27 Mar, 2019

កាសស្តាប់ AirPods គឺជាផលិតផលល្អបំផុតរបស់ក្រុមហ៊ុន Apple។ ការផ្តល់នូវបទពិសោធន៍ប្រើប្រាស់ដ៏អស្ចារ្យរបស់កាសស្តាប់នេះ បានទាក់ទាញប្រជាប្រិយភាពយ៉ាងខ្លាំង...

Air Umbrella ឆត្របំបាំងខ្លួន

ដោយ: ដាលីស 11 AM, Monday, 13 Apr, 2015

Air Umbrella គំរូដើមរបស់ឆត្របំបាំងខ្លួនកំពូលអស្ចារ្យ អាចការពារលោកអ្នកពីទឹកភ្លៀងបានដោយ​មិនបាច់លា។ ឆត្រ​នាពេលអនាគតមួយនេះមានឈ្មោះថា អ៊ែរ៍ អាំប្រ៊េលឡា ...

កុំព្យូទ័រ Dell Inspiron 27 7000 ភ្ជាប់ជាមួយ VR រួចជាស្រេច

ដោយ: ដួងច័ន្ទ 10 PM, Friday, 02 Jun, 2017

ដំណឹងល្អបានមកដល់ហើយ សម្រាប់អ្នកដែលទន្ទឹងរងចាំ ជាពិសេសអ្វីដែលអ្នករងចាំយ៉ាងអន្ទះសារភ្ជាប់មកជាមួយ VR។ ក្រុមហ៊ុន Dell កំពុងបញ្ចេញវត្តមានទម្រង់ម៉ាស៊ីនមួ...

Tomnerb.Com - YouTube Channel