ចូលចិត្តទំនើប

Falyon ផលិតអាវក្រៅ ដ៏អស្ចារ្យ

ដោយ: ដួងច័ន្ទ 5 PM, Thursday, 18 May, 2017

នេះជាអាវក្រៅ ដែលធ្វើការសម្ងួតដោយខ្លួនឯង (Self-Drying Jacket) ដែលផលិតដោយក្រុមហ៊ុន Falyon។ អាវ SDJ-02 ផ្តល់នូវសមត្ថភាពពីរ គឺផ្តល់កម្តៅ និង ផ្តល់ភាពត្រជាក់។ វាជាប្រភេទក្រៅ ដ៏អស្ចារ្យ ដែលអ្នកមិនធ្លាប់មានពីមុនមក។

ដោយគ្រាន់តែចុចលើប៊ូតុង អាវនេះនឹងធ្វើការសម្ងួតដោយខ្លួនឯង។ ជាមួយនឹងផ្ទាំងកម្តៅ 3 ផ្ទាំង និង ហោប៉ៅដែលអាចកម្តៅបាន មានន័យថា អ្នកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចេញក្រៅ ដោយមិនចាំបាច់បារម្ភពីអាកាសធាតុ។ នៅពេលអ្នកមានអារម្មណ៍ថាក្តៅ អ្នកគ្រាន់តែចុចប៊ូតុង នោះអាវក្រៅនេះនឹងបញ្ចេញធាតុត្រជាក់ដល់រាងកាយអ្នក ជាមួយធាតុត្រជាក់ភ្លាមៗដូចជា ម៉ាស៊ីនត្រជាក់។មុខងារមួយទៀត រួមជាមួយនឹងឧបករណ៍សាក USB ដែលអាចផ្តល់ថាមពលដល់ Tablet និងទូរសព្ទដៃ។

បច្ចេកវិទ្យា Wearable របស់ក្រុមហ៊ុន Falyon ផលិតបាននូវអាវក្រៅមួយប្រភេទ ដែលជាអាវក្រៅ សម្រាប់អនាគតកាល។ ផលិតផលរបស់ Falyon ប្រៀបដូចជាពួកគេបានគិតគ្រប់ជ្រុងជ្រោយ ដើម្បី ផ្តល់ផាសុកភាពសម្រាប់អ្នក ជាពិសេសសក្តិសម សម្រាប់ការចេញក្រៅជាមួយអាវក្រៅដ៏ឡូយឆាយ បន្ថែមជាមួយសមត្ថភាពពិសេសទាំងនេះ។

Self-Drying-Jacket-Tomnerb-02

ប្រភព: Mashable ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

Vivo បង្ហាញរូបភាពទូរស័ព្ទ NEX 3​ ថ្មី មានអេក្រង់កញ្ចក់កោង​​

ដោយ: ភារុន 8 AM, Saturday, 17 Aug, 2019

ក្រុមហ៊ុន Vivo បានចាប់ផ្តើម បង្កើនការផ្សព្វផ្សាយ សម្រាប់ទូរស័ព្ទ NEX ជំនាន់ក្រោយរបស់ខ្លួន។ បន្ទាប់ពី ការបែកធ្លាយរូបភាពអេក្រង់កញ្ចក់កោង កាលពីខែមុន។ ...

ឡានហោះដំបូង នឹងបង្ហាញវត្តមានឆាប់ៗនេះ

ដោយ: ដួងច័ន្ទ 9 AM, Saturday, 29 Sep, 2018

រថយន្តហោះដំបូងគេបង្អស់នៅក្នុងពិភពលោក ត្រូវបានកំណត់ថានឹងបង្ហាញវត្តមាននៅក្នុងទីផ្សារ ក្នុងយុទ្ធនាការ Pre-Sale ដើម្បីជាកិច្ចចាប់ផ្តើមនាខែក្រោយនេះ។ រថយ...

វិធីប្រើប្រាស់ Skype Call នៅលើ Alexa

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 18 Dec, 2018

នាពេលនេះអ្នកអាចប្រើប្រាស់ឧបករណ៍ Alexa ដើម្បីដំណើរការកិច្ចសន្ទនា Skype Call ទៅកាន់ទូរសព្ទ បាននៅក្នុង 150 ប្រទេស នៅទូទាំងពិភពលោក។ ជាមួយសេវាកម្មថ្មីនេ...

TriLens ផ្លាស់ប្តូរ Lenses ក្នុងពេលមួយប៉ប្រិចភ្នែក

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 24 May, 2017

ឧបករណ៍ TriLens ការពារសុវត្ថិភាព DSLR lenses របស់អ្នកបានដល់ទៅបីប្រភេទ និងផ្តល់ឱ្យអ្នកផ្លាស់ប្តូរកញ្ចក់កាមេរ៉ាលឿនបំផុត មិនធ្លាប់មានពីមុនមក។ មិនរំលងរ...

Tomnerb.Com - YouTube Channel