ចូលចិត្តទំនើប

FCC បង្កើត «តំបន់ច្នៃប្រឌិតថ្មី» ចំនួន2 ដើម្បីសាកល្បងបច្ចេកវិទ្យាឥតខ្សែជំនាន់ក្រោយបង្អស់!

ដោយ: ភារុន 10 AM, Friday, 20 Sep, 2019

ទីភ្នាក់ងារ FCC កំពុងគាំទ្រដល់ការជំរុញបច្ចេកវិទ្យាឥតខ្សែជំនាន់ក្រោយបង្អស់ នោះគឺប្រព័ន្ធ «5G» តាមរយៈការរៀបចំតំបន់ទាំងមូល ដែលផ្តោតទៅលើបច្ចេកវិទ្យាដ៏ជឿនលឿន នោះគឺការបង្កើត «តំបន់ច្នៃប្រឌិតថ្មី» ដែលបកប្រែពីភាសាអង់គ្លេស «Innovation Zone» ចំនួន2 នៅក្នុងទីក្រុងញូវយ៉ក និងទីក្រុង Salt Lake ដែលទីក្រុងទាំងពីរនេះនឹងក្លាយជាកន្លែងសាកល្បងសម្រាប់ប្រព័ន្ធ 5G និងទម្រង់ឥតខ្សែដទៃទៀតផងដែរ។ ដូច្នេះ វាផ្តល់ភាពងាយស្រួលដល់អ្នកចូលរួម ក្នុងការពិសោធន៍កាន់តែច្រើន ក្រោមការយល់ព្រមតែមួយគត់ពី FCC តែមួយគត់ បើទោះបីជាពួកគេមិនមានទំនាក់ទំនងគ្នានឹងគ្នាក៏ដោយ។ ជាទូទៅ ក្រុមហ៊ុន និងអ្នកចូលរួម អាចធ្វើការសាកល្បងស្រាវជ្រាវ ដើម្បីធ្វើការជម្រុញព្រំដែននៃប្រព័ន្ធទូរស័ព្ទចល័តនៅលើបណ្តាញអ៊ីនធឺណិត ឬ បណ្តាញក្នុងស្រុក ដោយមិនមានការរំខានដល់សេវាកម្មប្រចាំថ្ងៃ។


អ្នកធ្វើតេស្ត ចាំបាច់ត្រូវតែគោរពទៅតាមគោលការណ៍ ដែល FCC បានណែនាំនៅក្នុងតំបន់ រួមទាំងគោរពសិទ្ធអ្នកគ្រប់គ្រងតំបន់ និងផ្តល់ការជូនដំណឹងជាមុន សម្រាប់គម្រោងអ្វីមួយរបស់ខ្លួន។
តំបន់ទីមួយ «ទីក្រុងញូវយ៉ក» នឹងគាំទ្រដល់ COSMOS នៅ West Harlem ហើយវាត្រូវបានគ្រប់គ្រងដោយសាកលវិទ្យាល័យ Columbia, សាកលវិទ្យាល័យ Rutgers, និងសាកលវិទ្យាល័យ NYU។ តំបន់ទីពីរ «ទីក្រុង Salt Lake» នឹងត្រូវបានគាំទ្រដល់ប្រព័ន្ធ POWDER និងដំណើរការនៅតាមច្រករបៀងជាច្រើន ដែលមានភ្ជាប់ជាមួយនឹងប្រព័ន្ធ «5G» ជាមួយនឹងការដឹកនាំរបស់សាកលវិទ្យាល័យ Rice និងសាកលវិទ្យាល័យ Utah។



ប៉ុន្តែ ពួកគេមិនមានការធានាថា តំបន់ទាំងពីរនេះ នឹងវិវត្តទៅរកភាពជោគជ័យឈានមុខគេនោះទេ។ ម្យ៉ាងទៀត វាគ្រាន់តែផ្តល់ភាពងាយស្រួល ក្នុងការកំណត់ចន្លោះតំបន់អភិវឌ្ឍន៍ ប៉ុន្តែវាក៏នៅមានបញ្ហាមួយចោទឡើងផងដែរ នោះគឺការទាក់ទាញអ្នកអភិវឌ្ឍន៍មករួមគ្នា ដែលអាចធ្វើឱ្យឧស្សាហកម្មនេះរញ្ជួយបាន។ វាមិនញឹកញាប់ទេ ដែលអ្នកចូលរួមសាកល្បងបច្ចេកវិទ្យាឥតខ្សែនេះ នឹងអាចចូលទៅកាន់តំបន់ធំៗ៕

អត្ថបទអ្នកចង់អាន

គ្រឿងលម្អបច្ចេកវិទ្យា សម្រាប់ពាក់

ដោយ: ដួងច័ន្ទ 9 PM, Sunday, 14 Jan, 2018

នៅពេលនិយាយអំពី Wearable យើងប្រាកដជានឹកឃើញដល់ Fitness Tracker និង Smartwatch ប៉ុន្តែសម្ភារៈដែលអាចពាក់បានមានច្រើនជាងនេះ។ គ្រឿងលម្អដែលអាចពាក់បាន ប្រើប...

ហ្គេម iOS កំពូលៗប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 26 Sep, 2017

ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអាន ឱ្យដឹងពីហ្គេមកំពូលៗប្រចាំឆ្នាំ 2017 របស់ iOS។  Galaxy of Pen & Paper យកគំរូតាមហ្គេមដ៏អស្ចារ្យ Knights of Pen &...

រីករាយជាមួយនឹង ការថតរូបភាពដ៏ស្រស់ស្អាត គ្រប់ពេលវេលា គ្រប់ទីកន្លែង

ដោយ: វិរីយា៉ 6 AM, Friday, 11 Mar, 2016

លោកអ្នក​នឹង​ត​ទទួលបាន ​បទពិសោធន៍​ថ្មី​ ដ៏​អស្ចារ្យ​ជាម​ួយ​នឹង ​ការថតរូប​ដ៏​ស្រស់ស្អាត នៅពេលដែល​កាមេរ៉ា​របស់លោក​អ្នកមាន Auto Real-time HDR លោកអ្នក​ន...

Adapter សម្រាប់ការបញ្ចូលថាមពល ឆាប់រហ័ស

ដោយ: ដួងច័ន្ទ 11 PM, Saturday, 28 Oct, 2017

  ជាមួយនឹងឧបករណ៍សាកថ្មគ្មានខ្សែ ទូរសព្ទ iPhone 8 និង iPhone X ក៏អាចដំណើរការជាមួយ ឧបករណ៍សាកថ្មល្បឿនលឿនដទៃទៀតដែរ។ ក្រុមហ៊ុន Apple បានអះអាងថាអ្នកអាចសា...

Tomnerb.Com - YouTube Channel